ចូលរួមរំលែកទុក្ខ! កូនជ្រូក បេក្ខភាព The Rapper Cambodia បាត់បង់ជីវិតព្រឹកនេះ

ជាដំណឹងដ៏សែនក្រៀមក្រំ មុននេះបន្តិចគណនីហ្វេសប៊ុកឈ្មោះ Samdach Klaing ត្រូវជាឪពុករបស់ ទេព កោលស្យអធិរាជ ហៅ​ កូន​ជ្រូក​ ឬអ្នកខ្លះទៀតស្គាល់ថា BadB បេក្ខភាព The Rapper Cambodia រដូវកាលទី១ បានប្រកាសឱ្យដឹងថា កូនប្រុសរបស់លោកបានទទួលមរណៈភាព នៅព្រឹកថ្ងៃ ៨ ខែមេសា ដោយសារជំងឺរលាកស្រោមខួរ។

គណនីហ្វេសប៊ុកឈ្មោះ Samdach Klaing បានបង្ហោះរៀបរាប់យ៉ាងក្តុកក្តួលថា«កូនប្រុសខ្ញុំបាទបានលាចាកលោកហើយនៅវេលាម៉ោង៧h៥៥ព្រឹកថ្ងៃទី០៨មេសា២០២៤ដោយរោគាពាធក្នុងវ័យ២៩ឆ្នាំ , សូមព្រលឹងកូនបានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយកើតជាតិក្រោយៗសូមកូនមានជន្មាយុយឺនយូរជានិច្ច»។

ដំណឹងដ៏សោកសៅនៃការបាត់បង់មិត្តភ័ក្ត និងជាធនធានមនុស្សក្នុងវិស័យសិល្បៈរូបនេះ ធ្វើឱ្យគ្រប់គ្នាក្តុកក្តួលរំជួលចិត្តជាខ្លាំង ព្រោះ កូនជ្រូក ហាក់ស្ងាត់ពីសិល្បៈមួយរយៈក្រោយជ្រុះចេញពីការប្រកួត The Rapper Cambodia រដូវកាលទី១ មិននឹកស្មានថា ការពិតកំពុងធ្លាក់ខ្លួនឈឺបែបនេះឡើយ។

គួររំឮកផងដែរថា ទេព កោលស្យអធិរាជ ហៅ​ កូន​ជ្រូក ជាបុគ្គលម្នាក់ដែលចូលចិត្តការរាំខ្លាំងណាស់ ហើយកន្លងមកធ្លាប់ដាក់ពាក្យប្រកួតក្បាច់រាំច្រើនដងមកហើយ ទោះបីមិនជាប់តាមបំណងក៏ កូនជ្រូក មិនបោះបង់ចោលក្តីស្រមៃឡើយ ថែមទាំងក្លាហានចូលរួមប្រកួតការរ៉េប The Rapper Cambodia រដូវកាលទី១ ទៀតផង។

រូបភាព៖​ fb @Hailey Pheng

កន្លងមក កូនជ្រូក ធ្លាប់បាន​ឡើង​លើ​ឆាក​អន្តរជាតិ​​ជាមួយ​តារា​កូរ៉េ​មាន​ដូច​ជា Sistar, U-Kiss Jessie J ជា​ដើម​ និងជាបុគ្គលតែម្នាក់គត់ដែល​ទទួលបាន​ហត្ថលេខា​​​​​​​ពី​តារាកូរ៉េ CL ពេលនាងមកប្រគំតន្ត្រីនៅកម្ពុជាកាល​ឆ្នាំ ២០១៨ កន្លង​ទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម