RIIZE ប្រឈមការធ្វើពហិការទូទាំងពិភពលោកក្រោយការចាកចេញរបស់ Seunghan

ដំណឹងពីការប្រកាសចាកចេញរបស់ Seunghan ពីក្រុម RIIZE ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រខេប៉ុប​ជា​ច្រើន​ភ្ញាក់​ផ្អើល​​ខ្លាំង ខណៈ​ពីរ​ថ្ងៃ​មុន​នោះផលិតកម្ម SM ទើបតែ​ប្រកាស​ថា តារា​រូប​នេះ​នឹង​វិល​មករួមការងារជាមួយក្រុម​វិញ​សោះ។ ជាលទ្ធផល អ្នកគាំទ្រជាច្រើនមានការខកចិត្ត និងខឹងសម្បារចំពោះការដកខ្លួនរបស់លោក។

អ្នក​គាំ​ទ្រជាច្រើន​បានធ្វើការតវ៉ាតាមរូបភាពផ្សេងៗ​ដោយ​បញ្ជូន​រថយន្ត​តវ៉ា​ទៅ​ផលិតកម្ម SM និងបានចាប់ផ្តើមធ្វើពហិការមិនស្ដាប់ ឬទស្សនាមាតិកាទាំងអស់របស់ RIIZE រួមទាំងមិនទិញអាល់ប៊ុម ឬទំនិញអនុស្សាវរីយ៍ផ្សេងៗពាក់ព័ន្ធក្រុមចម្រៀងមួយនេះ។ អ្នក​គាំទ្រ​ជា​ច្រើនក៏​បាន​លុប​ចោល​ការ​បញ្ជា​ទិញ​ទុកមុនសម្រាប់វត្ថុអនុស្សាវរីយ៍របស់ RIIZE ដែលប្រកាសចេញកាលពីពេលថ្មីៗនេះផងដែរ។

ជាងនេះទៅទៀត ហាងទំនិញ K-Pop ជាច្រើននៅជុំវិញពិភពលោកក៏បានចូលរួមក្នុងការធ្វើពហិការនេះដែរ ដោយបានប្រកាសឈប់នាំចូលអាល់ប៊ុម និងទំនិញពាក់ព័ន្ធ RIIZE យកមកលក់ទៀតហើយ។

ទន្ទឹមនោះក៏មានការអំពាវនាវឱ្យអ្នកគាំទ្រឈប់តាមដានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់របស់ RIIZE។ ជាលទ្ធផល ក្នុងរយៈពេលត្រឹម ៣ ថ្ងៃចាប់តាំងពីការធ្វើពហិការបានចាប់ផ្តើម គណនី X (Twitter) របស់ RIIZE បានធ្លាក់ចុះអ្នកតាមដានខ្ទង់ ៨ ម៉ឺននាក់ពី ៨១០ ០០០ នាក់ មកនៅត្រឹម ៧២៨ ០០០ នាក់ គិតត្រឹមថ្ងៃទី១៨ ខែតុលា។

គណនី TikTok របស់ RIIZE មុនកើតរឿងមានអ្នកតាមដានរហូតដល់ ៣,៥ លាននាក់ តែឥឡូវនេះបានធ្លាក់ចុះមកត្រឹម ៣,៤ លាននាក់ ដោយបាត់បង់អ្នកតាមដានខ្ទង់ ១ សែននាក់ស្របពេលគណនី Instagram របស់ក្រុមនេះបានធ្លាក់ចុះខ្ទង់ ២ សែននាក់ទៀត។

គណនីបណ្ដាញសង្គមសម្រាប់ហ្វេនជប៉ុនបានបាត់បង់អ្នកគាំទ្រចំនួន ២៥៩០០ នាក់។ ចំណែកឆានែល Spotify បានថយចុះអ្នក Subscribe ខ្ទង់ ១៩០០០ នាក់ ខណៈឆានែល YouTube បាត់បង់ខ្ទង់ ២៥០០០ នាក់។

សរុបតួលេខដែលបាត់បង់លើគ្រប់វេទិកាទាំងអស់គឺប្រមាណ ៥ សែននាក់ ឬកន្លះលានបាត់ទៅហើយ។ លទ្ធផលទាំងនេះនៅក្នុងពេលវេលានេះ បានបង្ហាញយ៉ាងច្បាស់ថាអ្នកគាំទ្រអន្តរជាតិមានឥទ្ធិពល និងឆន្ទៈខ្លាំងប៉ុណ្ណាចំពោះការធ្វើពហិការ ក្នុងគោលបំណងចង់ឃើញការត្រឡប់មកវិញរបស់ Seunghan។

គួររំឭកថា Seunghan ត្រូវបានផ្អាកសកម្មភាពរយៈពេល ១១ ខែចាប់តាំងពីចុងឆ្នាំ២០២៣ បន្ទាប់ពីមានការបែកធ្លាយរូបភាពមុនចូលសិល្បៈរបស់គេរួមមានរូបដែលគេថើបគ្នាជាមួយនារីម្នាក់ និងរូបភាពជក់បារី។ នៅខែតុលា ឆ្នាំ ២០២៤ បន្ទាប់ពី SM បានប្រកាសថា Seunghan នឹងត្រលប់មកបន្តការងារជាមួយ Riize វិញ អ្នកគាំទ្រនៅកូរ៉េជាច្រើនបានសម្តែងការមិនពេញចិត្តដោយធ្វើការតវ៉ាជាមួយរថយន្តដឹកអីវ៉ាន់ និងកម្រងផ្កាពិធីបុណ្យសពជាមួយសារស្អប់ខ្ពើម និងគំរាមកំហែងសម្លាប់ Seunghan នៅខាងក្រៅទីស្នាក់ការរបស់ SM Entertainment ជាហេតុធ្វើឱ្យ Seunghan ជ្រើសរើសចាកចេញពី Riize ជាអចិន្ត្រៃយ៍តែម្ដង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Leave a Reply

Your email address will not be published. Required fields are marked *