ផលិតកម្ម Wonder Film កាលពីចុងសប្តាហ៍កន្លងទៅ ទើបប្រកាសនាំចេញខ្សែភាពយន្តខ្នាតធំរឿង «កំណើតអរូប» ទៅចាក់បញ្ចាំងនៅជិត ២០ ប្រទេស ក្នុងតំបន់អាស៊ី និងអឺរ៉ុប។ នេះជាលើកដំបូងហើយដែលភាពយន្តខ្មែរយើងបោះជំហានចេញទៅទីផ្សារក្រៅប្រទេស និងត្រៀមចាក់បញ្ចាំងលើផ្ទាំងសំពត់សនៃរោងភាពយន្តក្នុងប្រទេសធំៗទាំងនោះ។

គួរឱ្យចាប់អារម្មណ៍ Wonder Film បានលើកយករូបតួអង្គខ្មោចស្រីក្នុងរឿង «កំណើតអរូប» មកធ្វើជាផ្ទាំង Poster ផ្សព្វផ្សាយពីដំណើរឆ្ពោះទៅទីផ្សារអន្តរជាតិ ដែលរូប poster នេះ មើលពិតជាគួរឱ្យខ្លាចខ្លាំងណាស់ សបញ្ជាក់ឱ្យឃើញពីភាពរន្ធត់ ព្រឺព្រួចនៃសាច់រឿងនេះ។

គេនៅចាំបានថា រឿង «កំណើតអរូប» ជាភាពយន្តខ្មែរមួយដែលទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពេលចាក់បញ្ចាំងគ្រប់រោងភាពយន្ត កាលអំឡុងខែមេសា ឆ្នាំ ២០២៣ កន្លងទៅ។ ប៉ុន្តែគ្រប់គ្នាហាក់ពុំសូវមានអ្នកចាប់អារម្មណ៍ពីរូបសម្រស់ពិតរបស់តួអង្គខ្មោចស្រីដ៏គួរឱ្យខ្លាចក្នុងរឿងនេះទេ ថ្វីបើនាងបានធ្វើឱ្យអ្នកទស្សនាព្រឺរោមខ្ញាក់ៗក៏ដោយ។
ដូច្នេះ AMS infotainment នឹងបើកបង្ហាញសម្រស់តួអង្គខ្មោចស្រីដ៏គួរឱ្យខ្លាចម្នាក់នេះឱ្យគ្រប់គ្នាបានស្គាល់ គឺនាងឈ្មោះថា ខន សុគន្ធារី ជាតារាសម្តែងស្រីលេចធ្លោម្នាក់ក្នុងរង្វង់សិល្បៈកម្ពុជា ដោយកន្លងមកនាងធ្លាប់ចូលរួមសម្តែងខ្សែភាពយន្តជាច្រើនរឿងមកហើយ។ តែការសម្តែងតួអង្គខ្មោចក្នុងរឿង «កំណើតអរូប» គឺជាបទពិសោធន៍លើកដំបូងរបស់នាង។ មិនត្រឹមមានសមត្ថភាពខ្ពស់ក្នុងការសម្តែងប៉ុណ្ណោះទេ តែនៅក្រៅ សុគន្ធារី ជាស្រីស្អាតគួរឱ្យស្រលាញ់ រួសរាយរាក់ទាក់ ថែមទាំងមានអាជីពជា DJ ថែមទៀតផង។ តោះមើលរូបខាងក្រោមនេះទាំងអស់គ្នា៖






























































Account
Security
Favourite Content