«Better Day» បទចាស់ តែ ពេជ្រ សោភា ប្ដូរដៃគូរ៉េបថ្មី នៅតែពីរោះរណ្ដំចិត្តអ្នកស្ដាប់

Better Day គឺជា​បទ​ចម្រៀង​ដ៏​ល្បី និង​ជួយ​ឲ្យ ពេជ្រ សោភា ទទួល​បាន​ការ​គាំទ្រច្រើន​លើសលុប​កាល​ពី​ជាង ១០ ឆ្នាំ​មុន។ តែ​បើ​ទោះ​បទ​ចម្រៀង​ដែល​តារា​ស្រី​វ័យ ៣៨ ឆ្នាំ​រូប​នោះ​បាន​ចេញ​ផ្សាយ​តាំង​ពី​យូរ​មក​ហើយ​ក្ដី នៅ​តែ​ល្បី និង​ស្ថិត​ក្នុង​ដួង​ចិត្ត​អ្នក​គាំទ្រ​គ្រប់​ជំនាន់។

បទ​នោះ​ជា​ការ​បកស្រាយ​រួម​គ្នា​រវាង សោភា និង Dj ស្ដី ដែល​ជំនាន់​នោះ ទៅ​ដល់​ណា​ក៏​ឮ​តែ​គេ​ចាក់​បទ «Better Day» ដែរ។ ថ្មី​ៗ​នេះ​ក្នុង​កម្មវិធី​ខនសឺត​មួយ ពេជ្រ​សោភា បាន​ជ្រើស​បទ​នេះ​មក​ច្រៀង​ម្ដង​ទៀត គ្រាន់តែ​ផ្លាស់ប្ដូរ​អ្នក​រ៉េប​តែ​ប៉ុណ្ណោះ គឺ ស៊ឹម ច័ន្ទពន្លឺ នេះ​ឯង។ អ្នក​គាំទ្រ​ព្រោះ​មិន​នឹក​ស្មាន​ថា​ម្ចាស់​បទ “គេ​មាន​យើង​ក្រ​ម្យ៉ាង​ម្នាក់​ទេ” មាន​សមត្ថភាព​រ៉េប​បាន​យ៉ាង​ល្អ​ឡើយ។

វីដេអូ​បទ​ចម្រៀង​រួម​គ្នា​រវាង សោភា និង ពន្លឺ ត្រូវ​បាន​គាំទ្រ​សរសើរ​​ទាំង​បទ​ចម្រៀង ទោះជា​ចេញ​យូរ​ឆ្នាំ​ហើយ​ក្ដី នៅ​អាច​ទាក់​ចិត្ត​អ្នក​ស្ដាប់ និង​មើល​ទៅ​មាន​រសជាតិ​ថ្មី ស្ដាប់​ហើយ​ចង់​ស្ដាប់​ទៀត។ ភាគច្រើន​នៃ​អ្នក​បញ្ចេញ​មតិ​សុទ្ធតែ​និយាយ​ថា មិន​ធ្លាប់​ដឹង​ថា ពន្លឺ មាន​ទេពកោសល្យ​នេះ​ឡើយ ស្មាន​តែ​ចេះ​ច្រៀង​ធម្មតា។

ក្រៅ​ពី​សរសើរ​ពី​ការ​រ៉េប​របស់ ពន្លឺ បាន​ល្អ​ហើយ​នោះ អ្នក​គាំទ្រ​ពោល​ថា​ម្ចាស់​បទ “បើក Phone វិញ​មក​” មាន​ស្ទីល៍​រៀបចំ​ខ្លួន​បាន​ល្អ ពិតជា​ស៊ី​គ្នា​ជាមួយ​បទ​ចម្រៀង និង ពេជ្រ សោភា តែម្ដង។ មិន​អស់​ត្រឹម​នេះ​ឡើយ​អ្នក​គាំទ្រ​ខ្លះ ក៏​ជំរុញ​ឲ្យ ស៊ឹម ច័ន្ទពន្លឺ ចេញ​បទ​បែប​ហ៊ីបហប​រ៉េប​ផង ព្រោះ​ថា​សមត្ថភាព​លោក ពិតជា​មិន​ធម្មតា​ទេ៕ ចុចស្ដាប់


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

័ត៌មានបែកធ្លាយអំពី GTA 6៖ ផែនទី និងទម្រង់នៃការលេងអាចនឹងត្រូវបានបង្ហាញ

Grand Theft Auto VI បានក្លាយជាហ្គេមមួយក្នុងចំណោមហ្គេមដែលគេទន្ទឹងរង់ចាំបំផុតគ្រប់សម័យកាល ហើយទីបំផុតក្រុមហ៊ុន Rockstar Games ត្រៀមនឹងបង្ហាញព័ត៌មានលម្អិតបន្ថែមតាមរយៈព្រឹត្តិការណ៍បង្ហាញរូបភាព និងព័ត៌មានស៊ីជម្រៅ (extended look) នៅលើ Netflix នាចុងខែនេះ។ ទោះជាយ៉ាងណាក៏ដោយ ការបែកធ្លាយព័ត៌មានសំខាន់មួយបានធ្វើឱ្យក្រុមហ៊ុននេះបាត់បង់លទ្ធភាពក្នុងការគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មានអំពីហ្គេមនេះតាមផែនការដែលបានគ្រោងទុក។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។