ព្រឹកនេះគ្រូអង់គ្លេស ចន សុទីម៉ា គឺ រ៉េត ស្រីនាថ ចេញទៅប្រកួត Miss CosmoWorld 2023 ហើយ!

បវរកញ្ញារូបស្រស់ កញ្ញា រ៉េត ស្រីនាថ ដែលគ្រប់គ្នាដឹងថាជាប្អូនស្រីបង្កើតរបស់ កញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 និង​ជា​គ្រូ​បង្វឹក​ភាសា​អង់គ្លេស​បន្ថែម​ដល់ ចន សុទីម៉ា បានធ្វើដំណើរចេញកម្ពុជាឆ្ពោះទៅប្រទេសម៉ាឡេស៊ី នាម៉ោង ៦ ព្រឹកមិញនេះ ដើម្បីប្រកួតប្រជែងកម្មវិធី Miss CosmoWorld 2023 នឹងប្រព្រឹត្តឡើងចាប់​ពីថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ។

នាព្រឹកព្រលឹមថ្ងៃនេះ រ៉េត ស្រីនាថ Miss CosmoWorld Cambodia 2023 តែងខ្លួន​សាមញ្ញបែបស្រគត់ស្រគំ តែស្នាមញញឹមរបស់នាងប្រកបដោយទំនុកចិត្ត និងថាមពលក្នុងការប្រកួតប្រជែង។ ស្រីនាថ មើលទៅពិតជារំភើបខ្លាំង ព្រោះទីបំផុតពេលវេលាដែលនាងទន្ទឹងរង់ចាំជាយូរបានមកដល់ហើយ គឺការតំណាងប្រទេសជាតិកម្ពុជាទៅចូលរួមកម្មវិធីប្រកួតប្រជែងសម្រស់លំដាប់ពិភពលោក។

បវរកញ្ញារាងតូចច្រឡឹងនេះ បានស្រែកពាក្យថា «Sreyneath Reth Cambodia» យ៉ាងមានថាមពល បង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់ថា នាងមានការប្តេជ្ញាខ្ពស់ដើម្បីដណ្តើមភាពជោគជ័យពីវេទិកាអន្តរជាតិមកជូនជាតិកម្ពុជា។

មុនធ្វើដំណើរចេញទៅម៉ាឡេស៊ី វីដេអូណែនាំខ្លួនរបស់ រ៉េត ស្រីនាថ ត្រូវបានបង្ហោះជាសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយសង្គម (social media) អមជាមួយការបង្ហាញប្រធានបទនៃ​ការតស៊ូមតិរបស់នាង ដោយផ្តោតលើវិស័យអប់រំជាចម្បង។

ក្នុងនោះផងដែរ Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា ក៏បានបង្ហាញភាពជឿជាក់លើប្អូនស្រី ដោយនាងបានបង្ហោះសារមួយម៉ាត់យ៉ាងខ្លីថា « My sister can do it!»។ ដូច្នេះ កុំភ្លេចចូលរួមតាមដានដំណើរការចូលរួមប្រកួត Miss CosmoWorld 2023 របស់កញ្ញា រ៉េត ស្រីនាថ Miss CosmoWorld Cambodia 2023 នៅប្រទេស​ម៉ាឡេស៊ីទាំងអស់គ្នា ដែលកម្មវិធីប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី១៥ វិច្ឆិកា តទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ