ការប្រកួត Miss Universe 2022 លើទឹកដីអាមេរិក បានកំពុងចាប់ផ្តើមហើយ ក្នុងនោះបេក្ខភាពតំណាងប្រទេសនីមួយៗបានចូលទៅបង្ហាញខ្លួន និងទទួលបានឆៀងតំណាងកម្មវិធី Miss Universe រួចរាល់ហើយ។ ក្រឡេកមកមើល ហង្ស ម៉ានីតា បេក្ខភាពតំណាងជាតិកម្ពុជាវិញនោះ ក៏ទទួលបានឆៀង CAMBODIA រួចរាល់ហើយ ថែមទាំងបានថតរូបជាច្រើនសន្លឹកបង្ហោះចែកជូនអ្នកគាំទ្រមើលថែមទៀតផង។
ទន្ទឹមការប្រកួតចាប់ផ្តើម ទំព័រហ្វេសប៊ុកផ្លូវការ Miss Universe Cambodia បានបង្ហោះរូប ម៉ានីតា ស្លៀកឈុតប៊ិគីនី ៤ សន្លឹក ដែលក្នុងរូបថតនោះ បវរកញ្ញាកូនកាត់ខ្មែរ-បារាំងរូបនេះ ពិតជាស្រស់ស្អាតប្លែកខ្លាំងណាស់ រហូតបវរកញ្ញា-បុរសឯកកម្ពុជា និងអ្នកគាំទ្រលាន់មាត់សរសើរនាងគ្រប់ៗគ្នា។
ក្នុងចំណោម បវរកញ្ញា-បុរសឯកកម្ពុជា គេឃើញ Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា ក៏បាន share រូបថតទាំងនោះ ដោយភ្ជាប់ប្រយោគមួយឃ្លាថា «បើមិនចូលថប់ទេមានតែចម្លែក» ដែលពាក្យពេចន៍ដ៏មានអត្ថន័យមួយឃ្លានេះ បង្ហាញពីជំនឿចិត្តយ៉ាងមុតមាំដែលរៀមច្បងមានចំពោះប្អូនស្រី ធ្វើឱ្យអ្នកគាំទ្ររំជើបរំជួលជាខ្លាំង រហូតហ្វេនខ្លះ Comment ហៅ សារីតា ថា ម៉ែគ្រូ ថែមទៀតផង។ មិនតែប៉ុណ្ណោះ គ្រប់គ្នាថែមទាំងមានគំនិតសុទិដ្ឋិនិយម និងការយល់ឃើញដូច MUC 2020 រូបនេះថែមទៀតផង ដោយជឿជាក់ថា ហង្ស ម៉ានីតា នឹងអាចចូលដល់វគ្គ Top ចុងក្រោយក្នុងការប្រកួត Miss Universe លើកទី៧១នេះ។
ក្រឡេកទៅមើល បេក្ខភាពតំណាងជាតិកម្ពុជា ហង្ស ម៉ានីតា វិញ នាងកំពុងតែប្រតិបត្តិខ្លួនយ៉ាងល្អក្នុងការប្រកួត។ នាងបានបង្កើតចំណងមិត្តភាពជាមួយបេក្ខភាពមកពីប្រកួតផ្សេងៗដោយស្នាមញញឹម និងភាពកក់ក្តៅ ហើយក៏បានផ្តិតរូបទុកជាអនុស្សាវរីយ៍ថែមទៀតផង។ ជារឿយៗ ម៉ានីតា តែងតែ update សកម្មភាពថ្មីៗរបស់នាងលើបណ្តាញសង្គម និងអ៊ីនស្ត្រាក្រាម ឱ្យអ្នកគាំទ្របានឃើញ៕

























Account
Security
Favourite Content