រ៉េត សារីតា ក្លាយជាប្រពន្ធអ្នកប្រដាល់ ធឿន ធារ៉ា ក្នុងភាពយន្តថ្មី បង្ហាញពីគុនខ្មែរដ៏អស្ចារ្យ

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ Town Film App កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ បាន​បង្ហោះ​ចែកចាយ​រូបភាព​ជាច្រើន​សន្លឹក បង្ហាញ​ពី​ឈុត​ក្រៅ​ឆាក​នៃ​ការ​ថត​ខ្សែ​ភាពយន្ត​ថ្មី​សន្លាង​មួយ ជា​ភាព​យន្ត​ខ្នាត​ធំ​លើក​ឡើង​អំពី​គុន​ខ្មែរ​ដ៏​អស្ចារ្យ នា​សម័យ​ឆ្នាំ ១៩២២ បណ្តាល​ឱ្យ​ប្រិយមិត្ត​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ពេល​បាន​ឃើញ​ផ្ទាំង​ទស្សនីយភាព​ដ៏​ត្រជាក់​ភ្នែក​មួយ​នេះ។

កាន់​តែ​ភ្ញាក់ផ្អើល​ខ្លាំង​ជាង​នេះ​ទៀត​នោះ គឺ​វត្តមាន​បវរ​កញ្ញា​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០២០ រ៉េត សារីតា ក៏​មុខ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​នេះ​ផង​ដែរ។ ប្រាប់​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​សិល្បៈ​ក្នុង​ស្រុក សារីតា ថា នាង​ពេញ​ចិត្ត​សម្ដែង​រឿង​នេះ​ខ្លាំង​ណាស់ ទោះបី​ត្រូវ​ចោល​ការងារ​ជាច្រើន ដើម្បី​ថត​ក៏​នាង​សុខចិត្ត ព្រោះ​រឿង​នេះ​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​គុន​ខ្មែរ ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា​យើង។ មួយវិញទៀត នាង​ខ្លួន​ឯង​ក៏​ស្រលាញ់​វិស័យ​ភាពយន្ត​ខ្លាំង ទើប​សុខចិត្ត​លៃលក​ពេល​វេលា​ថត​ភាពយន្ត​នេះ​ឱ្យ​ខាន​តែ​បាន។

មក​ទល់​ពេល​នេះ ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​របស់ Town ថត​បាន​ប្រមាណ​ជាង ៥០% ហើយ ដោយ​ប្លង់​ភាគច្រើន​គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្ត​សៀមរាប ដូច្នេះ​សោភា​រូប​ស្រស់​នេះ​ត្រូវ​ធ្វើ​ដំណើរ​ចុះ​ឡើង​ដើម្បី​ថត ជា​ហេតុ​ធ្វើ​ឱ្យ​នាង​មាន​ភាព​មមាញឹក​ខ្លាំង។ ពិត​ជា​ពិសេស​ខ្លាំង​ណាស់ ក្នុង​រឿង​នេះ សារីតា ត្រូវ​សម្ដែង​ជា​តួអង្គ​ប្រពន្ធ​របស់​អ្នក​ប្រដាល់​គុន​ខ្មែរ ធឿន ធារ៉ា ដែល​ការ​សម្ដែង​ជាមួយ​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​រូប​នេះ​ធ្វើ​ឱ្យ សារីតា ភ្ញាក់ផ្អើល និង​ស្ងើចសរសើរ​សមត្ថភាព​ជា​ខ្លាំង។

តារា​សម្ដែង​រូប​ស្រស់​នេះ​បាន​ពោល​សរសើរ​ថា អ្នក​ប្រដាល់​គុនខ្មែរ ធឿន ធារ៉ា ជា​មនុស្ស​រួសរាយ​រាក់ទាក់ គួរ​ឱ្យ​ស្រលាញ់ គ្រាន់​តែ​ពេល​លេង​ជាមួយ​នាង​ដៃ​ធ្ងន់​បន្តិច ប៉ុន្តែ​ការ​សម្ដែង​របស់​អ្នក​ទាំង​ពីរ​ស៊ីមេទ្រី​គ្នា​ល្អ រហូត​បវរ​កញ្ញា​រាង​តូច​ច្រឡឹង​នេះ​ជឿជាក់​ថា តាមរយៈ​ស្នាដៃ​ភាពយន្ត​ខ្នាត​ធំ​​នេះ​នឹង​អាច​ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​កម្ពុជា​យើង​កាន់តែ​ច្បាស់​ជាង​នេះ​ទៅ​ទៀត។

Miss Universe Cambodia 2020 បង្ហើប​ឱ្យ​ដឹង​ថា សម្រាប់​ឆ្នាំ ២០២៤ នេះ នាង​មមាញឹក​មែនទែន។ ជាក់​ស្ដែង គ្រាន់តែ​ឈាន​ចូល​ថ្មី​នេះ​ភ្លាម កាលវិភាគ​ការងារ​របស់​នាង​ត្រូវ​បាន​កក់​រហូត​ដល់​ខែ​កក្កដា​ឯណោះ តែ​យ៉ាង​ណា​តារា​ស្រី​រូប​នេះ​នៅ​តែ​ឆ្លៀត​ពេល​ថត​ភាពយន្ត​ឱ្យ​បាន​ព្រោះ​វា​ជា​អ្វី​ដែល​នាង​ស្រលាញ់​ចូលចិត្ត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន