រឿន ណាត ឱ្យតម្រុយហើយ រើសធៀបការសង្ស័យតែឆាប់ៗនេះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ទើប​ត្រូវ​គូ​ស្នេហ៍​លុត​ជង្គង់​សុំ​រៀប​ការ​យ៉ាង​រ៉ូមែន​ទិក​នៅ​ប្រាសាទ​អង្គរ​វត្ត​ មិន​ទាន់​បាន​ប៉ុន្មាន​ផង ពេល​នេះបវរកញ្ញាចក្រវាលកម្ពុជា ២០១៨ ​ រឿន ​ណាត​ ធ្វើ​ឱ្យ​ហ្វេន​ដាក់​ការ​សង្ស័យ​ព្រាត​ថា​កញ្ញា​ និង​គូ​ស្នេហ៍​ប្រហែល​ជា​ចូល​រោង​ការ​ឆាប់​ៗ​នេះ​ហើយ​។​​​

​បវរកញ្ញា​ចង្កេះ​មួយ​ក្ដាប់​ រឿន​ ណាត​ បានបង្ហោះ​វីដេអូ​ខ្លីមួយនៅ​ក្នុង​ហាង​បោះពុម្ព​ធៀប​ការ​មួយ​កន្លែង ក្នុងក្រុងភ្នំពេញ​​កាលពីពេលថ្មីៗដោយភ្ជាប់​ជាមួយ​ខេប​ស៊ិន​​ថា «​ត្រៀម​ឈុត​ឱ្យ​ហើយ​ផង​ណា​ See You»។ តាម​រយៈ​វីដេអូ​ខ្លី​នេះដែរបានធ្វើ​ឱ្យ​ហ្វេន ​​​មិន​សង្ស័យ​​មិន​បាន​នោះ​ទេ​ថា​ស្រី​ស្អាត​រូប​នេះ ​នឹង​ត្រូវ​បាន​គូ​ស្នេហ៍​ដឹក​ដៃ​ចូល​រោង​ការ​ក្នុង​ពេលឆាប់​ៗ​​។​

នៅ​ក្នុង​វីដេអូ​នោះ​ដែរក៏​បាន​បង្ហាញ​សកម្មភាព​ Miss Universe Cambodia 2018 រូប​នេះ​អង្គុយ​មើល​ធៀប​ការ ​ព្រម​ជាមូខ​ទឹក​មុខ​​ពោរ​ពេញ​ដោយ​ស្នាម​ញញឹម​ និង​ក្ដី​រីករាយ។​ ព្រមជាមួយ​គ្នា​នេះ​ដែរ ​​ រឿន ​ណាត​ ក៏​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយទៀតជាមួយ​គូ​ស្នេហ៍​​​ លាវ​ វេង​ហួរ​ ដែល​ត្រូវ​បាន​មហាជន​ស្គាល់​ថា​ជា​ម្ចាស់​ជយលាភី​ Mister Friendship International 2023 ដោយ​ភ្ជាប់​ជាមួយ​ខេប​សិន​ដ៏​ផ្អែម​ល្ហែម​ថា «Lucky to have you»​។​ យ៉ាងណាមិញ នៅ​មិន​ទាន់មាន​ការ​បញ្ជាក់​ផ្លូវ​ការ​ណាមួយ​ពី​សាមី​ខ្លួន​ទាំង​ពីរ​នោះ​ឡើយ​អំពី​ពេល​វេលា​ជាក់​លាក់​នៃ​ការ​រៀប​ការ​នោះ​ទេ។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ លោក​ លាវ​ វេង​ហួរ ​និង​កញ្ញា​ រឿន​ ណាត​ បាន​ប្រើ​ពេល​ក្នុង​ការ​ស្គាល់ ​និង​មើល​ចិត្ត​គ្នា​មួយ​រយៈ​​រហូត​ក្លាយ​ជា​គូ​ស្នេហ៍ ​និង​ប្រកាស​សុំ​រៀប​ការ​កាល​ពី​ពេល​ថ្មី​កន្លង​ទៅ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *