ហេតុផល រឿន ណាត និង រ៉េត សារីតា បាត់មុខពីកម្រាលព្រំក្រហមព្រឹត្តិការណ៍ PMA 2023

កម្មវិធីប្រគល់ពានរង្វាន់របស់ Pleng Music Awards 2023 (PMA 2023) បានប្រារព្វឡើងយ៉ាងធអិកអធម កាលពីចុងសប្តាហ៍កន្លងទៅ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីល្បីៗយ៉ាងច្រើនកុះករ ហើយទីបំផុត Pleng បានរកឃើញម្ចាស់ពានរង្វាន់ទាំង ១៤ ក្នុងកម្មវិធីចែកពានរង្វាន់ដ៏ធំនេះ។

កាន់តែប្លែក និងកក្រើកជាងឆ្នាំមុនទៀត ឆ្នាំនេះវត្តមានសិល្បករ-សិល្បការិនីល្បីៗជាច្រើន បានចូលរួមអបអរសាទរជាមួយការដើរលើកម្រាលព្រំក្រហមដ៏ធំមិនធ្លាប់មានពីមុនមក។ ក្នុងនោះ គេឃើញវត្តមានបវរកញ្ញាចក្កវាឡកម្ពុជា ៣រូប រួមមាន កញ្ញា សំណាង អេលីណា កញ្ញា ងិន ម៉ារ៉ាឌី និងកញ្ញា ហង្ស ម៉ានីតា នាំគ្នាតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតសម្លៀកបំពាក់ប្រណីតៗផ្សេងៗគ្នា។ តែគួរឱ្យសោកស្តាយគេមិនឃើញវត្តមាន កញ្ញា រឿន ណាត និង រ៉េត សារីតា ដែលធ្លាប់បណ្តើរគ្នាយ៉ាងត្រសងទៅកម្មវិធីកាលពីឆ្នាំមុននោះទេ។

តាមការឱ្យដឹងពីលោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្តិក្រុមហ៊ុន CIM បានឱ្យដឹងថា ហេតុផលដែល កញ្ញា រឿន ណាត និង រ៉េត សារីតា បាត់មុខពីកម្រាលព្រំក្រហមព្រឹត្តិការណ៍ PMA ឆ្នាំនេះ គឺដោយសារបវរកញ្ញារាងតូចច្រឡឹង រ៉េត សារីតា ជាប់រវល់សម្រុកថតភាពយន្តនៅខេត្តត្រឡប់មកវិញមិនទាន់ ទើបនាងប្រាប់ខាងកម្មវិធីថាមិនបានចូលរួមតែម្តង។ ប៉ុន្តែ សម្រាប់បវរកញ្ញារូបស្រស់ រឿន ណាត វិញនោះ បានប្រាប់គេថាចូលរួមហើយ តែត្រូវខកខានដើរកម្រាលព្រំក្រហមឆ្នាំនេះវិញ ដោយសារតែប្អូនរបស់នាងឈឺនៅខេត្តកំពង់ចាម ហើយនាងត្រឡប់មកវិញមិនទាន់ ទើបបវរកញ្ញាចក្រវាលកម្ពុជាទាំងពីរបាត់វត្តមានពីព្រឹត្តិការណ៍ PMA 2023 បែបនេះ។

គួររំលឹកដែរថា ព្រឹត្តិការណ៍ PMA 2023 រកឃើញម្ចាស់ពានរង្វាន់ទាំង១៤ រួមមាន៖ តារាចម្រៀងរ៉េប ជី ដេវីដ ទទួលបានពានរង្វាន់រហូតដល់ទៅ ៦ ផ្សេងៗគ្នា, តារាចម្រៀង ទេព បូព្រឹក្ស ទទួលបានពានរង្វាន់ ១ «សិល្បការិនីប្រចាំឆ្នាំ», កញ្ញា Teys ទទួលបានពាន ១ «លើផ្នែកសិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ», លោក King Chi និង MC Sey ទទួលបានពាន ១ លើផ្នែកបទចម្រៀងរួមគ្នាប្រចាំឆ្នាំក្នុងបទ « កាលុងឃុង», ពូ ឃ្លាំង និង សំណាង សូរិយា ទទួលបានពានរង្វាន់ ១ លើបទចម្រៀងចូលឆ្នាំខ្មែរ ក្បាច់រាំបែបសម័យទំនើបប្រចាំឆ្នាំ ក្នុងបទ «គ្រលាស់», អ្នកនាង ខាត់ សុឃីម ទទួលបានពានរង្វាន់ ១ លើបទចម្រៀងចូលឆ្នាំខ្មែរដ៏មានប្រជាប្រិយភាពប្រចាំឆ្នាំក្នុងបទ «អូនលែងប្តីហើយ», លោក ខេម ទទួលបានពានរង្វាន់ ១ លើផ្នែកចម្រៀង សិល្បករស្តាប់ច្រើនជាងគេ, កញ្ញា តន់ ចន្ទសីម៉ា ទទួលបានពានរង្វាន់ ១ លើផ្នែកសិល្បការិនីស្តាប់ច្រើនជាងគេ និង តារាចម្រៀង មាស សុខសោភា ទទួលបានពានរង្វាន់ ១ លើផ្នែក សមិទ្ធផលដ៏អស្ចារ្យនៃជីវិត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la