មូលហេតុទាំង​នេះ​ហើយ​ធ្វើ​ឲ្យ BTS បរាជ័យក្នុងកម្មវិធី Grammy ម្ដង​ហើយ​ម្ដង​ទៀត

អ្នកជំនាញជាច្រើន​និយាយថាកម្មវិធី​ពាន​រង្វាន់ Grammy នៅតែប្រកាន់ពូជសាសន៍ចំពោះ Kpop និងក្រុមតារាចម្រៀង។ នោះ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឱ្យ BTS បរាជ័យ​បើ​ទោះ​បី​ជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​គ្រប់​តារាងចម្រៀង​ក៏​ដោយ។

BTS ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​​ពីរ​ឆ្នាំ​ជាប់​គ្នាសម្រាប់ពាន​រង្វាន់​ Best Pop Duo ឬ​ Group Performance នៅ​កម្មវិធី​ Grammy Awards។ ពួក​គេត្រូវបានជាប់​បេក្ខភាពជាលើកដំបូងសម្រាប់ Grammy ក្នុងឆ្នាំ ២០២១ សម្រាប់បទចម្រៀង “Dynamite” ។ នៅ​ឆ្នាំ​នេះ BTS បន្ត​បង្ហាញ​ខ្លួន​ក្នុង​បញ្ជី​បេក្ខភាព​ជាមួយ​នឹង​បទ​ចម្រៀង “Butter” ។ ទោះ​ជា​យ៉ាង​ណា BTS មិន​អាច​នាំ​មក​នូវ​អព្ភូតហេតុ​ដល់​ឧស្សាហកម្ម​តន្ត្រី​កូរ៉េបាន​ទេ ​ខណៈពេល​ដែល​​ជយលាភី​ពាន​រង្វាន់​បាន​ទៅ​លើ​បទ “Kiss Me More ” ច្រៀង​ដោយ Doja Cat និង SZA។

បទ​ចម្រៀង “Butter” ត្រូវបានចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ ២០២១ ហើយបានឈរនៅលើកំពូលតារាង Billboard Hot 100 រយៈពេលសរុប ១០ សប្តាហ៍។ “Butter” គឺជាបទចម្រៀងដែលកាន់កាប់តំណែងលេខ ១ បានយូរបំផុតនៅលើតារាង Billboard Hot 100 ក្នុងឆ្នាំ ២០២១។ បទចម្រៀងនេះក៏ជួយឲ្យ BTS ត្រូវបានគេទទួលស្គាល់ថាជាសិល្បករអាស៊ីដែលបាន​ជាប់​ចំណាត់ថ្នាក់កំពូលច្រើនដងជាងគេក្នុងប្រវត្តិសាស្ត្ររបស់ Billboard ។

Grammy នៅតែ​មិនបើកទ្វារសម្រាប់សិល្បករអាស៊ី

យោងតាមលោក Lee Gyu Tag ដែលជាសាស្ត្រាចារ្យផ្នែកនរវិទ្យាវប្បធម៌នៅសកលវិទ្យាល័យ George Mason ក្នុងប្រទេសកូរ៉េ បាន​ឲ្យ​ដឹង​ថាមូលហេតុមួយក្នុងចំណោមហេតុផលដែល BTS មិនអាចឈ្នះ Grammy នោះគឺថា ពានរង្វាន់នេះ​មិន​សូវ​ឲ្យ​តម្លៃ​លើ​សិល្បករ​ជា​ក្រុម​ប៉ុន្មាន​ទេ។

“តាមប្រវត្តិសាស្ត្រ ក្រុមចម្រៀងប្រុស និងស្រីតែងតែជួបការលំបាកក្នុងការទទួលបានពានរង្វាន់ Grammy បើទោះបីជាពួកគេទទួលបានប្រជាប្រិយភាពក៏ដោយ ដោយសារតែអ្នករៀបចំភាគច្រើនមិនចូលចិត្តស្ទីលតន្ត្រីរបស់ពួកគេ។ គំនិត​បែប​នេះហាក់ដូចជាមានឥទ្ធិពលខ្លាំង សូម្បីតែ BTS ជាក្រុមដែលមានឥទ្ធិពលសង្គម និងវប្បធម៌ដ៏ធំក៏មិនអាចយកឈ្នះវាបានឡើយ។ ហាក់បីដូចជាទស្សនៈរបស់ពួកគេចំពោះតារា K-pop និងតារាដែលទទួលពានរង្វាន់ Grammy Awards នៅតែបិទចំពោះសិល្បករអាស៊ីដដែល”។ Lee Gyu Tag និយាយ។

BTS នៅក្នុងកម្មវិធី Grammy Awards លើកទី៦៤

ហេតុផលមួយទៀតដែល BTS ពិបាកនឹងឈ្នះ គឺដោយសារគូប្រជែងរបស់គេខ្លាំងពេក។ បទ “Kiss Me More” ទទួលបានពានរង្វាន់ Grammy ចំនួនបីរួម​មាន Record of the Year, Song of the Year និង Best Pop Duo ឬ Duo Performance។

កាសែត New York Times សរសេរថា “Kiss Me More” គឺ​ជា​ការលាយ​បញ្ចូល​គ្នា​នៃភាពរីករាយនៃទសវត្សរ៍ឆ្នាំ ១៩៨០ ជាមួយនឹងភាពក្លៀវក្លាបែបហ៊ីបហបនៃឆ្នាំ ២០២០។ សារព័ត៌មានលោកខាងលិចបាន​ប្រើពាក្យល្អៗ ជាច្រើនដើម្បីសរសើរបទចម្រៀងនេះ។ សារព័ត៌មាន Vulture បានពណ៌នាបទ​នេះថាជា “បទ R&B ដ៏រលូន និងសប្បាយរីករាយ” ខណៈដែលអ្នកយកព័ត៌មាននៅ Rolling Stone បានហៅវាថាជា “បទឌីស្កូដ៏រីករាយ។ ទស្សនាវដ្ដី Billboard បានសរសេរថាបទចម្រៀងនេះជា “a convivial jam” ដោយវាមានមនោសញ្ចេតនា ទាក់ទាញ ហើយ​ប្រាកដ​ណាស់​ថា​នឹង​ក្លាយ​ជាចំណីអារម្មណ៍សំខាន់​ក្នុង​រដូវ​ក្តៅ។

មុនពេល Grammy បទចម្រៀងនេះបានឈ្នះពានរង្វាន់ជាច្រើនដូចជា MTV Europe Music Awards, MTV Video Music Awards, American Music Awards ។

ទន្ទឹមនឹងនេះ ត្បិតតែ “Butter” បានឈ្នះចំណាត់ថ្នាក់ខ្ពស់នៅលើ Billboard ប៉ុន្តែក៏បណ្ដាល​ឲ្យ​មានភាពចម្រូងចម្រាសច្រើន​ដែរ។ ទស្សនិកជនគិតថា បទចម្រៀងថ្មីៗរបស់ BTS បានបាត់បង់អត្តសញ្ញាណក្រុមរបស់ពួកគេ ហើយថាពួកគេទទួលបានជោគជ័យដោយសារតែចំនួនអ្នកគាំទ្ររបស់ពួកគេប៉ុណ្ណោះ។

David A. Tizzard ដែលជាអ្នកវិភាគសង្គម វប្បធម៌ និងសិល្បៈ និងបានរស់នៅក្នុងប្រទេសកូរ៉េជិត ២ទសវត្សរ៍ បានប្រាប់ The Korea Times ថា BTS ធ្លាប់ទទួលបានជោគជ័យដោយរូបមន្តផ្ទាល់ខ្លួន ប៉ុន្តែថ្មីៗនេះ ពួកគេច្រៀងជាភាសាអង់គ្លេស និងធ្វើតាមស្ទីលតន្ត្រីលោកខាងលិច។

“សម្រាប់ខ្ញុំ បទចម្រៀងអង់គ្លេសទាំងបីដែល BTS ចេញថ្មីៗនេះ គឺមិនអាចបែងចែកដាច់ពីតន្ត្រីប៉ុបរបស់​បស្ចិមប្រទេសបានទេ ទាក់ទងនឹងស្ទីល ការ​បង្ហាញ និងទម្រង់។ បើអ្នក​ស្ដាប់​ធម្មតា​​មិន​បាន​មើល MV តើ​គេ​គិត​ថា BTS ជា​សិល្បករ​លោក​ខាង​លិច​ឬ​អត់?»។

និយាយឲ្យយុត្តិធម៌ ពួកគេបានទទួលជោគជ័យ។ ប៉ុន្តែ​វា​ជា​សំណួរ៖ តើ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ​សម្រាប់​ក្រុម K-pop ដើម្បី​ទទួល​បាន​ជោគជ័យ​ជា​សាកល បើ​ទោះ​បី​ជា​មាន​វប្បធម៌ ប្រពៃណី តន្ត្រី ស្ទីល​ខុស​ពី​បស្ចឹមប្រទេស? ឬនៅទីបញ្ចប់ គ្រប់គ្នារួម​ទាំង BTS ត្រូវតែធ្វើតាមស្តង់ដារនៅក្នុងទីផ្សារដែលពួកគេចង់បាន” David A. Tizzard បាននិយាយ។

“Kiss Me More” បានឈ្នះពានរង្វាន់ Best duet Performance ក្រុមចម្រៀងប៉ុប

គ្មាន Grammy មិនមែនមានន័យថា BTS បរាជ័យនោះទេ

អ្នកជំនាញក្នុងវិស័យតន្ត្រីបានប្រាប់ កាសែត The Korea Times ថា BTS មិនបានឈ្នះពានរង្វាន់ណាមួយនៅក្នុងកម្មវិធី Grammy Awards ឆ្នាំនេះទេ ប៉ុន្តែក៏មិនគួរត្រូវបានមើលឃើញថាជាការបរាជ័យនោះដែរ។

“លើកនេះ BTS បានទៅផ្ទះវិញដៃទទេ ប៉ុន្តែវាមានន័យថាក្រុមនៅតែមានគោលដៅខ្ពស់មួយត្រូវសម្រេចឲ្យបាន។ ដូច្នេះយើងមិនគួរហៅវាថាបរាជ័យនោះទេ។ នេះគួរតែត្រូវបានគេមើលឃើញថាជាឱកាសសម្រាប់ BTS ក្នុងការដោះស្រាយបញ្ហា និង​ទទួល​យក​ការ​ប្រកួត​ប្រជែង​ថ្មី”។ លោក Kim Jin Woo សាស្ត្រាចារ្យផ្នែកជំនួញតន្ត្រីនៅវិទ្យាស្ថាន Seoul Institute of the Arts និងជាអ្នកដឹកនាំក្រុមស្រាវជ្រាវតារាងអាល់ប៊ុម Gaon streaming បានប្រាប់ The Korea Times ។

អ្នកវិភាគ​ផ្នែកតន្ត្រី Han Dong Yoon យល់ស្របថា “ដោយសារប្រជាប្រិយភាពបទ Butter រីករាលដាលនៅជុំវិញពិភពលោក មនុស្សជាច្រើនអាចនឹងខកចិត្តដែល BTS មិនឈ្នះ។ ប៉ុន្តែនេះគ្រាន់តែជាលើកទី២ ដែល BTS ត្រូវបានជ្រើស​ជាបេក្ខភាព បន្ទាប់ពីបទ Dynamite ។ តារាផលិតកម្ម The HYBE បានពង្រីកជើងមេឃរបស់ពួកគេច្រើន​ណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះខ្ញុំជឿថាថ្ងៃណាមួយពួកគេនឹងទទួលបានការសរសើរពីកម្មវិធី Grammys ប្រសិនបើពួកគេបន្តហ្វឹកហាត់ និងដើរតាមផ្លូវដាច់ដោយឡែករបស់ពួកគេ”។

មុននោះ BTS ទទួលបានកិត្តិយសនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រីធំៗផ្សេងទៀត រួមមានពានរង្វាន់ American Music Awards និង Billboard Music Awards ធ្វើ​ឲ្យ​គេ​កាន់តែរំពឹងថាពួកគេនឹងក្លាយជាតារាកូរ៉េដំបូងគេដែលឈ្នះពានរង្វាន់ Grammy ។

BTS បានច្រៀងបទ Butter នៅកម្មវិធី Grammys

បន្ទាប់​ពី​ពិធី​ប្រគល់​រង្វាន់​ត្រូវ​បាន​បញ្ចប់ BTS បាន​សន្ទនា​ជាមួយ​អ្នក​គាំទ្រ។ សមាជិក​ទាំង​អស់​បាន​សម្ដែង​ការ​សោកស្ដាយ​ដែល​មិន​បាន​ឈ្នះ​ពាន។ ទោះយ៉ាងណា ក្រុមនេះបាននិយាយថា ពួក​គេ​ទទួល​បាន​បទពិសោធន៍ដ៏មានតម្លៃនៅក្នុងព្រឹត្តិការណ៍នេះ។

“សូមអរគុណដល់អ្នកគាំទ្រ យើងនឹងព្យាយាមបន្ថែមទៀត។ វា​ជា​រឿង​សោក​ស្តាយ​ដែល​យើង​មិន​អាច​ឈ្នះ​បាន ប៉ុន្តែ​យើង​មាន​ពេល​វេលា​ដ៏​មាន​អត្ថន័យ​ជាមួយ​គ្នា” សមាជិក Jimin បាន​និយាយ​។ V បានបន្តទៀតថា “ពួកយើងមានការសម្តែងដ៏អស្ចារ្យ ហើយនោះគឺជាកម្លាំងចិត្តសម្រាប់ក្រុមទាំងមូល ឱ្យប្រឹងប្រែងបន្ថែមទៀត” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ