ហេតុផលបែបនេះ ទើប Kon Ant មិនដាក់ពាក្យប្រកួតបវរកញ្ញា

គ្រប់គ្នាប្រហែលនៅចាំបាន អតីតទេពធីតាសង្រ្កាន្តឆ្នាំ ២០១៨ កញ្ញា សុគា គីមលាង ហៅ Kon Ant ដែលបានសម្តែងជាតួអង្គព្រះថោង ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេម កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ កន្លង​ទៅ។ Kon Ant ទទួលបានការស្ញើចសរសើរយ៉ាងខ្លាំងក្រោយពេលសម្តែងជាតួអង្គព្រះថោង ជាមួយតួអង្គនាងនាគ សម្តែងដោយនាថការនី ច័ន្ទ ស្រីល័ក្ខ។

យ៉ាងណាមិញ ហ្វេនៗអ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំង ក្រោយមិនឃើញវត្តមាន Kon Ant ក្នុងការប្រកួតបវរកញ្ញាណាមួយតាមការប៉ាន់ស្មានរបស់ពួក​គេ។ ពាក់ព័ន្ធរឿងនេះដែរ ស្រីស្រស់ Kon Ant បានឱ្យដឹងថា នាងពិតជាសូមទោសចំពោះហ្វេនៗដែលតែងតែគាំទ្រ និងជំរុញឱ្យនាងចូលប្រកួតបវរកញ្ញាកាលពេលកន្លងមក។

មូលហេតុដែលនាងមិនអាចដាក់ពាក្យប្រកួតបវរកញ្ញាបាន គឺដោយសារនាងមានការរវល់ជាមួយមុខជំនួញ និងការងារផ្ទាល់ខ្លួនមួយចំនួនទៀត ជាហេតុធ្វើឱ្យនាងមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការចំណាយលើការប្រកួតបវរកញ្ញា។ ទោះមិនបានដាក់ពាក្យប្រកួតក្នុងឆ្នាំនេះ តែតារាស្រីកំពុងមានប្រជាប្រិយភាពរូបនេះ ជឿជាក់ថានាងពិតជាអាចធ្វើបាន ព្រោះនាងមានសមត្ថភាពគ្រប់ផ្នែកទាំងអស់ ប៉ុន្តែអ្វីដែលគ្មានគឺពេលវេលាសម្រាប់ខ្លួនឯងក្នុងប្រឡង។ ម៉្យាង នាងក៏ចង់ឆ្លៀតឱកាសនេះរកចំនូលឱ្យបានច្រើនសិនផងដែរ។

​សុគា គីមលាង បានបង្ហើបឱ្យដឹងថា ពេលនេះនាងមានជំនួញក្នុងដៃច្រើនគួរសម រួមមាន ហាងតែគុជ (កំពុងបើកហាងបន្តបន្ទាប់) និងមានលក់របស់របរ accessories តាមអនឡាញ ក៏ដូចជា នាឡិកា របស់របរប្រើប្រាស់ផ្សេងៗមកពីគ្រប់ប្រទេស លក្ខណៈបែបប៊្រេនដែលមានតម្លៃថ្លៃៗ។ ថៅកែស្រីវ័យក្មេងនេះចាត់ទុកថា ជំនួញនាងកំពុងរលូនទៅមុខហើយ ក្រោយសំងំធ្វើអស់រយៈពេលប្រមាណ ២ ឆ្នាំមក​នេះ។

តារាស្រីមានជំនាញសិល្បៈបុរាណពេញខ្លួនរូបនេះបន្តថា ឱ្យតែមានពេលទំនេរនាងនៅតែទទួលធ្វើការងារសិល្បៈដូចធម្មតា រួមទាំងថតភាពយន្តផងដែរ ប៉ុន្តែភាគច្រើននាងចូលចិត្តតែសម្តែងរឿងខ្លីៗបែបព្រះពុទ្ធសាសនាប៉ុណ្ណោះ។ ឆាប់ៗនេះ គ្រប់គ្នានឹងបានឃើញការសម្តែងថ្មីមួយរបស់ Kon Ant ក្នុងរឿងជាតក ជារឿងបែបព្រះពុទ្ធសាសនា ជាប្រភេទល្ខោនបាសាក់ ដែលពេលនេះនាងកំពុងតែហាត់សមយ៉ាងសស្រាក់សស្រាំ។ មិនតែប៉ុណ្ណោះ ស្រីស្អាត Kon Ant ក៏បានបង្ហាញខ្លួនក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលបានប្រព្រឹត្តិឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះដែរ។

ស្រីស្រស់រាងតូចច្រឡឹង Kon Ant ក៏បានលេចមុខដើរបង្ហាញម៉ូដសម្លៀកបំពាក់បែបសហសម័យ​COLLECTION 2023 | THE ROYALTY របស់អ្នកច្នៃម៉ូដ អូលីវ៉ា គង់ ជាមួយតារាម៉ូដែលចាស់ក្មេងល្បីៗជាច្រើនរូបទៀត ដែលនាងត្រូវគេលើកសរសើរពីរូបសម្រស់ និងសមត្ថភាពគ្រប់ៗគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម