មូលហេតុ Zhao Lusi ក្លាយជាតារាស្រីវ័យក្មេងជោគជ័យបំផុតក្នុងប្រទេសចិនត្រឹមអាយុ ២៤​ ឆ្នាំ

Zhao Lusi ជាតារាស្រីវ័យក្មេងដ៏ល្បីល្បាញម្នាក់ប្រចាំប្រទេសចិន ភាគច្រើនគ្រប់គ្នាស្គាល់រូបនាងតាមរយៈរឿងភាគល្បីមានចំណងជើងថា “ប្រវត្ដិស្នេហ៍ ឈិន ឈានឈាន”។ មែនទែនទៅ បើក្រឡេកមកមើលភាពល្បីល្បាញរបស់តារាស្រីវ័យ ២៤ ឆ្នាំរូបនេះ គឺមានការកើនឡើងខ្លាំងជាលំដាប់ចាប់តាំងពីឆ្នាំ ២០២១ មកទល់បច្ចុប្បន្ន ខណៈភាពជោគជ័យរបស់នាងគឺហាក់ហក់ស្ទុះខ្លាំងជាងតារាស្រីដែលមានវ័យស្រករៗ ខ្លួនខ្លាំង។

Zhao Lusi មានឈ្មោះហៅក្រៅថា Rosy Zhao នាងកើតនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ នៅ ទីក្រុង ChengDu ខេត្ដ Sichuan ប្រទេស ចិន។ នាងជាកូនស្រីទោលក្នុងគ្រួសារ និងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ MingDao ផ្នែកច្នៃម៉ូត។ បើមិនចាប់យកអាជីពជាតារាសម្ដែងទេ នាងមានបំណងប្រាថ្នាចង់ក្លាយជាអ្នកច្នៃម៉ូតដ៏ឆ្នើមម្នាក់។ Zhao Lusi ចាប់ផ្ដើមអាជីពជាអ្នកសិល្បៈដំបូងក្នុងឆ្នាំ ២០១៦ តាមរយៈការចូលប្រឡងកម្មវិធី Super Girl របស់ស្ថានីយន៍ទូរទស្សន៍ Hunan TV។

តោះមកដឹងពីមូលហេតុមួយចំនួនដែលធ្វើឱ្យតារាស្រីចិនវ័យក្មេងរូបនេះមានភាពល្បីល្បាញ និងត្រូវគេចាត់ទុកថាជាតារាស្រីវ័យក្មេងម្នាក់ក្នុងប្រទេសចិនដែលទទួលបានជោគជ័យខ្លាំង៖

១.រូបសម្រស់អំណោយផលពីធម្មជាតិ

Zhao Lusi ជាតារាស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតលេចធ្លោម្នាក់ក្នុងប្រទេសចិន សម្រស់របស់នាងត្រូវបានរាយការណ៍ថាមិនធ្លាប់បានកែកុនខុសពីទម្រង់ដើមឡើយ។ ខណៈទម្រង់មុខរបស់នាងគឺស្រស់ស្អាតដូចចេញពីប្រលោមលោកដែលសក្ដិសមខ្លាំងទៅនឹងតួអង្គក្នុងរឿងជាច្រើនមិនថាតែរឿងសម័យ ឬរឿងបុរាណ។ ដូច្នេះនាងតែងតែជាជម្រើសល្អឥតខ្ចោះមួយសម្រាប់ក្រុមរឿងភាគក្នុងការពិចារណាជ្រើសនាងមកសម្ដែងជាតួឯក។

២.ការសម្ដែងដ៏ប៉ិនប្រសប់

Zhao Lusi មិនមែនជាតារាស្រីដែលមានតែសម្រស់ឡើយ នាងក៏ជាតារាស្រីដែលមានសមត្ថភាពខ្ពស់ម្នាក់ ដោយតួអង្គដែលនាងសម្ដែងនីមួយៗសុទ្ធតែមានភាពលេចធ្លោ និងអត្ដចរិតប្លែកខុសពីគ្នាវាជា ចំណុចពិសេសមួយធ្វើឱ្យនាងអាចបត់បែនសម្ដែងបានតួអង្គច្រើន។ ការសម្ដែងរបស់នាងដែលត្រូវបានមហាជនជាច្រើនមិនថាតែក្នុងស្រុក និងក្រៅស្រុកសរសើរមិនដាច់ពីមាត់នោះគឺការសម្ដែងជាតួអង្គ Cheng Shao Shang ក្នុងរឿងភាគ “Love Like Galaxy”។ ជាពិសេសឈុតឆាកយំ និងកម្សត់ធ្វើឱ្យគ្រប់គ្នាសម្រក់ទឹកភ្នែកតាមរូបនាងតែម្ដង។ មិនតែប៉ុណ្ណោះ នាងមានសមត្ថភាពអាចសម្រក់ទឹកភ្នែកភ្លាមៗ និងអាចទប់ទឹកភ្នែករបស់ខ្លួនមិនឱ្យស្រក់បានទៀតផង ដោយនាងអាចបញ្ចេញទឹកភ្នែកតែពីភ្នែកមួយចំហៀងទៀត។ ត្រឹមវ័យ ២៤ ឆ្នាំរូបនាងបានឈ្នះពានរង្វាន់តូច ធំប្រមាណ ១២ រួចទៅហើយក្នុងអាជីពជាអ្នកសិល្បៈ។

៣.ការតស៊ូ និងភាពឆ្លាតវៃ

បើទោះជាមានវ័យក្មេងក៏ពិតមែនតែតារាស្រី Zhao Lusi តែងតែខិតខំតស៊ូក្នុងការសម្ដែង និងមិនខ្លាចការនឿយហត់ឡើយ។ នាងធ្លាប់សម្ដែងឈុតពិបាកៗ ជាច្រើនដោយខ្លួនឯងដូចជាឈុតឆាកត្រាំក្នុងទឹករាប់ម៉ោង ឈុតឆាកវាយគ្នាជាដើម។ នាងធ្លាប់បានលើកឡើងផងដែរថា នាងជាមនុស្សដែលស្រឡាញ់ការងារខ្លាំងដូច្នេះរូបនាងស្ទើរតែគ្មានពេលឈប់សម្រាកឡើយ ដោយនាងតែងតែបន្ដថតរឿង និងថតស្បតពាណិជ្ជកម្មនានាឥតឈប់ប្រសិនបើមាន។ ជាមួយគ្នាដែរ Zhao Lusi ក៏តែងត្រូវបានអ្នកដឹកនាំ ឬក្រុមការងាររឿងភាគសរសើរថាជាក្មេងឆ្លាតដែលចេះបត់បែនគ្រប់កាលៈទេសៈ ដូច្នេះរួមការងារជាមួយនាងពិតជាងាយស្រួល និងឆាប់យល់ចិត្ដគ្នា។

៤.បង្ហាញខ្លួនក្នុងរឿងភាគច្រើនរយៈពេលដ៏ខ្លី

ត្រឹមរយៈពេល ៥ ឆ្នាំ តារាស្រីវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងរឿងភាគរហូតដល់ទៅ ១៦ រឿង នេះមិនទាន់គិតរឿងភាគថ្មីដែលរូបនាងបានថតក្នុងឆ្នាំ ២០២២ និង ២០២៣ ឡើយ។ ដោយផ្ដើមដំបូងចេញពីរឿង “Untouchable Lover” សម្ដែងជាតួចិត្តអាក្រក់ តួអង្គមួយនេះក៏ធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ខ្លាំងចំពោះនាង។ បើតាមប្រភពផ្ទៃក្នុងបានឱ្យដឹងថា Zhao Lusi ជាតារាស្រីដែលមិនសូវរើសរឿងសម្ដែងឡើយឱ្យតែមាន​ឱកាសសម្ដែងរូបនាងនឹងទទួលសម្ដែងជាមិនខាន។ ចាប់តាំងពីឆ្នាំ ២០១៨ មក ក្នុងមួយឆ្នាំនាងបង្ហាញខ្លួនក្នុងរឿងភាគយ៉ាងហោចណាស់ក៏ ៤ រឿងដែរ ដែលធ្វើឱ្យនាងក្លាយជាប្រធានបទឧស្សាហ៍ត្រូវបានគេលើកយកមកពិភាក្សាក្នុងបណ្ដាញសង្គម។

បើតាមអ្នកជំនាញខាងផ្នែកទីផ្សារក្នុងប្រទេសចិន បានឱ្យដឹងថា វាអាចជាយុទ្ធសាស្ដ្រមួយផងដែរសម្រាប់ក្រុមការងាររបស់តារាស្រី Zhao Lusi ដែលឱ្យនាងបង្ហាញមុខក្នុងរឿងភាគច្រើនត្រឹមរយៈពេលដ៏ខ្លីដើម្បីទាញយកចំណាប់អារម្មណ៍របស់មហាជនឱ្យមកផ្ដោតលើរូបនាងឱ្យបានច្រើន។

៥.ឱកាសមកផ្ទួនៗ

អាចនិយាយបានថា ចាប់តាំងពីឆ្នាំ ២០២១ រហូតដល់បច្ចុប្បន្នជាឆ្នាំជោគឆ្នាំជ័យរបស់តារាស្រី Zhao Lusi។ ក្នុងឆ្នាំ ២០២១ រូបនាងបានបង្ហាញខ្លួនជាតួឯកស្រីទី ២ ក្នុងរឿងភាគល្បី “The Long Ballad” ជាមួយតារាសម្ដែងស្រី Dilraba, Wulei និង Liu Yining។ បន្ទាប់ពីបង្ហាញខ្លួនក្នុងរឿងភាគនេះ ភាពល្បីល្បាញរបស់តារាស្រី Zhao Lusi ក៏បានឡើងដល់កម្រិតខ្ពស់មួយ និងចាប់ផ្ដើមក្លាយជាអ្នកតំណាងប្រេននានា។ ជាបន្ដបន្ទាប់រូបនាងក៏បានសម្ដែងជាតួឯកក្នុងរឿងចំនួន ៥ ផ្សេងទៀត ខណៈក្នុងចំណោមនោះរឿងភាគ “Who Rules The World”, “Love Like Galaxy” និង “Hu Tong” សុទ្ធតែល្បីផ្ទុះទទួលបានការគាំទ្រច្រើនហួសស្មានដែលធ្វើឱ្យនាងកាន់តែមានភាពល្បីល្បាញខ្លាំងឡើងស្ទើរទប់លែងជាប់។ នាងក៏ត្រូវបានប្រជាជនចិនដាក់រហស្ស័នាមថា ជាបុប្ផាឆ្នាំ ៩៥ ជាមួយតារាស្រី Yu ShuXin, Guan Xiao Tong និង Song JuEr ដែលជាតារាស្រីមានទេពកោស្យ និងមានភាពល្បីល្បាញកើតក្នុងឆ្នាំ ១៩៩៥ ឬក្រោយឆ្នាំ ១៩៩៥។

៦.ទឹកចិត្តល្អប្រពៃ

នាងក៏ជាតារាសម្ដែងម្នាក់ដែលមានចិត្ដសប្បុរសផងដែរ នាងធ្លាប់បានឧបត្ថម្ភសម្ភារៈសិក្សាជាច្រើនដល់សាលារៀនដែលនៅដាច់ស្រយ៉ាល។ នាងក៏បានបរិច្ចាគប្រាក់ជាច្រើនជួយដល់សង្គមកំឡុងពេលមានវិបត្ដិកូវីដ ១៩ គ្រោះធម្មជាតិនានា ជាហេតុធ្វើឱ្យមហាជនចាត់ទុកនាងជាតារាស្រីដែលមានទឹកចិត្តល្អប្រពៃម្នាក់ និងជាបុគ្គលម្នាក់ដែលគួរយកគំរូតាម។  មួយវិញទៀត បើតាមប្រភពផ្ទៃក្នុងនាងតែងតែយកចិត្តទុកដាក់ និងស្រឡាញ់រាប់អានក្រុមការងាររបស់នាងដូចជាសាច់ញាតិ ខណៈឧស្សាហ៍ចំណាយប្រាក់ផ្ទាល់ខ្លួននាំក្រុមការងារទៅដើរកម្សាន្ដ និងញ៉ាំអាហារផ្សេងៗ។ មិនតែប៉ុណ្ណោះ ក្រុមការងារដែលធ្លាប់ធ្វើការរួមគ្នាជាមួយនាងក៏បានសរសើរពីអត្ដចរិតល្អមិនចេះប្រកាន់ខ្លួនរបស់នាង និងចង់រួមការងារជាមួយនាងម្ដងទៀត។ អត្ដចរិតល្អរបស់នាងក៏ជាហេតុផលមួយដែលធ្វើឱ្យនាងមានភាពល្បីល្បាញ ព្រោះមិនថាតែអ្នកដឹកនាំ បុគ្គលិក ប្រេននានាសុទ្ធតែចង់រួមការងារជាមួយនាងម្ដងទៀត។

មែនទែនទៅ Zhao Lusi ត្រូវបានចាត់ទុកថាជាតារាស្រីវ័យក្មេងដ៏ជោគជ័យមួយរូបក្នុងប្រទេសចិន។ ត្រឹមវ័យ ២៤ ឆ្នាំ នាងត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្ដិច្រើនជាង ១០ លានដុល្លារអាមេរិក និងជាទូតសុឆ្ឆន្ទៈរបស់ប្រេនល្បីៗច្រើនជាង ១៤ ដូចជា BVLGARI, SKECHERS, Hogan, Lux និងផ្សេងៗ ទៀត។ មិនតែប៉ុណ្ណោះ រូបនាងក៏បានចាយប្រាក់ប្រមាណជិត ៥ លានដុល្លារអាមេរិកទិញផ្ទះឱ្យឳពុកម្ដាយរបស់ខ្លួនផងដែរកាលពីមួយរយៈមុន៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។