វ័យ ៦០ ឆ្នាំ ស្ដេចកំប្លែង ទិនហ្វី មិនព្រមរៀបការសាងគ្រួសារ ដោយសារងប់ងល់ធ្វើរឿងនេះ

Stephen Chow ឬគ្រប់គ្នាស្គាល់ថាស្ដេចកំប្លែង ទិន ហ្វី គឺជាតារាសម្ដែងហុងកុងជើងចាស់ម្នាក់ ដែលភាពលេចធ្លោរបស់លោកគឺការសម្ដែងបែបកំប្លុកកំប្លែងធ្វើឱ្យមហាជនសើចសប្បាយរីករាយ។ ក្រៅពីអាជីពជាតារាសម្ដែង លោកក៏ជាអ្នកដឹកនាំរឿង ផលិតករ និងអ្នកនិពន្ធដ៏ប៉ិនប្រសប់ម្នាក់។

បច្ចុប្បន្នស្ដេចកំប្លែង ទិនហ្វី មានវ័យ ៦០ ឆ្នាំទៅហើយ ខណៈទ្រព្យសម្បត្ដិលោកត្រូវបានគេប៉ាន់ស្មានថាមានរហូតដល់ ២៤៥ លានដុល្លារអាមេរិកឯណោះក្នុងឆ្នាំ ២០២២។ នេះបើយោងតាមប្រភពព័ត៌មាន mediamass។ តោះសប្ដាហ៍នេះមកដឹងពីប្រវត្ដិខ្លះរបស់ ទិន ហ្វី និងជីវិតស្នេហារបស់លោក៖

លោក​ ទិន ហ្វី មានឈ្មោះពិតថា Zhou XingChi កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩៦២ លើទឹកដីហុងកុង។ នៅអាយុ ៧ ឆ្នាំ ម្ដាយឳពុករបស់លោកបានសម្រេចលែងលះគ្នា ខណៈម្ដាយជាអ្នកចិញ្ចឹមមើលថែរក្សា។ នៅអាយុ ៩ ឆ្នាំលោកបានឃើញពីការសម្ដែងរបស់កំពូលតារាក្បាច់គុន លី សៀវឡុង ហើយវាជាមូលហេតុធ្វើឱ្យលោកចាប់អារម្មណ៍ចង់ក្លាយជាតារាសម្ដែង និងតារាក្បាច់គុន។  ប៉ុន្ដែដោយសារគ្រួសារគ្មានលទ្ធភាពបញ្ជូនលោកទៅសាលារៀន លោកបានព្យាយាមរៀនក្បាច់គុន និងសម្ដែងនៅផ្ទះដោយខ្លួនឯង។

លោកចាប់ផ្ដើមមានភាពល្បីល្បាញក្នុងឆ្នាំ ១៩៨៨ ក្រោយមានឱកាសសម្ដែងក្នុងភាពយន្ដកុន Final Justice ព្រមទាំងឈ្នះពានរង្វាន់ Golden Horse Awards ជាបន្ដបន្ទាប់ ហើយលោកបានបង្ហាញមុខក្នុងភាពយន្ដកុនជាច្រើនរហូតជាង ៤០ រឿង។ ក្នុងនោះមានរឿងល្បីៗដូចជា Shaolin Soccer, CJ7, Journey To The west, God Of Gamblers, King Of Beggars, Hail the Judge និង The God Of Cookery។ លោកក៏បានឈ្នះពានរង្វាន់ជាច្រើនដូចជា តារាសម្ដែងឆ្នើម អ្នកដឹកនាំរឿងឆ្នើម និងផលិតករឆ្នើមជាដើម។ ការសម្ដែងដ៏ប៉ិនប្រសប់របស់លោកបានធ្វើឱ្យមហាជន និងអ្នកជំនាញជាច្រើនកោតសរសើរមិនដាច់ពីមាត់ព្រមទាំងជាប់រហ្ស័សនាមជា ស្ដេចកំប្លែង ហុងកុង។

បើទោះជាជោគជ័យខ្លាំងក្នុងជីវិតសិល្បៈ និងមានជីវភាពរស់នៅល្អខ្លាំងតែ Stephen Chow ហាក់គ្មានគំនិតបង្កើតគ្រួសារដូចតារាប្រុសវ័យស្រករៗខ្លួនឡើយ។ ជាក់ស្ដែង ប៉ុន្មានឆ្នាំចុងក្រោយ តារាប្រុសរូបនេះត្រូវបានគេកត់សម្គាល់ឃើញថា ប្រឹងផ្ដោតតែលើការងារ និងចិញ្ចឹមសត្វមួយចំនួនក្នុងផ្ទះប៉ុណ្ណោះ។

ក្រឡេកមកមើលជីវិតស្នេហាវិញ ក្នុងអាជីពជាអ្នកសិល្បៈរបស់លោកបានសេពគប់ជាតារាស្រី ៤ រូបជាលទ្ធផលគ្មាននរណាម្នាក់ដែលអាចកាន់ដៃរបស់លោកចូលរោងមង្គល សាងអនាគតរួមគ្នាឡើយ។ មិត្តស្រីដំបូងរបស់លោកគឺតារាស្រី  Luo HuiJuan អ្នកទាំងពីរជួបគ្នាកំឡុងពេលថតរឿង “The Hero” និងចាប់ផ្ដើមសេពគប់គ្នាយ៉ាងចុះសម្រុង។ តែក្រោយមកក្នុងឆ្នាំ ១៩៩០ កេរ្ដិ៍ឈ្មោះលោកកាន់តែល្បីល្បាញក្រោយសម្ដែងក្នុងរឿង “God Of Gamblers” ធ្វើឱ្យលោកជាប់រវល់ និងគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការមានស្នេហាទើបសម្រេចចិត្តចែកផ្លូវគ្នា។

ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ១៩៩០ លោក​ ទិន ហ្វី ធ្លាប់ត្រូវបានគេសួរថា៖ តើគិតយ៉ាងណាចំពោះរឿងគ្រួសារ និងស្នេហា? ជាការឆ្លើយតប លោកបានលើកឡើងថា៖ នៅពេលដែលអាជីពសិល្បៈជោគជ័យ និងមានភាពល្បីល្បាញ រឿងទាំងអស់នោះនឹងមកតាមក្រោយជាមិនខាន។ នេះជាមូលហេតុធ្វើឱ្យគ្រប់គ្នាជឿជាក់ថា ស្នេហារបស់លោក និងតារាស្រី  Luo HuiJuan ត្រូវប្រេះឆាព្រោះលោកជ្រើសយកការងារជាសំខាន់។

មិត្តស្រីបន្ទាប់របស់ ទិនហ្វី គឺជាតារាស្រីល្បី Zhu Yin អ្នកទាំងពីរសហការរួមគ្នាដំបូងក្នុងឆ្នាំ ១៩៩១ ដោយសម្ដែងក្នុងរឿង “Playing Back To School” បន្ទាប់ពីស្គាល់ចិត្តថ្លើមគ្នាមួយរយៈធំ អ្នកទាំងពីរក៏សម្រេចចិត្តទាក់ទងគ្នា។ ប៉ុន្ដែលទ្ធផលក៏មិនខុសពីមិត្តស្រីមុន ការងាររបស់លោកកាន់តែរវល់ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពីទាក់ទងគ្នាបានរយៈពេល ៣ ឆ្នាំ អ្នកទាំងពីរក៏សម្រេចចិត្តចែកផ្លូវគ្នា។

ក្រោយមកទៀតលោកក៏បានជួបមិត្តស្រីទីបីរបស់ខ្លួន Karen Mok បន្ទាប់ពីសម្ដែងក្នុងរឿង “Journey To The West”  ប៉ុន្ដែចុងក្រោយលោក និងមិត្តស្រីក៏សម្រេចចិត្តបែកគ្នា ក្រោមហេតុផលដដែលដោយសារតែរវល់ការងាររៀងខ្លួន។

ក្នុងឆ្នាំ ១៩៩៧ លោកក៏បានជួបមិត្តស្រីទីបួនរបស់ខ្លួនគឺ Yu WenFeng ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមានរយៈពេលដល់ទៅជិត ១៣ ឆ្នាំ អ្នកទាំងពីរបានបែកគ្នាក្នុងឆ្នាំ ២០១០។ ប្រភពផ្ទៃក្នុងបានឱ្យដឹងកំឡុងពេលសេពគ្នា លោក ទិន ហ្វី ជាមនុស្សមិនសូវចេះផ្អែមល្ហែម និងរវល់ការងារផងនោះគឺមិនសូវមានពេលវេលាគ្រប់គ្រាន់មើលថែយកចិត្តទុកដាក់ជាមួយមិត្តស្រីឡើយ សូម្បីតែផ្កាមួយទងក៏មិនដែលបានទិញជូននាងដែរ។

បន្ទាប់ពីចែកផ្លូវជាមួយមិត្តស្រីទីបួន លោកធ្លាប់ត្រូវគេចោទសួរម្ដងទៀតថា៖ តើមានគម្រោងបង្កើតគ្រួសារ ឬទេ? លោក ទិន ហ្វី បានលើកឡើងថា៖ អាយុរបស់លោកគឺច្រើនណាស់​ ច្រើនរហូតដល់មានអារម្មណ៍ហួសពេលត្រូវរៀបការ និងបង្កើតក្រុមគ្រួសារ។ អ្វីដែលសំខាន់លោកក៏មិនសូវគិតពីរឿងរៀបការដែរ ខណៈលោកក៏មិនមែនជាមនុស្សពូកែទំនាក់ទំនងរឿងស្នេហាទេ ដូច្នេះវាមិនមែនជារឿងធំដុំឡើយប្រសិនបើមិនរៀបការ។

ជាក់ស្ដែង ថ្មីៗនេះដែរ លោក ទិន ហ្វី បានបង្កើតគណនីបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ខ្លួនជាលើកដំបូង ក្នុងនោះលោកបានបង្ហោះរូបភាពមួយចំនួន។ រូបភាពទាំងនោះខ្លះជាការប្រកាសរកបុគ្គលិកដើម្បីចូលរួមធ្វើការជាមួយលោក ដើម្បីបង្កើត​គម្រោងភាពយន្ដថ្មី និងមួយចំនួនទៀតជារូបសត្វចិញ្ចឹម​។ រូបភាពទាំងនោះធ្វើឱ្យគ្រប់គ្នាជឿថា លោកមិនព្រមរៀបការបង្កើតគ្រួសារព្រោះតែលោកជាមនុស្សស្រឡាញ់ការងារហួសហេតុពេក និងមិនសូវខ្វាយខ្វល់ជាមួយមនុស្សសំខាន់ក្បែរខ្លួន ទើបរូបលោកត្រូវរស់នៅឯកាបែបនេះរហូតដល់បច្ចុប្បន្ន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត