បាត់មុខពីសិល្បៈជិត ១០ ឆ្នាំតួប្រុស ចាន់ ចាវ​ សម្ងំទៅធ្វើរឿងមួយនេះសល់ប្រាក់រាប់លានដុល្លារ

Kenny Ho ជាតារាសម្ដែងប្រុសជើងចាស់ម្នាក់ក្នុងប្រទេសចិននាជំនាន់ទស្សវត្សន៍ឆ្នាំ ៩០ ភាគច្រើនគ្រប់គ្នាស្គាល់រូបលោកតាមរយៈរឿងភាគល្បីមានចំណងជើងថា “តុលាការមុខដែក ប៉ាវចិន” ដោយសម្ដែងជាតួអង្គ អង្គរក្ស ចាន់ ចាវ។ ក្រៅពីអាជីពជាតារាសម្ដែង លោកក៏ជាតារាចម្រៀងដ៏ប៉ិនប្រសប់ម្នាក់។ តែយ៉ាងណាមិញ បង្ហាញខ្លួនក្នុងរឿងភាគនានាត្រឹមឆ្នាំ ២០១៤ លោកក៏ស្រាប់តែបាត់មុខចេញពីពិភពសិល្បៈ និងធ្វើឱ្យអ្នកគាំទ្រនឹករលឹកដល់ការសម្ដែងរបស់លោកជាខ្លាំង។

តើមានអាថ៍កំបាំង ឬរឿងរ៉ាវអ្វីនៅពីក្រោយការចាកចេញពីសិល្បៈរបស់លោក? តោះសប្ដាហ៍នេះមកដឹងពីប្រវត្ដិ​ខ្លះៗ របស់លោក Kenny Ho និងរឿងរ៉ាវដែលធ្វើឱ្យលោកបាត់ខ្លួនចេញពីពិភពសិល្បៈអស់ប្រមាណជាជិត ១០ ឆ្នាំ៖

លោក Kenny Ho មានឈ្មោះពិតថា He Jia Jing កើតនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៥៩ នៅខេត្ដ Guangdong ប្រទេសចិន បច្ចុប្បន្នលោកមានអាយុ ៦៣ ហើយ។ ឳពុកម្ដាយរបស់លោកបានលែងលះគ្នាតាំងតែពីលោកនៅវ័យកុមារ។ លោកបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Beijing University។ មុនមកធ្វើជាតារាសម្ដែងដើមឡើយលោកមានក្ដីស្រមៃចង់ក្លាយជាកីឡាករបាល់ទាត់ម្នាក់ ប៉ុន្ដែដោយសារប្រឡងមិនជាប់ទើបលោកផ្លាស់ប្ដូរមកចាប់អាជីពជាតារាសម្ដែងវិញ។ ណាមួយជីវភាពគ្រួសារហាក់មិនសូវល្អទើបធ្វើឱ្យលោកត្រូវប្រឹងប្រែងរកប្រាក់ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោកបង្ហាញខ្លួនក្នុងរឿងភាគដំបូងបំផុតនៅឆ្នាំ ១៩៨២ ដោយរឿងមានចំណងជើងថា “The General” ជាបន្ដបន្ទាប់លោកក៏បានក្ដោបក្ដាប់ដំណែងតួឯកដូចជារឿង “Eight Thousand Li Of Cloud and Moon” ក្នុងឆ្នាំ ១៩៨៨ និងរឿង “The Blood Sword” ក្នុងឆ្នាំ ១៩៩០។ មកដល់ឆ្នាំ ១៩៩៣ ជាឆ្នាំដែលប្រជាប្រិយភាពរបស់លោកហាក់ហក់ឡើងខ្លាំងទប់ស្ទើរមិនជាប់ ដោយសារលោកបានសម្ដែងក្នុងរឿង “Justice Bao” ឬអ្នកគាំទ្រកម្ពុជាស្គាល់ថារឿង “តុលាការមុខដែក ប៉ាវចិន”។ តួអង្គ ចាន់ ចាវ បានធ្វើឱ្យមហាជនជាច្រើនកាន់តែស្គាល់ និងចំណាំរូបលោក មិនតែប៉ុណ្ណោះមិនថារឿងមួយនេះត្រូវបានទិញសិទ្ធិយកទៅផលិតសារជាថ្មីប៉ុន្មានដងឡើយ លោក Kenny Ho នៅតែត្រូវមហាជនចាត់ទុកជាតារាប្រុសដែលសម្ដែងតួអង្គ ចាន់ ចាវ សមឥតខ្ចោះបំផុត។ ក្នុងអាជីពជាអ្នកសិល្បៈលោកបានបង្ហាញខ្លួនក្នុងរឿងភាគ និងភាពយន្ដកុនប្រមាណជិត ៤០ រឿង។ រឿងដែលលោកបង្ហាញខ្លួនចុងក្រោយបំផុតគឺ “Justice Bao: Arbiter of Kaifeng Mystery” ក្នុងឆ្នាំ ២០១២។

ក្រឡេកមកមើលជីវិតឯកជនវិញ តារាប្រុសរូបនេះមិនមានព័ត៌មានបញ្ជាក់ជាផ្លូវការថាបានរៀបការ ឬសាងចំណងស្នេហាជាមួយនារីណាម្នាក់ឡើយ។ សព្វថ្ងៃលោកបានចំណាយជីវិតរស់នៅយ៉ាងសាមញ្ញរីករាយម្នាក់ឯងដោយទំនេរៗ ក៏ដើរហាត់ប្រាណ ជិះកង់ឡើងភ្នំ ឬដើរកម្សាន្ដទៅកន្លែងនានាជាដើម។

គិតមកទល់ពេលនេះប្រហែលជាប្រមាណជិត ១០ ឆ្នាំហើយដែលតារាប្រុសជើងចាស់ Kenny Ho មិនបានបង្ហាញខ្លួនក្នុងវិស័យសិល្បៈ។ តែដើម្បីកុំឱ្យអ្នកគាំទ្រមានការនឹករលឹក លោកក៏បានបង្ហោះរូបមួយចំនួនក្នុងបណ្ដាញសង្គម Weibo របស់ខ្លួន។

យោងតាមប្រភពព័ត៌មានហុងកុង HK01 តារាប្រុស Kenny Ho បានទម្លាយពីហេតុផលដែលធ្វើឱ្យលោកសម្រេចចិត្តចាកចេញពីសិល្បៈ។ លោកបានឱ្យដឹងថា៖ កំឡុងពេលដែលលោកនៅធ្វើជាតារាសម្ដែងថ្វីបើកេរ្ដិ៍ឈ្មោះរបស់លោកហាក់មានភាពល្បីល្បាញ តែលោករកប្រាក់ចំណូលមិនច្រើនជាដុំកំភួនដូចដែលគ្រប់គ្នាបានគិតឡើយ។ ជាក់ស្ដែង ពេលខ្លះសម្ដែងឡើងរាប់ខែ ទទួលបានប្រាក់តែប៉ុន្មានរយដុល្លារប៉ុណ្ណោះ លុះក្រោយៗ មកក៏បានដល់ត្រឹមខ្ទង់ពាន់ដុល្លារ។

លោកបានបន្ដថា៖ ប្រសិនបើពឹងផ្អែកលើតែការសម្ដែងមួយមុខ លោកអាចនឹងគ្មានសល់ប្រាក់អ្វីឡើយព្រោះការចំណាយក៏ច្រើន បើកប្រាក់ឈ្នួលពីថតមកភ្លាមក៏ចេញទៅវិញអស់។ លោកមិនអាចបណ្ដែតបណ្ដោយឱ្យជីវិតរបស់លោកនៅដូច្នេះបានតទៅទៀតឡើយ លោកបានគិតថាយ៉ាងហោចណាស់ក៏ត្រូវមានគោលដៅជីវិតមួយ ឬធ្វើអ្វីមួយសម្រាប់ជីវិតរបស់លោក។

ក្នុងឆ្នាំ ២០១៣ លោក Kenny បានចាប់ដៃគូជាមួយមិត្តភក្ដិរបស់លោកបោះទុនវិនិយោគប្រមាណជិត ១៤ លានដុល្លារអាមេរិកចូលទៅរោងចក្រ “Jin Jia Zhuang” ដែលជារោងចក្រផ្គត់ផ្គង់អាហារសុខភាពធ្វើពីគ្រាប់ធញ្ញជាតិដែលមានទីតាំងនៅទីក្រុង Huizhou ខេត្ត GuangDong ប្រទេសចិន។ ក្រៅពីនេះរោងចក្ររបស់លោកក៏មានលក់អាហារសម្រន់ដែលល្អសម្រាប់សុខភាព និងភេសជ្ជៈអាហារពេលព្រឹកតាមអ៊ីនធឺណិតផងដែរ។

លោក Kenny Ho បានលើកឡើងពីហេតុផលដែលធ្វើឱ្យលោកសម្រេចចិត្តវិនិយោគលើរោងចក្រផលិតអាហារសុខភាព  ព្រោះលោកចង់​ឱ្យមនុស្សក្នុងតំបន់អាចទទួលបានអាហារដែលល្អសម្រាប់សុខភាពដែលការពារពួកគេពីការទទួលទានអាហារមិនល្អ ឬរបស់បំពងខ្លាញ់ជាដើម។ លើសពីនេះ លោកក៏ចង់ផ្សព្វផ្សាយឱ្យមនុស្សជាច្រើនបានយល់ដឹងពីសារៈសំខាន់នៃការញ៉ាំអនាម័យ និងអាហារគ្មានជាតិពុល វាអាចជួយរក្សាសុខភាព និងរស់រានបានយូរ។

មិនត្រឹមតែចូលរួមវិនិយោគបង្កើតក្រុមហ៊ុនក្នុងទីក្រុង Huizhou  លោកក៏បានក្លាយជាសមាជិកនៃគណៈកម្មាធិការប្រឹក្សានយោបាយក្នុងទីក្រុងនេះផងដែរ។ ឱកាសនេះក៏បានធ្វើឱ្យលោកអាចបំលែង​អគារ​រោងចក្រ​ដែល​មាន​កម្ពស់ ៨ ម៉ឺន​ហ្វីត​របស់ខ្លួនទៅ​ជា​តំបន់​ទេសចរណ៍ Huizhou ដែលអាចឱ្យភ្ញៀវទេសចរណ៍ចូលទស្សនាការផលិត និងដំណើរការធ្វើអាហារក្នុងរោងចក្រអាហារសុខភាព។ បន្ទាប់ពីសញ្ជឹងគិតអស់ជាយូរទីបំផុតលោកក៏សម្រេចចិត្តលាឈប់ពីសិល្បៈជាផ្លូវការក្នុងឆ្នាំ ២០១៤ និងផ្ដោតលើការធ្វើជំនួញតែម្ដង។

តែយ៉ាងណាមិញ ការចាកចេញពីសិល្បៈរបស់លោកត្រូវបានគេជឿជាក់ថាមិនមែនមកពីតែរឿងរកប្រាក់មិនបានមួយមុខនោះទេ។ បើតាមប្រភពព័ត៌មានចិន ១៦៣ បានឱ្យដឹងថា មានពាក្យចចាមអារ៉ាមតារាប្រុសវ័យ ៦៣ ឆ្នាំរូបនេះធ្លាប់និយាយពាក្យសម្ដីមិនសមរម្យដាក់អ្នកដឹកនាំសម្ដែងល្បីៗ និងមានបញ្ហាជាមួយក្រុមការងារជាច្រើនទើបធ្វើឱ្យលោកឈរជើងមិនបានតទៅទៀតក្នុងពិភពសិល្បៈទើបត្រូវបង្ខំចិត្តចាកចេញពីវិថីសិល្បៈមកធ្វើជំនួញវិញ។

បច្ចុប្បន្ន លោក Kenny Ho មានទ្រព្យសម្បត្ដិសរុបប្រមាណច្រើនជាង ១៧ លានដុល្លារអាមេរិក ហើយប្រាក់ទាំងនោះមិនមែនបានមកពីការសម្ដែងឡើយគឺភាគច្រើនបានមកការវិនិយោគ និងមុខជំនួញរបស់លោកតែម្ដង។ លោកក៏ជាប់ឈ្មោះជាអ្នកវិយោគល្បីម្នាក់ផងដែរនៅខេត្ត GuangDong ប្រទេសចិន បើតាមប្រភពព័ត៌មាន Sina រៀងរាល់ឆ្នាំលោកអាចរកបានប្រាក់យ៉ាងច្រើនរហូតខ្ទង់លានដុល្លារឯណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប