CIM បញ្ជូនបេក្ខភាពតំណាងកម្ពុជាទៅប្រកួតកម្មវិធីអន្តរជាតិ ២ បន្ថែមទៀត ក្នុងពេលតែមួយ

មុននេះបន្តិច ក្រុមការងារក្រុមហ៊ុន CIM និងអ្នកគាំទ្រជាច្រើន បាននាំគ្នាទៅជូនដំណើរបវរកញ្ញាកម្ពុជា ២ រូប រួមមាន រតនា សុខាវត្តី Miss ECO International Cambodia 2022 និង សួន ពិសី Miss Asian Global Cambodia 2023 ឆ្ពោះទៅកាន់ការប្រកួតអន្តរជាតិនាពេលដ៏ខ្លីខាងមុខ។

ក្នុងនោះ រតនា សុខាវត្តី Miss ECO International Cambodia 2022 នឹងតំណាងកម្ពុជាទៅប្រកួតប្រជែងកម្មវិធី Miss ECO International 2023 នៅប្រទេសអេហ្ស៊ីប ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៣។ ចំណែក សួន ពិសី Miss Asian Global Cambodia 2023 នឹងទៅចូលរួមប្រកួតប្រជែងកម្មវិធី Miss Asian Global 2023 នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣។

កន្លងមក រតនា សុខាវត្តី ធ្លាប់ប្រាប់ឱ្យដឹងថា នាងបានត្រៀមខ្លួនជាស្រេចហើយ សម្រាប់ការប្រកួតអន្តរជាតិដ៏ធំនេះ។ ជាក់ស្តែង នាងបានសិក្សារៀនសូត្រលម្អិតពីកម្មវិធី និងប្រពៃណី ទម្លាប់​ការរស់នៅរបស់ប្រជាជនប្រទេសអេហ្ស៊ី និងការបានហាត់រៀនដើរបង្ហាញម៉ូដ ហ្វឹកហាត់ផ្នែកសំណួរចម្លើយជាដើម។ នាងមានក្តីរំពឹងខ្ពស់ចំពោះការប្រកួតនេះ និងសង្ឃឹមថាអាចដណ្តើមជយលាភីណាមួយពីឆាកអន្តរជាតិមកជូនជាតិកម្ពុជាជាក់ជាមិនខាន។

រីឯ បវរកញ្ញាសម្បុរស្រអែមស្រស់ សួន ពិសី វិញក៏មិនខុសគ្នាប៉ុន្មានដែល នាងបានសិក្សាស្វែងយល់លម្អិតពីកម្មវិធី និងអ្វីដែលគេចង់បាន រួមទាំងវប្បធម៌ការរស់នៅផ្សេងៗ និងតិចនិកប្រកួតមួយចំនួនពីរៀមច្បង ដើ់ម្បីជាប្រយោជន៍ដល់ការប្រកួតរបស់ខ្លួនឯង។ បវរកញ្ញាមានប្រភពមកពីខេត្តព្រៃវែងនេះ មានក្តីរំពឹងខ្ពស់ដល់ ៩០% ក្នុងការប្រកួតប្រជែងកម្មវិធីអន្តរជាតិដ៏ធំនេះ។

ក្រឡេកមកមើ់លបរិវេនព្រលានយន្តហោះអន្តរជាតិមុននេះបន្តិច បវរកញ្ញាកម្ពុជាទាំង ២ រូប មើលទៅពិតជាស្រស់ស្អាត និងមានភាពជឿជាក់ខ្លាំងណាស់ សម្រាប់ការចាកចេញទៅប្រកួតលើឆាកអន្តរជាតិ ទោះបីជាអ្នកទាំងពីរចេញទៅប្រកួតកម្មវិធីផ្សេងគ្នាក៏ដោយ។ កុំភ្លេចរង់ចាំតាមដានដំណើរការប្រកួតរបស់បវរកញ្ញាកម្ពុជាទាំង ២ រូប ដើម្បីជាកម្លាំងចិត្តដល់អ្នកទាំងពីរដែលត្រៀមតំណាងជាតិកម្ពុជាលើឆាកប្រកួតអន្តរជាតិនាពេលឆាប់ៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ