សង្ស័យ ឈុន រក្សា ដាក់ពាក្យប្រកួត MUC 2023 ក្រោយឃើញបង្ហើ​បពាក្យ ២ ម៉ាត់នេះ

ដូចអ្នកស្នេហាវិស័យ Beauty Pageant បានជ្រាបស្រាប់ហើយថា ឆ្នាំនេះស្ថាប័នបវរកញ្ញាចក្កវាឡ (Miss Universe) នឹងចាប់ផ្តើមទទួលស្រ្តីរៀបការរួច និងស្រ្តីជាម្តាយ រួមទាំងស្ត្រីកែភេទឱ្យចូលប្រកួតប្រជែង ដោយមិនមានកំណត់ស្តង់ដារ កម្ពស់ ឬទម្ងន់អ្វីនោះឡើយ។

បន្ទាប់ពីទទួលបានដំណឹងនេះ ស្របពេលស្ថាប័នរៀបចំការប្រកួត MUC ក៏បានប្រកាសតម្រូវការថ្មី ៨ ចំណុច សម្រាប់អ្នកចង់ដាក់ពាក្យប្រកួត MUC 2023 ស្រាប់ ឈុន រក្សា លំដាប់រងទី១បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២០ និងជា Miss Tourism International Cambodia 2020 បង្ហើប​តម្រុយ​ចង់​ដាក់​ពាក្យ​ចូល​ប្រកួត​ដែរ។​ នាង​អាចនឹងដាក់ពាក្យប្រកួត MUC 2023 ម្តងទៀត ក្រោយគេឃើញ share ការបង្ហោះមួយរបស់ទំព័រហ្វេសប៊ុក Sash Factor Cambodia ថា «See you» ដែលនេះហាក់បញ្ជាក់ឱ្យដឹងថា នាងអាចនឹងវិលមកប្រកួតបវរកញ្ញាចក្កវាឡកម្ពុជា ជាថ្មីម្តងទៀតក្នុងឆ្នាំនេះ នៅពេលដែលស្ថាប័នបើកឱកាសឱ្យស្តីជាម្តាយមានសិទ្ធិចូលប្រកួតប្រជែងបាន។

អ្នក​តាមដាន​នៅកម្ពុជាសប្បាយ និងរំភើបចិត្តជាខ្លាំងនៅពេលឃើញអ្នកម៉ាក់សម័យថ្មីរូបនេះ បង្ហាញតម្រុយវិជ្ជមានបែបនេះ ព្រោះគ្រប់គ្នានៅតែពេញចិត្តសមត្ថភាព រូបសម្រស់ និងចំណេះដឹងរបស់ រក្សា។ យ៉ាងណាមិញ នេះគ្រាន់តែជាការបង្ហោះរបស់ ឈុន រក្សា តែប៉ុណ្ណោះ ប៉ុន្តែការពិតបែបណាមានតែរង់ចាំមើលការប្រកាសបេក្ខភាពផ្លូវការរបស់ស្ថាប័ន MUC ទាំងអស់គ្នា។

ទោះជាយ៉ាងនេះក្តី គេគិតថា ប្រសិន 1st Runner up Miss Universe Cambodia 2020 ត្រឡប់មកប្រកួតលើកនេះមែន នាងពិតជាប្រើប្រាស់នាម អ្នកស្រី ព្រោះបច្ចុប្បន្នបវរកញ្ញារូបស្រស់នេះ មានកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់ឈ្មោះថា រក្សាស័ក្ក ទោះរឿងរ៉ាវជីវិតស្នេហារបស់នាងនៅតែជារឿងអាថ៌កំបាំងក៏ដោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប