ការ Update ចុងក្រោយ ក្នុងហ្គេមបាល់ទាត់ដ៏ល្បីរបស់ជប៉ុន EFootball ក៏ឃើញមានវត្តមានកីឡាករជម្រើសជាតិកម្ពុជា Nick Taylor ដែលជាស្វាមីរបស់តារាចម្រៀងស្រី រ៉ាប៊ី ផងដែរ។ ក្រៅពី Nick ក៏នៅមានកីឡាករជម្រើសជាតិកម្ពុជា Takaki Ose ដែលលេងខ្សែការពារ ក្នុងហ្គេមនោះ។


EFootball គឺអភិវឌ្ឍដោយក្រុមហ៊ុនហ្គេមរបស់ជប៉ុន ដោយភាគច្រើនកីឡាករបាល់ទាត់ល្បីដាក់បញ្ចូលហើយកីឡាករទាំងនោះ លេងនៅលីគក្នុងប្រទេសធំៗ។ សម្រាប់ស្វាមីរបស់តារាចម្រៀង រ៉ាប៊ីវិញ មានវត្តមាននៅក្នុង EFootball 2026 ព្រោះ Nick Taylor កំពុងប្រកបអាជីពនៅលីគថៃហើយ Takaki Ose ក៏ដូចគ្នា។ កន្លងមកក្រៅពី Nick Taylor និង Takaki Ose ក៏មានកីឡាករខ្មែរដទៃទៀតដូចជា សៀង ចន្ធា
និង ចាន់ វឌ្ឃនាការ។ គួរបញ្ជាក់ថា ស្វាមីរបស់ម្ចាស់បទ «រាំតាមយាយប៊ី» គឺកីឡាករទី១ Nick Taylor របស់ព្រះខ័នរាជស្វាយរៀង បានផ្ទេរទៅកាន់ក្រុម PT Prachuap FC ហើយកីឡាករទី២ Takaki Ose របស់ក្រុមភ្នំពេញក្រោន បានផ្ទេរទៅកាន់ក្រុម BG Pathum Unitedកាលពីអំឡុង២ ខែមុន៕



រូបភាព៖ Ball Cambodia, Rabee និង Nick Taylor























Account
Security
Favourite Content