មិនគួរឱ្យជឿ! វិលចូលសិល្បៈលើកនេះតម្លៃខ្លួន ពូ ឃ្លាំង កើន ១០ ដង បើធៀបកាលពីមុន

ជាការពិតណាស់ តារាចម្រៀងរ៉េបជើងចាស់ដ៏ល្បី ពូ ឃ្លាំង បានវិលចូល​សិល្បៈវិញហើយ ក្រោយបាត់មុខ​អស់​ច្រើនឆ្នាំ។ តួយ៉ាង ទោះបីវ័យរាងជ្រេបន្តិចក៏ពិតមែន តែត្រឡប់មកវិញលើកនេះប្រជាប្រិយភាព ពូ ឃ្លាំង ហាក់មិនថមថយឡើយ លោកនៅតែមានទីផ្សារខ្ពស់ មិនថាផ្នែកចម្រៀង ភាពយន្ត និងការងារជាមួយបណ្តាក្រុមហ៊ុនធំៗនោះទេ។ 

ជាក់ស្តែង ដើមឆ្នាំ ២០២៣ នេះ លោកទើបចុះកុងត្រាការងារជាមួយក្រុមហ៊ុនជាច្រើន ហើយ​ម្ចាស់បទ «នឹកនា» ត្រៀមនឹងបញ្ចេញស្នាដៃចម្រៀងថ្មីៗជាហូរហែ យ៉ាងតិចណាស់ក៏ ១០ បទ ដើម្បីតម្រូវចិត្តអ្នកឧបត្ថម្ភ និងអតិថិជនរបស់លោក។

ប្រាប់​អ្នកសារព័ត៌មានក្នុងស្រុកក្នុងថ្ងៃសម្ពោធរឿង «អំណោយស្នេហ៍ថ្ងៃណាត់ជួប» ពូ ឃ្លាំង ទទួលស្គាល់ថា តម្លៃពលកម្ម ឬហៅថា តម្លៃខ្លួន របស់លោកសព្វថ្ងៃពិតជាកើនឡើងទ្វេរជិត ១០ ដងមែន បើធៀបនិងតម្លៃខ្លួនចាស់ កាលជំនាន់លោកប្រឡូកសិល្បៈពេញទំហឹង។ 

ពីមុនលោករកចំណូលបានចន្លោះត្រឹម ៥០០-១ ០០០ ដុល្លារប៉ុណ្នោះ តែបច្ចុប្បន្នលោកអាចរកបានដល់ទៅ ៩ ០០០ ដុល្លារ ឬលើសពីនេះ។ ដូច្នេះលោកផ្គត់ផ្គង់ក្រុមការងារ និង​គ្រួសារ ហើយថែមទាំងសល់ពេលវេលាសម្រាប់ខ្លួនឯងថែមទៀតផង។ ប្រសិនបើកលោកទទួលធ្វើការងារតាមគម្រោងមែននោះ កម្រៃដែលទទួលបានអាចជួយឱ្យលោក និងក្រុមការងារអាចរស់បានពេញមួយឆ្នាំយ៉ាងងាយស្រួលបំផុត។

ពូ ឃ្លាំង បន្តថា លោកពិតជារំភើបចំពោះអ្វីដែលទទួលបាននៅពេលនេះ ប៉ុន្តែលោកគិតថាអ្វីដែលមានសព្វថ្ងៃនេះគឺត្រឹម ៥០% ប៉ុណ្ណោះ លោកសង្ឃឹមថា ឆ្នាំ ២០២៣ នេះ នឹងជួយឱ្យលោកកើនឡើង ២០-៣០% បន្ថែមទៀត។

ក្រៅពីត្រៀមបញ្ចេញស្នាដៃបទចម្រៀងថ្មីៗ តារារ៉េបរូបនេះ ក៏ត្រៀមបង្ហាញវត្តមានក្នុងរឿងថ្មីមួយចំណងជើងថា « មន្តស្នេហ៍ពូគ្រឿន» ដែលរឿងនេះត្រៀមដាក់បញ្ចាំងនៅរោងភាពយន្តនៅក្នុងខែមីនាខាងមុខ។ លោកចាត់ទុកការសម្តែងរឿងនេះជាបទពិសោធន៍ថ្មី ព្រោះ​លោកផ្ទាល់បោះបង់អាជីពសម្តែងរយៈពេលច្រើនឆ្នាំមកហើយ។ យ៉ាងណាមិញ លោកសង្ឃឹមថា ទស្សនិកជននឹងពេញចិត្តហើយគាំទ្រស្នាដៃសម្តែងរបស់លោកក្នុងរឿងថ្មីនេះ។

ចាប់តាំងពីប្រកាសខ្លួនចូលសិល្បៈវិញ ពូ ឃ្លាំង បានចេញបទចម្រៀងថ្មីជាបន្តបន្ទាប់ បទខ្លះច្រៀងទោលម្នាក់ឯង បទខ្លះជាការបកស្រាយរួមគ្នាជាមួយសិល្បករជំនាន់ក្រោយ។ មិនតែប៉ុណ្ណោះ តារាចម្រៀងរ៉េបចាស់វស្សានេះ ក៏បានបង្ហាញខ្លួនច្រៀងតាមកម្មវិធីការប្រគំតន្ត្រីធំៗជាហូរហែថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម