អ្វី​ដែល​អ្នក​គួរ​ដឹង​ពី​ Rolling Loud Thailand និង​តម្លៃ​សំបុត្រ​ធម្មតា​ៗ

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនៃ​ខែ​មករា​នេះ​ ព័ត៌មាន​ជុំ​វិញ​ការ​ប្រគំ​តន្ត្រី​ Rolling Loud Thailand ល្បី​កក្រើក​ខ្លាំង​ទូទាំង​អាស៊ី​។ នៅ​កម្ពុជា​អ្នក​គាំទ្រ​ចម្រៀង Hip-Hop រំភើប​ខ្លាំង​ដោយ​ហេតុ​ថា «វណ្ណដា» នឹង​មាន​វត្ត​មាន​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​អន្តជាតិ​នេះ​ជា​មួយ​តារា​រ៉េប​ល្បី​ៗ​ពិភព​លោក​ដូច​ជា​ Cardi B, Travis Scott និង Chris Brown ជា​ដើម​។ ដោយ​ឡែក​ ចំណែក​អ្នក​គាំទ្រ​នៅ​ប្រទេស​អាស៊ី​ផ្សេង​ទៀត​ក៏​ដូច​គ្នា​ ក៏​មាន​មោទនភាព​ចំពោះ​តារា​រ៉េប​ក្នុង​ស្រុក​របស់​ខ្លួន និង​ម្យ៉ាង​រំភើប​ចំពោះ​វត្តមាន​មហោស្រព​តន្ត្រី​ដ៏​ល្បីល្បាញ​របស់​ពិភព​លោក Rolling Loud បោះ​ជំហាន​ចូល​ទឹក​ដី​អាស៊ី​ជា​លើក​ដំបូង​ ពោល​គឺ​នៅ​ប្រទេស​ថៃ។

Rolling Loud គឺ​ជា​យីហោ​មហោស្រព​តន្ត្រី​ Hip-Hop របស់​សហរដ្ឋ​អាមេរិក​ ដែល​ត្រូវ​បាន​បង្កើត​ដោយ​សហគ្រិន​ពីរ​រូប​គឺ​លោក​ Matt Zingler និងTariq Cherif ក្នុង​ឆ្នាំ ២០១៥។ Rolling Loud បច្ចុប្បន្ន​បាន​ក្លាយ​ជា​មហោស្រព​តន្ត្រី​ Hip-Hop អន្តជាតិ​ដ៏​ពិសេស និង​ធំ​បំផុត​មួយ​របស់​ពិភព​លោក ព្រម​ជា​មួយ​នឹង​កំណត់​ត្រា​លក់​សំបុត្រ​មិន​ដែល​សល់​ឡើយ។

​មហោស្រព​តន្ត្រី​យក្ស​មួយ​នេះ​បាន​ចាប់​ផ្ដើម​កម្មវិធី​ដំបូង​របស់​ខ្លួន​នៅ​លើ​ទឹកដី​នៃ​ទីក្រុង Miami កាល​ពី​ឆ្នាំ​ ២០១៥ រយៈ​ពេល​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ តែ​ក្រោយ​ជោគជ័យ​ Rolling Loud បាន​បន្ត​ដំណើរ​ និង​ពង្រីក​​មហោស្រព​តន្ត្រី​ Hip-Hop របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​ធំៗ​ផ្សេងៗ​ទៀត​នៅ​សហរដ្ឋអាមេរិក។ ក្រោយ​មក​ទៀត​នៅ​ក្នុង​ឆ្នាំ​ ២០១៩ Rolling Loud បាន​បោះ​ជំហាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ដំបូង​គឺ Rolling Loud Australia នា​ទី​ក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី និង​ Rolling Loud Portugal ដែល​ត្រូវ​លើក​ពេល​មក​ឆ្នាំ ២០២១ ដោយ​សារ​វិបត្តិ​កូវីត១៩។

យ៉ាង​ណា​សម្រាប់​ឆ្នាំ​ ២០២៣ Rolling Loud បាន​បន្ត​ដំណើរ​មក​ដល់​ទ្វីប​អាស៊ី​គឺ Rolling Loud Thailand ដែល​ត្រូវ​ធ្វើ​ឡើង​នា​ថ្ងៃ​ ១៣-១៥ មេសា ឆ្នាំ២០២៣ នៅ​ឧទ្យាន Legend Siam ដែល​អាច​ផ្ទុក​អ្នក​គាំទ្រ​បាន ២មុឺន​នាក់​។ ឯ​តម្លៃ​សំបុត្រ​វិញ បើ​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​មហោស្រព​តន្ត្រី​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា​មាន​ ២ប្រភេទ សម្រាប់​ប្រភេទ​ធម្មតា​តម្លៃ ១មុឺន​ ៣ពាន់​បាត ស្មើនឹង​ ៤០០ដុល្លារ​សហរដ្ឋ​អាមេរិក និង​ប្រភេទ​ VIP តម្លៃ ២មុឺន ៥ពាន់​បាត ស្មើ​នឹង​ ៧៦៥ដុល្លារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម