ប្រុសខួច ថារឿង លោកប៉ាមហាកូរ វគ្គ ១&២ ខុសគ្នាតែទម្រង់មុខ ការសម្ដែងនៅដដែល

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីចុងឆ្នាំមុន តារាសម្តែងដ៏មានប្រជាប្រិយភាព ប្រុស ខួច បានចំណាយប្រាក់រាប់ម៉ឺនដុល្លារកែសម្ផស្សផ្ទៃមុខ នៅវៀតណាម។ ក្រោយកែកុនផ្នែកខ្លះនៃផ្ទៃមុខ ប្រុសខួច ប្រែប្រួលសម្រស់ខ្លាំង មើលទៅដូចមនុស្សម្នាក់ផ្សេងទៀត ជាហេតុនាំឱ្យអ្នកគាំទ្រខ្លះលើកឡើងថា លោកមិនស្រស់សង្ហាដូចកាលពីមុន តែក៏មានអ្នកខ្លះលើកសរសើរសម្រស់ថ្មី​ផងដែរ។

ទោះជាយ៉ាងនេះក្តី តារាសម្តែងឆក់បាន​តំណែងតួឯកជាច្រើន​រឿង រូបនេះហាក់មិនខ្វល់ពីការលើកឡើងទាំងនោះឡើយ ដោយឆ្លើយតបយ៉ាងខ្លីថា លោកពេញចិត្តសម្រស់ផ្ទៃមុខរបស់លោកនៅពេលនេះ​ខ្លាំង​ណាស់ (ក្រោយ​កែ​សម្ផស្ស​រួច)។

អំឡុងពេលនេះ កំលោះសង្ហាថ្ពល់ខួចសងខាងរូបនេះ មិនសូវមមញឹកការងារសិល្បៈខ្លាំងទេ ដោយសារលោកមិនសូវទទួលការងារច្រើន តែសម្រាប់ខែមេសាខាងមុន គឺលោកមានការងារច្រើន ទាំងភាពយន្ត និងការងារសិល្បៈផ្សេងៗ។ ឆាប់ៗនេះ លោកមានទទួលថតរឿងថ្មីៗមួយចំនួន ហើយក៏មានរឿងត្រៀមចាក់បញ្ជាំងដែរ។ ក្នុងនោះ រឿង «លោកប៉ាមហាកូរ» វគ្គ២ ដែលជាស្នាដៃរឿងដុំទី២របស់លោក ក៏ត្រៀមចាក់បញ្ចាំងនៅអំឡុងខែឧសភា ខាងមុខនេះដូចគ្នាដែរ។

ប្រុសខួច ឱ្យដឹងថា លោកគ្មានអ្វីត្រូវផ្លាស់ប្តូរសម្រាប់តួអង្គសម្តែងក្នុងរឿង «លោកប៉ាមហាកូរ» វគ្គ២ នេះទេ ព្រោះរឿងនេះបន្តពីវគ្គ១ ដូច្នេះតួអង្គដែល​ត្រូវសម្តែង គឺបន្តពីមុនមិនផ្លាស់ប្តូរ គ្រាន់តែសាច់រឿងស៊ីជម្រៅ និងបន្ថែមតួអង្គសំខាន់ៗច្រើនជាងមុន។ ប៉ុន្តែ អ្វីដែលប្លែកសម្រាប់លោក ហើយគិតថានឹងប្លែកសម្រាប់ទស្សនិកជនដូចគ្នា នោះគឺផ្ទៃមុខ​លោក ព្រោះកាលពេលសម្តែងវគ្គ១លោកនៅមិនទាន់កែសម្ផស្សផ្ទៃមុខទេ ពោលគឺមុខធម្មជាតិ តែសម្រាប់វគ្គ២នេះ គឺលោកកែកុនមុខរួចហើយទើបសម្តែង ដូច្នេះទស្សនិជននឹងបានឃើញទម្រង់មុខមាត់ថ្មី​​ក្នុងរឿងវគ្គ២ ដែលកំពុងត្រៀមចាក់បញ្ចាំងឆាប់ៗនេះ។

បើទោះបីជា ផ្ទៃមុខសម្តែងក្នុងវគ្គ១ និងវគ្គ២ ខុសគ្នាក៏ពិតមែន ក៏ ប្រុសខួច មិនបារម្ភថាទម្រង់មុខខុសគ្នាធ្វើឱ្យប្រជាប្រិយភាពលោកនឹងធ្លាក់ចុះទេ ព្រោះការសម្តែងរបស់លោកនៅតែដដែល គ្រាន់តែប្លែកភ្នែកដែលទម្រង់មុខខុសគ្នាតែប៉ុណ្ណឹង។

តារាសម្តែងថ្ពាល់ខួចមានមន្តស្នេហ៍ដែលមានឈ្មោះពិតថា លី គឹមសាន ឱ្យដឹងបន្តថា ក្រោយកែសម្ផស្សរួចមកស្ថានភាពសុខភាពលោកគ្មានបញ្ហាអ្វីទេ ហើយពេលនេះផ្ទៃមុខរបស់រួចរាល់ហើយ តែនៅមិនទាន់ពេញ ១០០% ព្រោះកន្លែងខ្លះនៅមិនទាន់បាត់ហើមនៅឡើយ។ ដៃគូសម្តែងដ៏ស្និទ្ធស្នាលរបស់ មូនី វិជ្ជរ៉ា គ្មានគម្រោងកែកុនចំណុចណាបន្ថែមទៀតឡើយ ពីព្រោះពេលនេះលោក​ងាកមកផ្តោតការងារសិល្បៈវិញ ក្រោយផ្អាកទទួលការងារមួយចំនួនធំ ដើម្បីថែទាំផ្ទៃមុខដែលឆ្លងកាត់មុខកំាបិត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម