គួរឱ្យសរសើរពិតៗ! ជីវិតតស៊ូ ៤០ឆ្នាំរបស់ Michelle Yeoh ទម្រាំ​ក្លាយ​ជា​ម្ចាស់​ពាន​អូស្កា និងជួបគូស្នេហ៍មហាសេដ្ឋី

តារាសម្ដែងម៉ាឡេស៊ី Michelle Yeoh បានក្លាយជាជនជាតិអាស៊ីដំបូងគេដែលឈ្នះពានរង្វាន់តួឯកស្រីឆ្នើមក្នុងកម្មវិធី Oscar លើក​ទី​៩៥ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១២ ខែមីនា​ឆ្នាំ២០២៣។ ឆ្លងកាត់ការតស៊ូយ៉ាងលំបាកអស់រយៈពេល ៤ ទស្សវត្សរ៍ក្នុងឧស្សាហកម្មភាពយន្ត តារាក្បាច់គុន Michelle Yeoh ចាប់ផ្ដើមល្បីល្បាញតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ តាមរយៈភាពយន្តហុងកុងជាច្រើនរហូតដល់​មាន​ឈ្មោះល្បីល្បាញលើសលំដាប់អាស៊ី ក្លាយជាតារាលំដាប់ពិភពលោក។

ពី​បវរកញ្ញា​ម៉ាឡេស៊ី​ក្លាយជា​កំពូល​នារី​ប្រចាំ​អាស៊ី

Michelle Yeoh កើតនៅឆ្នាំ ១៩៦២ ក្នុងគ្រួសារជនជាតិចិននៅប្រទេសម៉ាឡេស៊ី។ ដោយសារតែស្ថានភាពសេដ្ឋកិច្ចគ្រួសារល្អប្រសើរ ឪពុកម្តាយ Michelle Yeoh បានបញ្ជូនអ្នកស្រីទៅរៀនរាំរបាំបាឡេ និងហែលទឹកតាំងពីអាយុ ៤ ឆ្នាំ។ នៅអាយុ ១៥ ឆ្នាំ អ្នកស្រីបានតាមឪពុកម្តាយ ទៅប្រទេសអង់គ្លេសដោយសិក្សារបាំនៅវិទ្យាស្ថាន Royal Institute of British Dance ។ ទោះជាយ៉ាងណា របួសឆ្អឹងខ្នងបានធ្វើឱ្យសុបិនរបស់ក្មេងស្រីដែលចង់ក្លាយជាអ្នករាំរបាំបាឡេអាជីពត្រូវរលាយ​ក្លាយ​ជាផេះ ហើយក៏ត្រូវបង្ខំចិត្តស្វែងរកគោលដៅផ្សេងទៀត។

នៅឆ្នាំ ១៩៨៣ ម្តាយរបស់ Michelle Yeoh បានចុះឈ្មោះឱ្យអ្នកស្រីចូលរួមក្នុង ការប្រលងបវរកញ្ញាម៉ាឡេស៊ី។ ត្បិតថាគ្រាន់តែចូលប្រឡងតាមក្តីប្រាថ្នារបស់ម្តាយពិតមែន ប៉ុន្តែជាមួយនឹងសម្រស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ដែលបានបណ្តុះបណ្តាលតាំងពីក្មេង ធ្វើឱ្យ Michelle Yeoh បានក្លាយម្ចាស់មកុដបវរកញ្ញាយ៉ាងល្អឥតខ្ចោះ។ ក្នុង​ឆ្នាំ​ដដែល​នោះ អ្នកស្រីបាន​តំណាង​ប្រទេស​ទៅ​ចូល​រួម​ការ​ប្រកួត​សម្រស់​នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី ហើយ​តែង​តែ​ទទួល​បាន​តំណែង​ខ្ពស់​ជាង​គេ។

បន្ទាប់ពីនោះ អ្នកស្រី Michelle Yeoh បានចូលប្រឡូកក្នុងវិស័យភាពយន្ត ហើយមកដល់ឆ្នាំ ១៩៨៥ អ្នកស្រី​ក៏ចាប់ផ្ដើម​មាន​ឈ្មោះល្បីល្បាញខ្លាំង តាមរយៈការសម្ដែងជាតួឯកស្រីនៅក្នុងខ្សែភាពយន្តក្បាច់គុនដ៏ល្បីល្បាញ “Yes, Madam” ។ ភាពជោគជ័យនៃខ្សែភាពយន្តនេះបានធ្វើឱ្យ Michelle Yeoh ក្លាយជាតារាក្បាច់គុនស្រី​ដ៏លេចធ្លោក្នុងវិស័យភាពយន្តភាសាចិនក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ។

ជាមួយនឹងការ​សម្ដែង​ភាពយន្តបែបក្បាច់គុនជាច្រើនដែលមានទាំងតួស្លូតបូត និង​តួ​វាយតប់ Michelle Yeoh ក្លាយជាតារាសម្ដែងស្រីលំដាប់លេខ ១ របស់អាស៊ី និងបានកសាងកេរ្តិ៍ឈ្មោះតាមរយៈរឿងល្បីៗ​ជា​ច្រើន​ដូចជា Police Story 3, Wing Chun, Sword Dance, Crouching Tiger Hidden Dragon…។

ក្នុងវិស័យកុនហូលីវូដវិញ ស្នាដៃល្បីៗ​របស់​អ្នកស្រីមាន​ដូចជាភាពយន្ត Tomorrow Never Dies, Memoirs of a Geisha, Mummy 3: Tomb of Qin Vuong, The Son of Asia’s Super Rich, Shang-Chi និងថ្មីៗនេះ គឺ Everything Everywhere All At Once ដែលធ្វើ​ឱ្យ​អ្នកស្រីឈ្នះពាន​រង្វាន់អូស្កា និងវេទិកា​ជាច្រើន​ទៀត​នៅ​ហូលីវូដ។

ក្នុងនាមជា​តារា​ស្រី​អាស៊ី​ដ៏​ល្បី​មួយ​រូប​នៅ​ហូលីវូដ Michelle Yeoh ធ្លាប់ត្រូវបានជ្រើសរើសឱ្យ​ធ្វើជាគណៈកម្មការនៃមហោស្រពភាពយន្តទីក្រុងបែរឡាំងឆ្នាំ ១៩៩៩ ជាជាគណៈកម្មការនៃមហោស្រពភាពយន្តទីក្រុង Cannes ឆ្នាំ ២០០២ ជាប្រធានគណៈកម្មការនៃមហោស្រពភាពយន្តអន្តរជាតិឥណ្ឌាឆ្នាំ ២០១៣ ។ល។ ក្រៅពីនេះ អ្នកស្រីក៏ជាទូតសុច្ឆន្ទៈរបស់ UNICEF មួយរូបផងដែរ។

ក្នុងឆ្នាំ ២០០៩ តារាសម្ដែង Michelle Yeoh ត្រូវបានជ្រើសរើសក្នុងបញ្ជីកំពូលតារាស្រី ៣៥ នាក់​ដោយទស្សនាវដ្តី People របស់អាមេរិក ហើយរហូតមកដល់ពេលនេះ អ្នកស្រីតែងតែត្រូវបានគេសរសើរថាជាកំពូលតារាភាពយន្តស្រីលេខ ១ នៅអាស៊ី។

ពានរង្វាន់ Oscar ជាប្រវត្តិសាស្ត្រ

នៅឆ្នាំនេះ Michelle Yeoh ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះការសម្ដែងនៅក្នុងខ្សែភាពយន្ត Everything Everywhere All At Once។

នៅក្នុងខ្សែភាពយន្តនេះតួអង្គរបស់ Michelle Yeoh ត្រូវឆ្លងភពដើម្បីកម្ចាត់សភាវអាក្រក់ និងជួយសង្គ្រោះភពផ្សេងៗ។ ការសម្ដែងរបស់អ្នកស្រីធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែក តាមរយៈសាច់រឿងរំជួលចិត្តពីបញ្ហាគ្រួសារ និងទំនាក់ទំនងរវាងសមាជិកគ្រួសារពីជំនាន់មួយទៅជំនាន់មួយ។

Michelle Yeoh បានបង្កើតប្រវត្តិសាស្ត្រជាផ្លូវការនៅពេលអ្នកស្រីឈ្នះពានរង្វាន់អូស្ការ ដោយ​បាន​ផ្តួលគូប្រជែងរួមមានតារាសម្ដែង Cate Blanchett (ពីភាពយន្ត Tar ), Ana de Armas (ពីភាពយន្ត Blonde ), Andrea Riseborough (ពីភាពយន្ត To Leslie ) និង Michelle Williams (ពីភាពយន្ត The Fabelmans ) ។

ឡើងទទួល​​ពាន​រង្វាន់ Michelle Yeoh បាន​រៀបរាប់ទាំងទឹកភ្នែកថា៖ “អរគុណ​អ្នក​រាល់​គ្នា អរគុណ​អ្នក​តាមដាន​ខ្ញុំ រង្វាន់​នេះ​គឺ​ជា​និមិត្ត​រូប​នៃ​ក្ដី​សង្ឃឹម ជា​ភស្តុតាង​បញ្ជាក់​ថា​សុបិន​អាច​ក្លាយ​ជា​ការ​ពិត ដូច្នេះកុំឱ្យអ្នកណាមកនិយាយថា វាហួសពេលហើយសម្រាប់យើង”។

សូមផ្ញើពានរង្វាន់នេះដល់ម្តាយរបស់ខ្ញុំ និងម្តាយទាំងអស់ក្នុងពិភពលោក។ បើគ្មានម្តាយក៏គ្មានអ្នកផ្ដល់កំណើតវីរបុរសដែរ។ ម្ដាយ​ខ្ញុំ​អាយុ ៨៤ ឆ្នាំហើយ ខ្ញុំ​នឹង​យក​ពាន​នេះ​ទៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​ដើម្បី​អបអរ​ជាមួយ​សាច់​ញាតិ​របស់​ខ្ញុំ”។

ជ័យលាភីនេះធ្វើឱ្យអ្នកស្រីក្លាយជាស្ត្រីដើមកំណើតអាស៊ីដំបូងគេ និងជាសិល្បករដើមកំណើតម៉ាឡេស៊ីដំបូងគេដែលឈ្នះពានរង្វាន់តួឯកស្រីឆ្នើមរបស់ Oscars។ ទោះបីអ្នកស្រី​គឺ​ជា​សិល្បករ​ដើម​កំណើត​អាស៊ី​ទី៥ដែល​បាន​ឈ្នះ​ពានរង្វាន់​អូស្ការ​ក្នុង​ផ្នែក​សម្ដែង​ ប៉ុន្តែអ្នកស្រីជាសិល្បករអាស៊ីទីមួយដែលឈ្នះពាន​តួឯក។

ជីវិតស្នេហាអភ័ព្វ មុនជួបគូស្នេហ៍មហាសេដ្ឋី

​វិថីអាជីព​ភ្លឺស្វាងត្រចះត្រចង់​ តែវិថី​ស្នេហា​របស់​ Michelle Yeoh ​បែរជួប​ឧបសគ្គជា​ច្រើន​។ ថ្វីត្បិតតែធ្លាប់ឆ្លងកាត់រឿងស្នេហាជាច្រើនក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះអ្នកជំនួញហុងកុង Dickson Poon គឺជាបុរសតែម្នាក់គត់ដែលធ្លាប់បានរៀបអាពាហ៍ពិពាហ៍ជាមួយ Michelle Yeoh ។ អ្នក​ទាំង​ពីរ​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៨៨ ពេល​ដែល Michelle Yeoh មាន​អាយុ​២៥​ឆ្នាំ។ ប៉ុន្តែ​ដោយសារ​មិន​អាច​ស្វែងរក​តុល្យភាព​រវាង​អាពាហ៍ពិពាហ៍ និង​ការងារបាន ទើប​ពួកគេ​បាន​បែកបាក់​គ្នា​បន្ទាប់ពី​រស់នៅ​ជាមួយគ្នា​​រយៈពេល ៣ ឆ្នាំ​។

ឆ្លងផុតពីចំណងអាពាហ៍ពិពាហ៍ Michelle Yeoh មានអារម្មណ៍ដូចជាបានរួចផុតពីបន្ទុកដ៏ធំ។ បន្ទាប់ពីនោះមក អ្នកស្រីបន្តលះបង់ពេលវេលាជាច្រើនដើម្បីអាជីពរបស់ខ្លួន។ កំលុងពេល​នេះ អ្នកស្រីក៏មានទំនាក់ទំនងស្នេហាខ្លះដែរ ប៉ុន្តែ​មិនសូវ​បានយូរអង្វែងនោះទេ។

ក្នុងឆ្នាំ ១៩៩៩ Michelle Yeoh បានប្រកាសភ្ជាប់ពាក្យជាមួយ Alan Heldman ជាគ្រូពេទ្យឯកទេសជំងឺបេះដូង ប៉ុន្តែអ្នកទាំងពីរបានបែកគ្នាមួយឆ្នាំក្រោយមក។

បន្ទាប់ពីបរាជ័យ​លើវិថីស្នេហា​ជា​ច្រើន​លើក ទីបំផុតអ្នកស្រីបានរកឃើញជីវិតស្នេហាដ៏មានសុភមង្គលជាមួយមហាសេដ្ឋីបារាំង Jean Todt ដែលមានអាយុបងអ្នកស្រី ១៦ឆ្នាំ។ គូស្នេហ៍នេះបានភ្ជាប់ពាក្យនៅឆ្នាំ ២០០៦ និងនៅតែបន្តទំនាក់ទំនងរហូត​ដល់​បច្ចុប្បន្ន។ រឿងតែមួយគត់ដែលធ្វើឱ្យអ្នកស្រីសោកសៅ និងឈឺចាប់នោះគឺ អ្នកស្រីមិនអាចមានកូនបានឡើយ សូម្បីតែក្រោយពេលវះកាត់ ក៏ដោយ។

បច្ចុប្បន្ន Michelle Yeoh មាន​អារម្មណ៍​ពេញ​ចិត្ត​នឹង​ជីវិតគូរបស់ខ្លួន និង​លះបង់​ពេលវេលា​ភាគច្រើន​ក្នុង​វិស័យ​សិល្បៈ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម