ព្រះនាង ជេនណា ចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាព្រះរាជដំណាក់​នៅរដ្ឋធានីប៉េកាំង

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ព្រះនាង នរោត្តម ជេនណា បាន​តំណាង​ឲ្យ​កម្ពុជា ចូល​រួម​​សម្ដែង​ក្នុង​កម្មវិធី Beijing culture forum របស់​ស្ថានីយ​ទូរទស្សន៍ BRTV ប្រជាមានិត​ចិន។ ក្រោយ​ថត​កម្មវិធី​ចប់ សម្ដេច​ក្រុមព្រះ នរោត្តម ចក្រពង្ស ដែល​ជា​ព្រះ​អយ្យកោ ក៏​បាន​ទៅ​លើក​ទឹកចិត្ត​ដល់​ក្រោយ​ឆាក។

មិន​តែ​ប៉ុណ្ណោះ​សម្ដេច​ព្រះ​មហាក្សត្រី​ ព្រះ​វរ​រាជមាតា​ជាតិ​ខ្មែរ​ ជាទី​គោរព​សក្ការៈដ៏​ខ្ពង់ខ្ពស់​បំផុត​ប្រោស​ព្រះរាជទាន​ ព្រះ​នាង​តូច ជេនណា និង​សម្ដេច​ក្រុមព្រះ នរោត្តម ចក្រពង្ស ចូល​ក្រាប​បង្គំគាល់ នា​ព្រះរាជ​ដំណាក់​ នៅ​រដ្ឋធានី​ប៉េកាំង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រម​ជាមួយ​សាច់សាលោហិត​ដទៃ​ទៀត។

ក្រោយ​ទទួល​បាន​ការ​សព្វព្រះរាជហឫទ័យ​ពី​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វរ​រាជមាតា​ជាតិ​ខ្មែរ ឲ្យ​ចូល​ក្រាបបង្គំគាល់​ហើយ​នោះ ព្រះនាង​តូច​ដ៏​ផូរផង់​រូប​នេះ បាន​បង្ហោះ​រូបភាព ព្រោះ​ទាំង​ថ្លៃ​ដោយ​ក្ដី​អំណរ​ថា “ជា​មហា​កិត្តិយស​ដ៏​វិសេសវិសាល​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន ដោយ​កាលពី​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០២៤ ខ្ញុំ​ម្ចាស់​ និង​ព្រះមាតា​នៃ​ខ្ញុំ​ ព្រះអង្គម្ចាស់​ក្សត្រី​ នរោត្តម​ បុប្ផារី​ បាន​ចូល​ក្រាបបង្គំគាល់ សម្ដេច​ហ្លួង​យាយ​ទួត​ សម្ដេច​ព្រះ​មហាក្សត្រី​ ព្រះ​វរ​រាជមាតា​ជាតិ​ខ្មែរ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ នា​ព្រះរាជដំណាក់​ នៅ​រដ្ឋធានី​ប៉េកាំង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន។ខ្ញុំម្ចាស់​ សូម​អរ​ព្រះរាជ​គុណ​សម្ដេច​ហ្លួង​យាយទួត​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ សូម​ស្តេច​មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍​ ព្រះ​កាយពល​រឹងមាំ ព្រះ​រាជ​ស្មារតី​ភ្លឺ​ថ្លា​ ព្រះជន្មាយុ​យឺន​យូរ​ជាង​រយព្រះវស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជំ​នៃ​កូនចៅ​ប្រជានុរាស្ត្រ​ទាំងអស់។”

តាម​រយៈ​រូបភាព​ជាច្រើន​សន្លឹក​បាន​ឲ្យ​ឃើញ​ថា​ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​សម្ដេច​ម៉ែ​សព្វព្រះរាជហឫទ័យ​ជា​ខ្លាំង ដោយ​ស្នាម​ញញឹម​ដែល​សម្ដេច​ព្រះ​មហាក្សត្រី​ ព្រះ​វរ​រាជមាតា​ជាតិខ្មែរ​ផ្ដល់​ទៅ​កាន់​ទ្រង់។ មិន​តែ​ប៉ុណ្ណោះ សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វរ​រាជមាតា​ជាតិ​ខ្មែរ បាន​ប្រថាប់​នៅ​ក្បែរ​ព្រះនាង​តូច​តែម្ដង។ ដោយ​ការ​ក្រាបបង្គំគាល់​លើក​នេះ​មាន​ទាំង​ព្រះមាតា និង​​ព្រះ​អយ្យកោ របស់​ព្រះនាង ជេនណា ក៏​បាន​ចូលរួម​ជាមួយ​គ្នា។

គួរ​រឭក​ផង​ដែរ​ថា ព្រះនាង ជេនណា ជា​ព្រះរាជវង្សានុវង្ស​កម្ពុជា​ដែល​ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​ពី​ខ្សែលោហិត និង​ប្រជានុរាស្ត្រ​ច្រើន​ខ្លាំង។ ទ្រង់​តែង​មាន​សកម្មភាព​លើក​តម្កើង​ជាតិ​​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​ផ្សព្វផ្សាយ​ពី​មាតុភូមិ​ដ៏​ស្រស់​ផូរផង់​ឲ្យ​ជាតិសាសន៍​ដទៃ​បាន​ស្គាល់ និង​កោតស្ញប់ស្ញែង ប្រកបដោយ​ភាព​ថ្លៃថ្នូរ។

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា យាង​ទៅ​ប្រទេស​ចិន ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​លើ​ឆាក​អន្តរជាតិ តាម​រយៈ​កម្មវិធី Beijing culture forum របស់​ស្ថានីយ​ទូរទស្សន៍ BRTV រួម​ជាមួយ​សិល្បករ​បរទេស​ដទៃ​ទៀត។ ដោយ​សម្ដេច​ក្រុមព្រះ នរោត្តម ចក្រពង្ស រួម​ជាមួយ​បុត្រី បាន​យាង​ទត ព្រះ​នត្តា របស់​ព្រះ​អង្គ ប្រកប​ដោយ​ព្រះហឫទ័យ​មោទនភាព។

គួរបញ្ជាក់​ថាកាល​ព្រឹក​ថ្ងៃ ២៦ ខែ​សីហា ឆ្នាំ ២០២៤ កន្លង​ទៅ ព្រះករុណា ព្រះ​បាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះ​មហាក្សត្រី ព្រះ​វរ​រាជមាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ទាំង​ទ្វេ បាន​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​នៅ​រសៀល​ថ្ងៃ​ទី ២៣ ខែ​កញ្ញា​នេះ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះ​មហាក្សត្រី ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​នឹង​ស្ដេច​យាង​និវត្តន៍​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន បន្ទាប់ពី​គង់​សម្រាក​​ព្យាបាល​ព្រះរាជ​សុខភាព​អស់​មួយ​រយៈ​ពេល​ខ្លី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *