ព្រះនាង ជេនណា ចេញបទចម្រៀងរួមគ្នាជាមួយតារាប្រុសចិនវ័យក្មេង Lars Huang

សកម្មភាព​ការងារ​ព្រះនាង នរោត្តម ជេនណា នៅ​ប្រទេស​ចិន ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​កំពុង​រង់ចាំ​មើល។ ថ្មី​ៗ​នេះ​ព្រះនាង និង​តារា​ស្រី​របស់​កម្ពុជា ទើប​បាន​ចូលរួម​ក្នុង​សន្និសីទ​សហប្រតិបត្តិការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ Belt and Road ឆ្នាំ២០២៥ នៅ​ទីក្រុង​គុន​មីង ខេត្ត​យូណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ក៏​បាន​ជួប និង​រួម​ការងារ​ជាមួយ​តារា​ចិន​ផង​ដែរ។

ដោយ​សប្ដាហ៍​មុន​ព្រះនាង​ព្រះជន្ម ១៣ ព្រះ​វស្សា បាន​ជួប​តារា​ស្រី​កំពុង​ល្បី Xu Ruohan ថត​ផ្សព្វផ្សាយ ទេសចរណ៍​វប្បធម៌​របស់​ទីក្រុង Fuzhou។ នា​ថ្មី​ៗ​នេះ​ព្រះនាង ក៏​បាន​ជួប​ជាមួយ​តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង​ដ៏​ល្បី​របស់​​ប្រទេស​ចិន Lars Huang។ អ្នក​ទាំង ២ មិន​ត្រឹម​តែ​ថត រូប​និង​វីដេអូ​រួម​គ្នា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បទ​ចម្រៀង​រួម​គ្នា​មែន។

«Holiday» គឺ​ជា​បទ​ចម្រៀង​រួម​គ្នា​រវាង​ទ្រង់ ជេនណា និង Lars Huang ស្ដាប់​ទៅ​ពិតជា​ពីរោះ និង​មើល​ទៅ​ស្រស់​ស្រាយ។ អ្នក​គាំទ្រ​ចិន​ជាច្រើន​ក៏​បាន​កោត​សរសើរ​ពី​ព្រះនាង​ខ្មែរ និង​តារា​ប្រុស​វ័យ ២៦ ឆ្នាំ​របស់​ចិន​រូប​នោះ​តែម្ដង។

ទ្រង់​បាន​ចែក​រំលែក​ថា “ខ្ញុំ​ពិតជា​រំភើប​ក្នុង​ការ​សហការ​ជាមួយ @HuangZiHongFan_Lars ម្ដង​ទៀត ហើយ​ចែក​រំលែក​បទ​ចម្រៀង​នេះ “Holiday” ជា​កាដូ​តូច​មួយ​ដល់​អ្នក​រាល់គ្នា។ បន្ទាប់​ពី​ការ​សម្ដែង​របស់​យើង​ក្នុង​អំឡុង​ឆ្នាំ​នៃ​ការ​ផ្លាស់ប្ដូរ​វប្បធម៌​ចិន-កម្ពុជា យើង​សង្ឃឹម​ថា​នឹង​បន្ត​ចែកចាយ​ភាព​រីករាយ​តាម​រយៈ​តន្ត្រី។ សូម​ឲ្យ​អ្នក​ទាំងអស់​គ្នា​លះបង់​បន្ទុក​ទាំងអស់​នៅ​ក្នុង​បទ​ភ្លេង​នេះ“។

បទ​ចម្រៀង «Holiday» របស់​ព្រះនាង នរោត្តម ជេនណា និង Lars Huang ចេញ​ផ្សាយ​នៅ​លើ QQ Platform តន្រ្តី​របស់​ប្រទេស​ចិន៕

រូបភាព៖ weibo Norodom Jenna



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *