សុទ្ធជាកំពូលសម្រស់ប៉ះគ្នា! ព្រះនាង ជេនណា ថតឈុតអប្សរាជាមួយ Miss Planet International ទាំង២

ព្រះនាង នរោត្តម ជេនណា គឺ​ជា​នាដកា និង​ជា​តារា​ចម្រៀង សម្ដែង​ដែល​មាន​អ្នក​គាំទ្រ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ជា​រឿយៗ​សែ​រាជវង្ស​អង្គ​នេះ បង្ហាញ​ខ្លួន​ជាមួយ​ឈុត​អប្សរា ជា​ការ​ចូលរួម​ផ្សព្វផ្សាយពី​វប្បធម៌ខ្មែរ ដែល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ៗ​ពី​សម្រស់​ដ៏​ស្រស់​ត្រកាល​​។

អ្វី​ដែល​កាន់​ប្លែក និង​រឹតតែ​ឲ្យ​អ្នក​គាំទ្រ​មើល​ហើយ​មិន​ដាក់​ភ្នែក គឺ​វីដេអូ​ដែល​ព្រះនាង នរោត្តម ជេនណា ប៉ះ​គ្នា​ជាមួយ​ម្ចាស់​មកុដ​ទាំង​២​របស់ Miss Planet International 2024 គ្រង​ឈុត​អប្សរា​ដូច​គ្នា។ ទាំង​ព្រះនាង​ខ្មែរ ដុកទ័រ Mahra Lutfri និង Olla levinaa ម្ចាស់​មកុដ Miss Angel Planet International 2024 ព្រមទាំង​ម្ចាស់ sponsor ឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ ស្រស់​ស្អាត​ដូច​គ្នា។

អ្នក​គាំទ្រ​សរសើរ​ហើយ​សរសើរ​ទៀត​ពី​រូបឆោមលោមពណ៌​ដ៏​ស្រស់​ត្រកាល​របស់ ព្រះនាង ជេនណា។ ប៉ុន្តែ​មក​លើក​នេះ​រឹតតែ​ស្អាត និង​មើល​ទៅ​ប្លែក ព្រោះ​ឈុត​អប្សរា​លើក​នេះ ដែល​មាន​អ្នក​គ្រង​ជា​ជនជាតិ​ខ្មែរ អារ៉ាប់រួម និង​ឥណ្ឌូណេស៊ី សុទ្ធ​សឹង​ជា​កំពូល​សម្រស់​តែ​ម្ដង។

ក្រោយ​តុបតែង​ខ្លួន និង​ថត​រូប​ជុំ​គ្នា​ជាមួយ​រាជិនី​សម្រស់ Mahra Lutfri និង Olla levinaa ហើយ​នោះ ព្រះនាង​តូច បាន​បង្ហោះ​វីដេអូ និង caption យ៉ាង​វែង​ថា “ពុកម៉ែ​បងប្អូន​ប្រហែល​ជា​បាន​ស្គាល់​គាត់​ទាំង​ពីរ​ហើយ ដែល​គាត់​គឺជា​បវរកញ្ញា​ពិភព​លោក Miss Planet International ដោយ​ម្នាក់​មក​ពី​ឌូបៃ និង​ម្នាក់​ទៀត​មក​ពី​ឥណ្ឌូណេស៊ី ដែល​គាត់​ទាំងពីរ​បាន​ទទួល​នូវ​ជ័យ​លាភី​ដូចគ្នា។ អ្វី​ដែល​កាន់តែ​គួរ​ឱ្យ​រំភើប​នោះ​បង​ស្រី ណារួម ហៅ ម៉ែរួយ ក៏​បាន​រៀបចំ​នូវ​ស្ទូឌីយោ ដើម្បី​ថត​រូប​ជុំ​គ្នា​ដោយ​គ្រង​នូវ​ឈុត​បុរាណ​ខ្មែរ​យើង​ទៀត​ផង មើល​ទៅ​ទឹក​មុខ​គាត់​ទាំងពីរ​ពិត​ជា​រីករាយ​ណាស់ មិនតែ​ប៉ុណ្ណោះ​គាត់​ថែម​ទាំង​បាន​សរសើរ​ថា​ឈុត​បុរាណ​ខ្មែរ​យើង​ពិត​ថា​ស្រស់​ស្អាត​ណាស់!​ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​បង​ទាំង​ពីរ សម្រាប់​ការ​ទទួល​បាន​នូវ​ជ័យ​លាភី​ដោយ​បង​ៗ​ពិតជា​មាន​សម្រស់ សមត្ថភាព ទេពកោសល្យ​ល្អ​ដូច​គ្នា ព្រម​ទាំង​សូម​អរគុណ​បង​ៗ​ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ ជាពិសេស​អរគុណ​បង​ស្រី ណារួម ហៅ ម៉ែរួយ ដែល​បង​បាន​ផ្ដួចផ្ដើម និង​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​វប្បធម៌​យើង។ Srey Narourm ម៉ែរួយ​”។

ងាក​ទៅ​មើល​ម្ចាស់​មកុដ​ទាំង២ Mahra Lutfri និង Olla levinaa ត្បិតតែ​ជា​ជាតិសាសន៍​ដទៃ ប៉ុន្តែ​ពេល​គ្រង​ឈុត​បុរាណ​ខ្មែរ ដែល​ជា​តួអង្គ​ទើប​អប្សរ​នោះ ស្រស់​ស្អាត ប្លែក បែប​ស្រទន់​ៗ​សម​សួន​មិន​ចាញ់​នារី​ខ្មែរ​ឡើយ។ អ្នក​គាំទ្រ​ដែល​បាន​ឃើញ​វីដេអូ​របស់​ព្រះនាង ជេនណា លាន់​មាត់​សរសើរ​ថា ពេល​ទ្រង់គ្រឿង​ហើយ មើល​សឹង​មិន​ដឹង​ថា បវរកញ្ញា ២ រូប​ទៀត​ជា​ជនជាតិ​គេ​ឡើយ កាយវិការ ឫកពា​សមសួន ទន់ភ្លន់​ដូច​ខ្មែរ៕

រូបភាព៖ Jenna Norodom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *