ព្រះនាង អម្រិតា ម្ចាស់បងជីដូនមួយ ព្រះនាង ជេនណា កីឡាការិនីខ្មែរដែលទៅប្រកួតស៊ីហ្គេម ពេលនេះបានវិលមកវិញហើយ

ព្រះនាង នរោត្តម អម្រិតា បាន​វិល​ត្រឡប់​មក​កាន់​មាតុ​ភូមិ​វិញ ក្រោយ​បេសកកម្ម​ស៊ីហ្គេម​របស់​កម្ពុជា ​បាន​ឈាន​ដល់​ទី​បញ្ចប់ កាលពី​ម្សិលមិញ។ ទ្រង់​គឺជា​កីឡា​ការិនី​ជិះ​សេះ​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​បាន​ចូលរួម​​ស៊ីហ្គេម​លើក​ទី ៣៣ នៅ​ថៃ តែ​ដោយសារ​តែ​ភាព​តានតឹង​​កំពុង​​កើតមាន​ជា​បន្តបន្ទាប់​រវាង​ប្រទេស​ទាំង​ពីរ អត្តពលិក​កម្ពុជា​ទាំងអស់​ត្រូវ​ដក​ខ្លួន​ចេញ បន្ទាប់ពី​បាន​បង្ហាញ​មុខ​បើក​កម្មវិធី​រួច។

ព្រះនាង នរោត្តម អម្រិតា ក្រោយ​បាន​វិល​មក​ដល់​មាតុភូមិ​វិញ​បាន​បង្ហាញ​ពី​សំណេរ​រៀបរាប់​ពី​បេសកកម្ម និង​ការ​ត្រៀម​ខ្លួន​មុន​ការ​ប្រកួត​មក​ដល់​ថា “បេសកកម្ម​ស៊ីហ្គេម​របស់​យើង​បាន​ឈាន​ដល់​ទី​បញ្ចប់។ ដោយសារ​តែ​ភាព​តានតឹង​ដែល​កំពុង​​កើតមាន​ជា​បន្តបន្ទាប់​រវាង​ប្រទេស​ទាំង​ពីរ អត្តពលិក​កម្ពុជា​ទាំងអស់​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ស៊ីហ្គេម​លើក​ទី ៣៣ នៅ​ប្រទេស​ថៃ។ ខ្ញុំ​មាន​អារម្មណ៍​សោកសៅ​ចំពោះ​ប្រជាជន​របស់​ខ្ញុំ ដែល​ជីវិត​របស់​ពួកគេ​ស្ថិត​ក្នុង​ហានិភ័យ និង​កំពុង​រងទុក្ខ​ក្នុង​គ្រា​ដ៏​លំបាក​នេះ។ ខ្ញុំ​ពិតជា​សង្ឃឹម​ថា ចាប់ពី​ពេល​នេះ​តទៅ​ប្រទេស​ទាំងពីរ អាច​ប្រើប្រាស់​ស្មារតី​កីឡា​ជា​ប្រភព​នៃ​សន្តិភាព និង​ឯកភាព​គ្នា​ឡើងវិញ។ ខ្ញុំ​បាន​លះបង់​កម្លាំងកាយ​ចិត្ត​រយៈពេល ២ ឆ្នាំ​ចុងក្រោយ​នេះ ដើម្បី​សម្រេច​គោលដៅ​របស់ខ្ញុំ ក្នុង​នាម​ជា​កីឡា​ការិនី​ម្នាក់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​ដែល​ខ្ញុំ​មាន​ឱកាស​ក្នុង​ធ្វើ​អោយ​វា​ក្លាយ​ជា​ការ​ពិត“។

ទ្រង់​មាន​បន្ទូល​បន្ថែម​ទៀត​ថា “ឆ្នាំ ២០២៥ គឺជា​ឆ្នាំ​ដ៏​លំបាក​មួយ​ដែល​មាន​រឿង​ជាច្រើន​ត្រូវ​ប្រឈម ប៉ុន្តែ​ខ្ញុំ​មាន​សំណាង​ណាស់​ការ​ជួប​មនុស្ស​ល្អ​ៗ និង​បង្កើត​ពេលវេលា​ដ៏​មាន​អត្ថន័យ​បំផុត។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​តែងតែ​ឈរ​ក្បែរ និង​លើក​ទឹកចិត្ត​ខ្ញុំ​រហូត​មក​ដល់​ពេល​នេះ។ សូម​ថ្លែង​អំណរគុណ​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះ​សេះ ដែល​ជួយ​ជំរុញ​ខ្ញុំ​ក្នុង​ការ ហ្វឹកហាត់ និង​បាន​នាំ​ខ្ញុំ​ទៅ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​អន្តរជាតិ​ផ្សេង​ៗ“។

ភគិនី ព្រះនាង ជេនណា គឺ ព្រះនាង នរោត្តម អម្រិតា ក៏​បាន​រៀបរាប់​ការ​ដឹង​គុណ​ចំពោះ​មនុស្ស​ជុំវិញ ដែល​បាន​ផ្ដល់​កម្លាំង​ចិត្ត បង្ហាត់បង្ហាញ និង​នៅ​ក្បែរ​។ ទ្រង់​បាន​ហ្វឹកហាត់ និង​មាន​បទពិសោធន៍​ក្នុង​កីឡា​មួយ​នេះ​អស់​រយៈពេល ១០ ឆ្នាំ​មក​ហើយ ធ្លាប់​ប្រកួត​ឈ្នះ​មេដាយ​មាស​ផ្នែក​កីឡា​ជិះ​សេះ​នៅ​បរទេស៕

រូបភាព៖ Amrita Norodom,Olympic Cambodia និង Daniela Moguel



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *