ព្រីន ងាកមកច្រៀងបែបរ៉េប ដើម្បីបំពេញក្តីស្រមៃដ៏ធំក្នុងជីវិត

បន្ទាប់ពីជោគជ័យក្នុងវិស័យភាពយន្តដោយក្តោបបានតំណែងតួឯកប្រុសរឿងដុំ-ភាគ​បន្តបន្ទាប់ កំលោះសង្ហាមុខមានមន្តស្នេហ៍ ព្រឹន ស្រាប់តែងាកខ្លួនមកផលិតចម្រៀង​រ៉េបវិញម្តង ដោយ​​ចាប់ដៃជាមួយ Rapper​ Billy​ ធ្វើការផលិតបទចម្រៀង «អញ្ជើញ​ចូល​ចុះ​បើ​ស្រឡាញ់​» ជាសំនៀងដើមរបស់លោក​ស្រី​ សុង​ សេងហ៊ន​ មកជា Version ថ្មីមួយ បែបចង្វាក់ Hip-Hop ស្តាប់ទៅជាប់ចិត្តតែម្តង។

ក្រោយទម្លាក់លើទីផ្សារស្នាដៃបទ «អញ្ជើញ​ចូល​ចុះ​បើ​ស្រឡាញ់​» ព្រីន និង Rapper​ Billy​ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ព្រោះចង្វាក់ភ្លេង Hip-Hop បែបសប្បាយៗ និងមានស្រីស្អាតរាំគ្រលែងចង្កេះតាមភ្លេង ធ្វើឱ្យបទនេះមើលទៅរឹតតែទាក់ទាញ រហូតមានគេយកទៅលេងលើកម្មវិធី Tik Tok ថែមទៀតផង។

បង្ហើបឱ្យសារព័ត៌មានក្នុងស្រុកមួយដឹងកាលពីពេលថ្មីៗ ព្រីន ថា ការពិតទៅ​លោក​ស្រឡាញ់ចម្រៀងរ៉េប និងចម្រៀងចង្វាក់ R&B​ , Hip-Hop​ មកតាំងពីយូរ ហើយក៏មានក្តីស្រមៃថា ក្រៅពីការសម្តែង គឺលោកចង់ឱ្យទស្សនិកជនស្គាល់លោកក្នុងទម្រង់ជាតារាចម្រៀងរ៉េបមួយបែបទៀតដែរ។ តារាសម្តែងរូបនេះសង្ឃឹមថា ក្តីស្រមៃជាតារាចម្រៀងរ៉េបរបស់លោកអាចនឹងក្លាយជាការពិត និងអាចឆក់យកដួងចិត្តហ្វេនៗឱ្យគាំទ្រលោកកាន់តែខ្លាំងឡើង។ 

ក្រោយបង្ហើបឱ្យដឹងពីក្តីស្រមៃនេះ ដៃគូដ៏របស់ រចនា រាវ៉ាឌី ចង់ឱ្យហ្វេនៗបើកចិត្តទទួលយករូបលោកជាតារាចម្រៀងម្នាក់ក្នុងដួងចិត្តរបស់ពួកគេ ថែមទាំងប្រកាសថា លោកត្រៀមនឹងអង្រួនវិស័យចម្រៀង Hip Hop ដោយលោកនៅមានស្នាដៃបទ  R&B​ ,Hip-Hop​ និង​ Rap​ ជាច្រើនទៀត ត្រៀម​បញ្ចេញ​ជា​ផ្លូវការ​នា​ពេល​ខាង​មុខនេះ​។ ដោយសារតែចិត្តស្រលាញ់ ព្រីន បានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការផលិតបទ «អញ្ជើញ​ចូល​ចុះ​បើ​ស្រឡាញ់​» ជាមួយ Billy និងមានការជ្រោមជ្រែងពីក្រុមការងារផ្សេងៗ ដែលមិនចំណុះក្រោម​ផលិតកម្មណាមួយនោះឡើយ ដែលនេះបានន័យថា លោកស្ថិតនៅក្រោមឈ្មោះជា តារាចម្រៀងឯករាជ្យនៅឡើយ។

យ៉ាងណាមិញ នេះមិនមែនជាបទចម្រៀងទីមួយដែល ព្រីន បង្ហើរសំនៀងរបស់លោកនោះទេ ជាក់ស្តែងក្នុងឆានែលយូធូប Prince Music មានបទចម្រៀងជាច្រើនទៀតរបស់លោក រួមមាន៖ «កុំគិតបងអវិជ្ជមាន», «ចង់ស្អប់មនុស្សខ្ញុំស្រឡាញ់», «ដល់ពេលបែកទើបប្រាប់ថាអូនមិនមែនមនុស្សល្អ» (Cover) និងបទ «ទឹកភ្នែកយល់អារម្មណ៍» ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ