អតីតសមាជិក T-ara ធ្វើឱ្យមហាជនភ្ញាក់ផ្អើល ក្រោយសម្រកទម្ងន់អស់ ២៥ គីឡូមើលសឹងមិនស្គាល់

Ahreum ជាអតីតសមាជិកក្រុមចម្រៀងនារីល្បី T-ara រូបនាងទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយបង្ហាញខ្លួនជាសាធារណៈកំឡុងឆ្នាំ ២០១២។ មិនបានប៉ុន្មាន ក្រោយបង្ហាញខ្លួនជាមួយក្រុមចម្រៀង T-ara រូបនាងក៏បានប្រកាសចាកចេញពីក្រុមក្នុងឆ្នាំ ២០១៣ ដោយមូលហេតុគឺនាងចង់ផ្ដោតលើអាជីពជាតារាចម្រៀងទោលវិញ។

ក្នុងឆ្នាំ ២០១៩ រូបនាងក៏បានប្រកាសរៀបការជាមួយមិត្ដប្រុសក្រៅសិល្បៈម្នាក់ដែលជាអ្នកជំនួញ រូបនាង​ និងស្វាមីទទួលបានចំណងដៃកូនចំនួន ២​ នាក់។ បើក្រឡេកមកមើលជីវិតសិល្បៈរូបនាងនៅតែបន្ដធ្វើជាអ្នកចម្រៀង។ ថ្មីៗនេះដែរ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបានទម្លាយប្រាប់មហាជនថា រូបនាងបានសម្រកគីឡូបានដល់ជាង ២៥ គីឡូក្នុងរយៈពេលត្រឹម ៨​ ខែប៉ុណ្ណោះ បន្ទាប់ពីឡើងគីឡូខ្លាំងក្រោយសម្រាលកូន ជាហេតុធ្វើឱ្យមហាជនហាក់មានការភ្ញាក់ផ្អើលខ្លាំង។ មិនតែប៉ុណ្ណោះ មតិជាច្រើនបានលើកឡើងថា រូបនាងហាក់ស្រស់ស្អាត និងក្មេងជាងមុនបើទោះមានកូនតូចដល់ទៅពីរហើយក្ដី។

រូបនាងក៏បានបញ្ជាក់ប្រាប់ពីវិធីសម្រកគីឡូងាយស្រួលដែលធ្វើឱ្យនាងអាចស្គម និងទទួលបានរាងក្នុងក្ដីស្រមៃបានជោគជ័យ។ ដោយនាងបញ្ជាក់ថា៖ កុំដាក់សម្ពាធលើខ្លួនឯងទាក់ទិននឹងរឿងសម្រកគីឡូ ព្រោះបើសិនជាព្យាយាមដាក់កំហិតខ្លួនឯងពេកអាចនឹងពិបាកក្នុងការធ្វើ។ អ្វីដែលត្រូវធ្វើគឺគិតទុកថា តើរូបរាងបែបណាដែលអ្នកប្រាថ្នាចង់បាន នៅពេលដែលអ្នកមានអារម្មណ៍ស្រឡាញ់ពេញចិត្ត អ្នកនឹងធ្វើវាចេញពីចិត្តគ្មានការបង្ខំ។ មួយវិញទៀត មនុស្សម្នាក់ៗ មានរាងកាយខុសគ្នា ត្រូវមានអំណត់អត់ធន់ អ្នកខ្លះអាចនឹងងាយស្រកគីឡូ ប៉ុន្ដែអ្នកខ្លះទៀតអាចនឹងពិបាក។

រឿងដែលសំខាន់នោះ កុំបង្ខំត្រូវដឹងពីសមត្ថភាពរបស់ខ្លួន តើអ្នកអាចហាត់ប្រាណបានក្នុងកម្រិតណា តមអាហារបានក្នុងកម្រិតណា និងចាប់ផ្ដើមម្ដងបន្ដិច។ វាមិនមែនជារឿងល្អទេ បើរាងអ្នកស្អាតប៉ុន្ដែអ្នកបញ្ហាសុខភាព។ បើសម្រាប់នាងវិញគឺដឹងថា ខ្លួនឯងអាចធ្វើបានដល់កម្រិត នាងតែងតែហាត់ប្រាណជារៀងរាល់ថ្ងៃ និងតមអាហារចន្លោះពី ២០ ទៅ ២២ ម៉ោងក្នុងមួយថ្ងៃទើបទទួលទានម្ដង។

ជាចុងក្រោយ តារាស្រីរូបនេះក៏បានបញ្ជាក់បន្ថែមថា៖ នាងមិនណែនាំឱ្យមហាជនសម្រកគីឡូតាមវិធីនាងនោះឡើយ ព្រោះមនុស្សមានរាងកាយខុសៗ គ្នា ប៉ុន្ដែបើគ្រប់គ្នាអាចធ្វើបានដោយគ្មានការបង្ខិតបង្ខំវាពិតជារឿងល្អមួយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ