ក្រោយទទួលគោរមងារជាឧកញ៉ា តម្លៃខ្លួន ព្រាប សុវត្ថិ នៅដដែល ឬកើនឡើង?

រយៈពេល៥ ខែហើយ ដែលកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទទួលបានគោរមងារជាឧកញ៉ា។ តាមការសង្កេត ចាប់តាំងពីឡើងងារជាឧកញ៉ា តារាវ័យ៤៧ឆ្នាំរូបនេះ ហាក់រយាលដៃពី​អាជីព​ចម្រៀ​ងរហូតអ្នកគាំទ្រកើតការសង្ស័យថា លោកអាចនឹងព្រលែងអាជីពសិល្បៈ ហើយចាប់យកជំនួញឱ្យពេញលេញ។

ដើម្បីបញ្ចប់ការសង្ស័យរបស់អ្នកគាំទ្រ តារាចម្រៀង ព្រាប សុវត្ថិ បានចេញមុខបញ្ជាក់ចំពោះមុខអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកថា រវាងអាជីពសិល្បៈ និងមុខជំនួញ គឺលោក​ដើរទន្ទឹមគ្នា គ្មានមួយណាទៅមុនទៅក្រោយនោះទេ។ ហេតុផល គឺព្រោះសិល្បៈធ្វើឱ្យលោកមានសព្វគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។ ដូច្នេះគ្មានអ្វីដែលលោកត្រូវចោលការងារសិល្បៈនោះទេ ដរាបណានៅមានអ្នកគាំទ្រលោកនៅតែទទួលច្រៀងសម្តែងដូចកាលមុន តែមុខជំនួញក៏លោកមិនអាចព្រ​លែងដែរ ព្រោះបើមិនរកស៊ីគឺអត់ទៅមុខ ហេតុនេះទើបលោកឱ្យវាដើរទន្ទឹមគ្នា។

តារាចម្រៀងជួរមុខលំដាប់ប្រទេសរូបនេះថា លោកនៅតែអាចចេញច្រៀង និងសម្តែងលើឆាកបានដូចមុន ឲ្យតែត្រូវរ៉ូវតម្លៃ និង​ល័ក្ខខ័ណ្ឌ​ទាំងសងខាង។ និយាយដល់ការងារសិល្បៈ ស្រាប់តែមានសំណួរចោទសួរឡើងថា តើតម្លៃខ្លួន ព្រាប សុវត្ថិ រក្សានៅដដែល ឬកើនឡើងជាងមុន ក្រោយទទួលគោរមងារជាឧកញ៉ា?

ឆ្លើយតបសំណួរនេះ ម្ចាស់បទ «បងស្រណោះខែភ្ជុំ» លើកឡើងថា គ្រប់ការខិត​ខំប្រឹងប្រែង គឺតែងតែចង់បាន​លទ្ធ​ផល បើខិតខំហើយមិនទទួលបានលទ្ធផលជាផ្លែផ្កា គឺមិនដឹងខំប្រឹងដើម្បីអីនោះទេ គឺវាមិនមានតុល្យភាព។ លោកមិនអាចបញ្ជាក់តួលេខជាក់លាក់ថាពីចន្លោះនេះទៅចន្លោះណានោះទេ គ្រាន់តែឱ្យដឹងថា តម្លៃពលកម្មលោកវាប្រែប្រួលទៅតាមកម្មវិធីតូចធំដែលគេអញ្ជើញ ជាក់ស្តែង បើយើងចចារគ្នាត្រូវ ទាំងសងខាងគឺយើងអាចនឹងធ្វើការជាមួយគ្នាបាន។

តារាចម្រៀងទើបឡើងគោរម្យងាជាឧកញ៉ារូបនេះពេញចិត្ត និងមិនប្រកាន់នោះទេថា ទស្សនិកជនហៅលោកថាជាឧកញ៉ា ព្រាប សុវត្ថិ ឬក៏ហៅថា លោក ព្រាប សុវត្ថិ ព្រោះនៅតែជារូបលោក។

ក្រោយស្ងប់​ស្ងាត់បន្ដិច ព្រោះតែចង់រកអ្វី​​​ថ្មីៗ​មក​បង្ហា​ញ ម៉្យាងជាប់រវល់ទៅលើការធ្វើជំនួញផងនោះ ឆាប់ៗនេះ ឪពុក សុវត្ថិ មុនីវណ្ណ ក៏នឹងបញ្ចេញស្នាដៃចម្រៀងថ្មីៗជាបន្តបន្ទាប់ មានទាំងបទបែបបឋមវ័យ និងយុវវ័យ ដើម្បីបំពេ និងកំដរអារម្មណ៍អ្នកគាំទ្ររបស់លោក។ ព្រាប សុវត្ថិ ថា បើមានឱកាសលោកក៏ចង់ទទួលថតភាពយន្តវិញដែរ ព្រោះការសម្តែងក៏ជាអ្វីដែលលោកស្រលាញ់ តែជាក់ស្តែងអាចថតបានឬអត់ត្រូវមើលទៅតាមពេលវេលា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្អាតខ្លាំង ឱក សុគន្ធកញ្ញា អ្នកដឹកដៃកូនក្រមុំថ្ងៃមង្គលការប្អូន ទេព បូព្រឹក្ស ហើយឈុតដូរជាហូរហែ

តារា​ចម្រៀង​ស្រី​ល្បី​ជួរ​មុខ​នៅ​កម្ពុជា ឱក សុគន្ធកញ្ញា បាន​បង្ហាញ​សម្រស់​យ៉ាង​ត្រចង់ត្រចះ​ក្នុង​នាម​ជា​អ្នក​ដឹកដៃ​កូន​ក្រមុំ គិន សិលាទេព្ពី ដែល​ជា​ប្អូន​ថ្លៃ​តារា​ស្រី ទេព បូព្រឹក្ស។ ម្ចាស់​បទ «ស្នាមស្នេហ៍​សមុទ្រ​រាម»

ការ Comeback របស់ BTS ជះផលចំណេញដល់វប្បធម៌កូរ៉េ លើសតែពីវិស័យខេប៉ុប

កាលពីរាត្រីថ្ងៃទី២១​ ខែមីនា កន្លងទៅ ក្រុមចម្រៀងខេប៉ុបប្រជាប្រិយភាពលំដាប់សកល BTS បានវិលត្រឡប់មករួមគ្នាជាថ្មីក្នុងរយៈពេលជិត ៤ឆ្នាំតាមរយៈកម្មវិធីប្រគំតន្រ្ដី Arirang នៅទីលានប្រវត្តិសាស្ត្រ

“Pop Out” បទល្បីរបស់ N.John ទាក់ចិត្ត សមាជិក ENHYPEN Niki

បើ​ទោះ​​​បទចម្រៀង “Pop Out” របស់​ N.John ជាតារា​ប្រុស​ខ្មែរ និងកំពុង​រះ​លើ​ឆាក​អន្តរជាតិ​ បើ​ទោះ​ជា​ចេញ​យូរ​ខែ​មក​ហើយ​ក៏​ដោយ ក៏​នៅ​តែ​អាច​​ទាក់​ចិត្ត​តារា K-Pop ម្នាក់​ទៀត​ហើយ​នោះ គឺ​តារា​ប្រុស Niki ដែល​ជា​សមាជិក​ក្រុម ENHYPEN ដ៏​ល្បី

RM រងរបួសកជើង ខណៈកម្មវិធីប្រគំតន្ត្រី Comeback នឹងមកដល់នៅថ្ងៃទី២១ ខាងមុខ

យោងតាម Big Hit Music បានឱ្យដឹងថា RM បានរងរបួសកជើងកាលពីថ្ងៃទី ១៩ ខែមីនា ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្មវិធីប្រគំតន្ត្រី Comeback ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ នឹងមកដល់នៅថ្ងៃទី២១ នេះ។

ការវិលត្រលប់របស់ BTS រកចំណូលចូលកូរ៉េ ៧០ ពាន់លានដុល្លារ ខណៈក្លាយជា BTS-Nomics ផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោក

ការវិលត្រលប់មកវិញជាមួយអាល់ប៊ុម Arirang 2026 របស់ក្រុមចម្រៀង BTS ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកូរ៉េខាងត្បូងព្យាករណ៍ថានឹងបង្កើតបានជា BTS-nomics

ក្មេងស្រីវ័យ ១២ឆ្នាំម្នាក់សន្សំលុយអាំងប៉ាវ យកមកបើកអាជីវកម្ម ខណៈហ៊ានឱ្យប្រាក់ខែម្ដាយជាង ៤០០ដុល្លារ

ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ បានបង្ហាញពីទេពកោសល្យជាអ្នករកស៊ីតាំងពីវ័យក្មេង ដោយបានយកប្រាក់សន្សំរបស់ខ្លួនទៅទិញហាងលក់សម្ភារៈសិក្សាមួយ និងបានជួលម្តាយឱ្យមកជួយលក់ ជាមួយប្រាក់ខែ ៣ ០០០ យ័ន ឬប្រហែល

ហែលកាត់រឿងអាស្រូវរាប់ឆ្នាំ​ T.O.P នឹងបញ្ចេញអាល់ប៊ុមទោលទី១ ក្រោយប្រឡូក ២០ឆ្នាំក្នុងវិស័យខេប៉ុប

ទីភ្នាក់ងាររបស់ T.O.P បានប្រកាសនៅថ្ងៃទី២០ ខែមីនានេះ ថា លោកនឹងបញ្ចេញអាល់ប៊ុមចម្រៀងទោលដំបូងបង្អស់របស់ខ្លួននៅខែក្រោយ ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃអាជីពសិល្បៈរបស់លោក ក្រោយ

ឆ្នាំនេះ CIFF នាំយកភាពយន្តសម័យយុគមាស ៣ រឿងរបស់លោកស្រី អួង កន់ធួក មកចាក់បញ្ចាំង

មនុស្ស​ទៅ កេរ្តិ៍​ឈ្មោះ​នៅ ដ្បិត​លោក​ស្រី អួង កន់ធួក ឬ សិតា អួង លែង​មាន​វត្តមាន​នៅ​លើ​លោក​នេះ​ក៏​ដោយ ប៉ុន្តែ​ស្នាដៃ​ភាពយន្ត​របស់​លោក​ស្រី នៅ​តែ​បន្ត​សាយ​ភាយ​ដល់​ពេល​បច្ចុប្បន្ន ដើម្បី​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ បាន​

THE BOYZ ប្រកាសបញ្ចប់កិច្ចសន្យា តែ ONE HUNDRED LABEL ទាត់ចោល ខណៈបកស្រាយរាល់ការចោទប្រកាន់

នៅថ្ងៃទី១៩ ខែមីនានេះ ទីភ្នាក់ងារ ONE HUNDRED LABEL បានថ្លែងថា ខ្លួននឹងមិនទទួលយកសំណើរបស់សមាជិកក្រុម THE BOYZ ក្នុងការបញ្ចប់កិច្ចសន្យាផ្តាច់មុខនោះទេ ខណៈសមាជិកចំនួន ៩រូបបានលើកឡើងពីបញ្ហាធ្ងន់

តារាប្រុសស្រីល្បីៗ ចូលរួមកម្មវិធី ការវិវត្តន៍សម្លៀកបំពាក់នៃរបាំព្រះរាជទ្រព្យ

ទស្សនីយភាព​សម្ដែង​ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ កាល​ពី​ម្សិល​មិញ មាន​វត្តមាន សិល្បករ​ក្នុង​ស្រុក តារា​ប្រុស​ស្រី​ល្បីៗ ជា​ច្រើន​រូប​ចូល​រួម ក្នុងនោះសូម្បី​តែ​តារា​រ៉េប វណ្ណដា និង​លោក ជី ដេវីត ក៏​មាន​វត្តមាន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)