ប្រាសាទ ដាវីន ធ្វើកំណែទម្រង់ថ្មី ដើម្បីចម្រាញ់រកបេក្ខភាពល្អបំផុតតំណាងកម្ពុជាលើឆាកអន្តរជាតិ

កម្មវិធី​ប្រកួតប្រជែងសម្រស់ ២ ដែលតារាម៉ូដែល ប្រាសាទ ដាវីន បានកំពុងកាន់កាប់ កម្មវិធីកញ្ញាឯកលំដាប់អន្តរជាតិនៃកម្ពុជា ឆ្នាំ២០២៣ (Miss Supranational Cambodia 2023) និងបុរសឯកលំដាប់​អន្តរជាតិនៃកម្ពុជា ឆ្នាំ ២០២៣ (Mister Supranational Cambodia 2023) កំពុងប្រកាសស្វែងរកបេក្ខភាពចូលរួមប្រកួតប្រជែង។ តាមការឱ្យដឹងពី Vice President រូបនេះ ការប្រកាសជ្រើសរើសបេក្ខភាពត្រូវពន្យាពេលថែម ដោយសារឆ្នាំនេះអ្នកដាក់ពាក្យចូលប្រកួតមានចំនួនតិច មិនទាន់គ្រប់តាមការចង់បានរបស់កម្មវិធី។

ប្រាសាទ ដាវីន លើកឡើងថា នឹងមានកំណែទម្រង់ថ្មីមួយចំនួនក្នុងកម្មវិធីទាំង ២ ខាងលើ ព្រោះនាងចង់ចម្រាញ់រកបេក្ខភាពល្អបំផុត ដើម្បីតំណាងប្រទេសកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ។ តួយ៉ាង ដោយសារអ្នកដាក់ពាក្យ​នៅខ្វះខាត ខាងស្ថាប័នសុខចិត្តពន្យារពេលទទួលពាក្យចូលប្រកួត និងគ្រោងរៀបចំវគ្គបណ្តុះបណ្តាលនៅពេលយប់ ធ្វើយ៉ាងណាដើម្បីកុំឱ្យប៉ះពាល់ម៉ោង និងពេលវេលាធ្វើការរបស់អ្នកគ្រប់គ្នា។ បន្ថែមពីលើនោះ ក៏នឹងមានការសម្តែងថ្មីៗ ហើយខាងម្ចាស់ franchise ក៏មានអ្វីមកបង្ហាត់បង្រៀនផងដែរ តែសុំលាក់សិនទុក Surprise តែម្តង។

ដើម្បីជាលើកទឹកចិត្តដល់យុវវ័យជំនាន់ក្រោយឱ្យក្លាហានហ៊ានឈោងចាប់ក្តីស្រមៃរបស់ខ្លួន អ្នកម៉ាក់សម័យថ្មី ​ប្រាសាទ ដាវីន បានសម្រេចចិត្តចូលប្រកួតកម្មវិធី Universal Woman International ដែលគ្រោងរៀបចំឡើងនៅចុងខែមករានេះ នៅទីក្រុងឌូបៃ (Dubai)។ ម៉ូដែលសម្បុរស្រអែមស្រស់ឱ្យដឹងថា Universal Woman International ជាកម្មវិធីពិសេសណាស់ ព្រោះកម្មវិធីនេះបើកឱកាសឱ្យស្រីគ្រប់គ្នាបានចូលរួមប្រកួតប្រជែង មិនថា ស្រីរៀបការ ឬមិនទាន់មានគ្រួសារ សូម្បីស្រីមានកូនហើយ ឬការហើយមិនទាន់មានកូនដ៏អាចចូលរួមប្រកួតបានដែរ ឱ្យតែមានឆន្ទៈចង់ចូលប្រកួតប្រជែង។

ដាវីន ជឿជាក់ថានាងនឹងធ្វើបានល្អក្នុងការប្រកួតនាពេលខាងមុខ ទោះបីជានាងមិនសូវមានពេលត្រៀមខ្លួនច្រើនយ៉ាងណាក្តី។ រឹតតែធ្វើឱ្យនាងមានជំនឿចិត្ត គឺនាងទទួលការបណ្តុះបណ្តាលផ្នែក Q&A ពីមិត្តភ័ក្ដិរបស់នាងនៅប្រទេសអូស្រ្តាលី ដែលមានបទពិសោធណ៍ធ្លាប់បង្រៀនបវរកញ្ញាខ្លះៗជាច្រើនកាលពីពេលកន្លងទៅ។ សព្វថ្ងៃនាងចង់ឱ្យតែការប្រកួត Universal Woman International មកដល់ឆាប់ៗ អាងបានជួបសិក្សារៀនសូត្រពីបេក្ខភាពមកពីប្រទេសផ្សេងៗគ្នា ពិសេសបានចែករំលែកវប្បធម៌ អរិយធម៌រវាងប្រទេសនីមួយៗទៅវិញទៅមក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត