ក្រោយស៊ើបអង្កេតមួយរយៈ ពេលនេះប៉ូលីសបិទសំណុំរឿងរបស់ Jessi ជាផ្លូវការហើយជាមួយលទ្ធផលបែបនេះ

បន្ទាប់ពីបើកការស៊ើបអង្កេតអស់មួយរយៈ ពេលនេះសំណុំរឿងរបស់ Jessi ត្រូវបានជម្រះជាផ្លូវការចោទប្រកាន់ពីបទគំរាមកំហែង និងការជួយជនល្មើសរត់គេចខ្លួនពីកន្លែងកើតហេតុ។

រំឮកទៅកាលពីថ្ងៃទី២៩ ខែកញ្ញា អ្នកគាំទ្រអាយុ ១៨ ឆ្នាំរបស់ Jessi ម្នាក់ត្រូវបានវាយប្រហារដោយបុគ្គលម្នាក់ដែលគេគិតថាជាអ្នកចូលរួមក្នុងពិធីជប់លៀងរបស់នាង។ នៅក្នុងកាម៉េរ៉ាសុវត្ថិភាពនៅពេលនោះក្រោយមានការប្រទាញប្រទង់គ្នា គេឃើញថា Jessi បានឈានជើងចូលក្នុងហេតុការណ៍យ៉ាងលឿនដើម្បីជួយរារាំងអំពើហិង្សាបន្ថែមទៀតដោយក្នុងនោះមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ និង Koala ដែលជាផលិតករផងដែរ។ ក្រោយមកអ្នកទាំងបីរួមទាំងនាងត្រូវបានរងការចោទប្រកាន់ពីបទវាយប្រហារ និងគំរាមកំហែង។ ជាពិសេស Jessi ថែមទាំងត្រូវគេចោទពីបទលាក់បាំងជនល្មើស និងជួយជនល្មើសឱ្យរត់គេចខ្លួនទៀតផង។

យោងតាមប៉ុស្ដិ៍ប៉ូលីស Gangnam ទីក្រុងសេអ៊ូលនៅថ្ងៃទី៧ ខែវិច្ឆិកាបានប្រកាសថាពេលនេះពួកគេបានបិទសំណុំរឿងរបស់ Jessi ដោយបានរកឃើញថាមានភស្ដុតាងតិចតួចខ្លាំងបំផុតដែលបង្ហាញថា Jessi បានចូលរួមក្នុងសកម្មភាពអំពើហិង្សា ឬគំរាមកំហែងជនរងគ្រោះ ហើយនាងក៏មិនបានព្យាយាមជួយជនល្មើសឱ្យរត់គេចខ្លួនដែរ។

ប៉ុន្តែសម្រាប់ផលិតករ Koala នឹងត្រូវបញ្ជូនបន្ដទៅកាន់អយ្យការក្នុងពេលឆាប់ៗនេះពីបទបង្ករបួសស្នាម និងគំរាមកំហែង។ ដោយឡែកជាមួយគ្នានេះប៉ូលីសក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ជាអន្តរជាតិ​ចំពោះ​ជនជាតិ​តៃវ៉ាន់​ដែលជាបុរសមិនស្គាល់អត្តសញ្ញាណ​ជាប់​ពាក់ព័ន្ធផ្ទាល់​នឹងករណីប្រើអំពើហិង្សាមួយនេះដែរ។ យោងតាមការសាកសួរដោយប៉ូលីស Jessi បានអះអាងថានាងមិនបានស្គាល់បុរសម្នាក់នោះទេ ហើយនេះក៏ជាលើកដំបូងដែលនាងបានជួបគេ។ ផ្អែកតាមការរាយការណ៍របស់ប៉ូលីសបានឱ្យដឹងថាជនល្មើសជនជាតិតៃវ៉ាន់ម្នាក់នោះបានចាកចេញពីប្រទេសកូរ៉េបាត់ទៅហើយបីថ្ងៃបន្ទាប់ពីកើតហេតុការណ៍។

យ៉ាងណាមិញ មេធាវីរបស់ Jessi បានថ្លែងទៅកាន់សារព័ត៌មានថាកាលពីថ្ងៃព្រហស្បតិ៍ថា Jessi បានសម្ដែងការព្រួយបារម្ភចំពោះស្ថានភាពរបស់ជនរងគ្រោះ និងពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះរឿងហេតុដែលបានកើតឡើងនៅពេលនោះ។ ជាពិសេស Jessi ក៏បានចេញសារសុំទោសចំនួន ២ ដងនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់នាងកាលពីខែតុលាផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *