ច្បាស់ការណ៍! ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងសម្តែងតួអង្គព្រះនាងជ័យរាជទេវី ក្នុងព្រឹត្តិការណ៍រាត្រីចងចាំ

នៅទីបំផុតទំព័រហ្វេសប៊ុកផ្លូវការ រាត្រីចងចាំ – Memorial Night ទម្លាយឱ្យដឹងតួអង្គដែល កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022 នឹងត្រូវសម្តែងក្នុងព្រឹត្តិការណ៍ រាត្រីចងចាំ លើកទី៤ នៅថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះហើយ។ 

តួយ៉ាង ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវជ្រើសរើសឱ្យសម្តែងជាតួអង្គវីរៈក្សត្រីយ៍មាតាជាតិខ្មែរ ព្រះនាងជ័យរាជទេវី ក្នុងទម្រង់ល្ខោនទំនើបចម្រុះ នៃមហាព្រឹត្តិការណ៍រាត្រីចងចាំ លើកទី៤ ខណៈតារាភាពយន្តជើងចាស់ដ៏ល្បីល្បាញ លោក ទេព រិន្ទដារ៉ូ និងអ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជ្រើសរើសជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ និងតួអង្គព្រះនាងឥន្រ្ទទេវី។

ដើម្បីឱ្យការសម្តែងចេញមកល្អល្អះស័ក្តិសមតួអង្គ វីរៈក្សត្រីយ៍មាតាជាតិខ្មែរ ព្រះនាងជ័យរាជទេវី បវរកញ្ញាកម្ពុជាដែលល្បីល្បាញដល់ក្រៅប្រទេស ពេជ្រ វត្តីសារ៉ាវឌ្ឍី ខិតខំប្រឹងប្រែងហ្វឹកហាត់មិនខ្លាចហត់នឿយ ទោះបីត្រូវចោលការងារមួយចំនួនក៏ត្រូវតែឆ្លៀតពេលមកហាត់សមការសម្តែងនេះជាមួយសិល្បកររៀមច្បង និងបងប្អូនសិល្បករ-សិល្បការិនី​ដ៏ទៃទៀតឱ្យបានជាប់លាប់។

រូបភាពទិដ្ឋភាពនៃការហាត់សមរបស់ វត្តី​ ជាច្រើនត្រូវបានបង្ហោះចែកចាយពាសពេញបណ្តាញសង្គមហ្វេសប៊ុក និងកម្មវិធី Tik Tok បង្ហាញឱ្យឃើញការវិការល្វត់ល្វន់ ការយកចិត្តទុកដាក់ក្នុងការដាក់អារម្មណ៍មនោសញ្ចេតនាតាមតួអង្គព្រះនាងជ័យរាជទេវី។ 

មិនទាន់បានឡើងឆាកសម្តែងផង 5th Runner up Miss Grand International 2022 បង្ហើរពាក្យពេចន៍ថា ចេញតែ Poster មកក៏ព្រឺសម្បុរដែរ ថែមទាំងភ្ជាប់មកទៀតថា ជាកិត្តិយសណាស់ដែរនាងជាសិល្បៈជំនាន់ក្រោយ ដែលមានឱកាសចូលរួមជាចំណែកមួយក្នុងមហាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរយើង។ គ្រាន់តែឃើញរូបភាពក្រៅឆាក និងរូប poster ទាំងនេះភ្លាម ហ្វេនៗរបស់បវរកញ្ញារាងខ្ពស់ស្រឡះនេះ រំភើបចិត្តជាខ្លាំង នឹងទន្ទឹងបន់ឱ្យដល់ថ្ងៃ idol ពួកគេឡើងសម្តែងឆាប់ៗ។ 

សូមជម្រាបផងដែរថា មហាព្រឹត្តិការណ៍ «រាត្រីចងចាំ និងរាត្រីសមោសរ» ឆ្នាំ២០២៣ ជាលើកទី៤ នឹងរៀបចំនៅថ្ងៃទី ១៣-១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ នៅទីធ្លាព្រះលានជល់ដំរី និងប្រាសាទបាពួន ក្នុងតំបន់រមនីយដ្ឋានអង្គរ​ ខេត្តសៀមរាប។ ទៅចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីបានទស្សនាផ្ទាំងទស្សនីយភាពសិល្បៈចម្រុះដ៏អស្ចារ្យ ដែលមានការចូលរួមសម្តែងដោយ សិល្បករ-សិល្បការនី និងនាថការីរបាំបុរាណយ៉ាងច្រើនកុះករ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ