ឈុត «មេអំបៅ» ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្លៀកយប់មិញ ប្រណីតខ្លាំងហើយមានអត្ថន័យទៀត!

រាត្រីដ៏អស្ចារ្យនៃការប្រកួតឈុតតំណាងជាតិ របស់បេក្ខនារីទាំង២៥ រូប នៃកម្មវិធី Miss Grand Cambodia 2023 បញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣។ ក្នុងនោះ បេក្ខភាពតំណាងខេត្ត-ក្រុង ទាំង ២៥ បានដើរបង្ហាញម៉ូដឈុតតំណាងប្រណីតៗ​ពេញដោយអត្ថន័យបង្កប់របស់ឈុតនីមួយៗ។ 

ភ្ញាក់ផ្អើលខ្លាំង មិនត្រឹមតែបេក្ខភាពប្រកួតទាំង ២៥ រូប សូម្បី ​ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់មកុដ Miss Grand Cambodia 2022 និងជាជយលាភី 5th Runner up Miss Grand International 2022 ក៏បានដើរបង្ហាញម៉ូដឈុត «មេអំបៅ» យ៉ាងប្រណីត មើលទៅពិតស្រស់ស្អាតខ្លាំងណាស់។ លើសពីប្រណីតភាព ឈុត «មេអំបៅ» នេះ ថែមទាំងមានអត្ថន័យជ្រាលជ្រៅដល់ដំណើរជីវិត មកុដ Miss Grand Cambodia 2022 ផងដែរ។

ឈុត «មេអំបៅ» ដែល វត្តី គ្រងយប់មិញ ច្នៃឡើងក្នុងលំនាំគ្រឿងខ្មែរ លាយជាមួយឈុតសហសម័យ។ អត្ថន័យនៃមេអំបៅ ប្រៀបបានទៅនឹងដំណើរជីវិតរបស់ វត្តី ដូច្នោះដែរ។ បើយើងត្រឡប់ក្រោយទៅពេលដែលនាងឈានជើងចូលប្រកួត នាងប្រៀបដូច​កូនដង្កូវមួយដែលមិនទាន់មានអ្នកចាប់អារម្មណ៍ ប៉ុន្តែបន្ទាប់ពីជោគជ័យក្នុងការប្រកួត Miss Grand International 2022 និងបាននាំយកឈ្មោះជាតិ ទៅលើឆាកអន្តរជាតិ ពេលនោះហើយដែលកូនដង្កូវមួយនេះដុះស្លាប ក្លាយជាមេអំបៅដ៏ស្រស់ស្អាត និងអាចហោះហើរបាននៅលើឆាកក្នុងរាត្រីនេះ។

 ក្រោយចប់កម្មវិធីនេះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានរៀបរាប់លើហ្វេសប៊ុកផ្លូវការនាងថា «រាត្រីវប្បធម៌ រាត្រីដ៏អស្ចារ្យនៃការបង្ហាញឈុតតំណាងជាតិ របស់បេក្ខនារីទាំង២៥ខេត្ត-ក្រុង ពីកូនដង្កូវ វិវត្តន៏មកជាមេអំបៅមួយដ៏ខ្ជូត»។

សូមជម្រាបថា កម្មវិធី Miss Grand Cambodia 2023 បានកំពុងឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ នៅថ្ងៃទី ១៩​ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ ហើយបេក្ខភាពទាំង ២៥ រូបបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចេញអស់ពីសមត្ថភាព ដណ្តើមមកុដ បន្ទាប់ពីកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។ នៅសល់រយៈពេលត្រឹមតែ ៣ ថ្ងៃទៀត វត្តី ត្រូវផ្ទេរមកុដ ហ្វេនៗអ្នកគាំទ្រនាងបានរៀបចំវីដេអូពិសេសមួយទុកជាអនុស្សាវរីយ៍ និងការចងចាំល្អៗដែលធ្លាប់សាងឡើងរួមគ្នារយៈពេលពេញមួយឆ្នាំនេះ។ 

ចង់ជ្រាបច្បាស់ថា តើនរណានឹងក្លាយជាម្ចាស់មកុដ Miss GrandCambodia 2023 កុំភ្លេចរងចាំទស្សនាការប្រកួតបឋម និងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃ១៩ខាងមុននេះ!

រូបភាព៖ Kara Events



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម