ពេជ្រ សោភា និង ឆឹម សក្កដា គ្រាន់តែថត MV ឬត្រៀមរៀបការមែនទែន?

រឿងរ៉ាវស្នេហារបស់តារាចម្រៀង ពេជ្រ សោភា និងតារាសម្តែង ឆឹម សក្កដា នៅតែជាទីចាប់អារម្មណ៍របស់មហាជន  ហើយខ្លាំងជាងនេះ គឺក្រោយពេលអ្នកទាំងពីរទម្លាយរូបថតភ្ជាប់ពាក្យជាច្រើនសន្លឹកលើបណ្តាញសង្គម។ គេសង្កេតឃើញ មហាជននិងសិល្បករ-សិល្បការិនីជាច្រើន បានចូលរួមសម្តែងត្រេអរចំពោះតារា​គូនេះ ប៉ុន្តែអ្វីដែលជាចម្ងល់នោះ គឺពិធីភ្ជាប់ពាក្យរបស់​ម្ចាស់បទ “នារី​ល្ងីល្ងើ​ស្មោះ​ស្នេហ៍​” ហាក់​បង្កប់ភាពអាថ៌កំបាំង ព្រោះគេមិនឃើញមានមិត្តសិល្បៈណាម្នាក់បានចូលរួមពិធីនោះឡើយ សូម្បីតែបងប្អូនក៏មិនបានដឹងថា អ្នកទាំងពីរភ្ជាប់ពាក្យដែរ។ 

ចំណែក គណនីហ្វេសប៊ុកផ្លូវការ ឆឹម សក្កដា វិញនោះ ក៏បានបង្ហោះឡើងថា «ព្រឹកនេះថត MV មិត្ត ១០០ ឆ្នាំ វគ្គ២» ជាហេតុធ្វើឱ្យមហាជន និងអ្នកគាំទ្រមានភាពស្រពិចស្រពិលថា តើ សោភា និង សក្កដា គ្រាន់តែថត MV ឬត្រៀមរៀបការជាមួយគ្នាមែនទែន?

ពាក់ព័ន្ធសំណួរខាងលើនេះ ពេជ្រ សោភា បានឆ្លើយក្នុងកម្មវិធី​សន្និសីទសារព័ត៌មាន ប្រកាសខ្លួនជា BA ហាងមាសពេជ្រ ដាណា ទ្រី ថា ខ្លួននាងគ្មានអ្វីត្រូវលាក់លៀមជាមួយមហាជនទេ ព្រោះកន្លងមកនាងតែងតែបង្ហោះឡើងថា ខ្លួនថត MV បទ «មិត្ត១០០ឆ្នាំ» ជាមួយ លោក ឆឹម សក្កដា ប៉ុន្តែ អ្នកគាំទ្រចង់គិតថាជាការថត MV ក៏គិតទៅ ឬគិតថាជាការពិត ក៏ជាស្រេច​ចិត្ត តែសម្រាប់នាង និង ឆឹម សក្កដា ម្នាក់ញ័រដៃម្នាក់ទៀតញ័រជើង ដូច្នេះបងប្អូនអាចកាត់ន័យខ្លួនឯងបាន ថាជា MV ឬការភ្ជាប់ពាក្យពិត។

ឆ្លៀតឱកាសនោះ ម្ចាស់បទ​ «ម៉ាក់ដឹងម៉ាកវ៉ៃ» ក៏ផ្តាំឱ្យពុកម៉ែបងប្អូនរង់ចាំមើលឆ្នាំក្រោយ ព្រោះនាងអាចនឹងថត MV ភាគបញ្ចប់ក៏ថាបាន ដែលនេះប្រៀបដូចការឱ្យតម្រុយរឿងរៀបការនៅឆ្នាំក្រោយយ៉ាងដូច្នោះដែរ។

រីឯ ការលើកឡើងមួយទៀតដែលថា ពេជ្រ សោភា និង ឆឹម សក្កដា សម្តែងជាដ្រាម៉ាបែកគ្នា ហើយត្រឡប់មកត្រូវគ្នាវិញធម្មតា គ្រាន់ជាការសាងរូបភាព ដើម្បីទាក់ទាញចំណាប់អារម្មណ៍នោះ ត្រូវបានសាមីខ្លួនទាំងពីរចេញមុខបដិសេធ បានបញ្ជាក់ថា អ្នកទាំងពីរឈ្លោះគ្នាមែនទែន មិនមែនបំភាន់ភ្នែកអ្នកគាំទ្រឡើយ។ តែការឈ្លោះគ្នានោះ គឺដោយសារម្នាក់ៗមិនមានពេលគ្រប់គ្រាន់ឱ្យគ្នា ហើយម៉្យាងកូវីដត្រូវបិទខ្ទប់មិនបានជួបគ្នាផងនោះ ធ្វើឱ្យកើតរឿងអាក់អន់ស្រពន់ចិត្តគ្នាទៅវិញទៅមក រហូតកើតជារឿងបែបនោះទៅ។ ពោល ការឈ្លោះគ្នានេះទៅតាមបែបផែនមនុស្សស្រីងរង៉ក់ដាក់គូស្នេហ៍តែប៉ុណ្ណឹងឯង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ ឆឹម សក្កដា។ 

គិតមកទល់ពេលនេះ ទំនាក់ទំនងស្នេហ៍របស់តារាប្រុស-ស្រីគូ​នេះមានរយៈពេល ៦-៧ ឆ្នាំហើយ។ ភាគីខាងស្រី បានចាត់ទុកចំណងស្នេហ៍នាង និង ឆឹម សក្កដា មិនខុសអ្វីពីមិត្តភក្ដិឡើយ ព្រោះមិត្តភ័ក្ដិគ្មានថ្ងៃបែកគ្នាទេ។ បន្ទាប់ពីបកស្រាយចប់ ពេជ្រ សោភា ក៏ប្រាប់ឱ្យអ្នកគាំទ្ររង់ចាំមើល ព្រោះពេលនេះអ្នកទាំងពីរត្រឡប់មកផ្អែមល្ហែមជាមួយគ្នាម្តងទៀតហើយ ត្រៀមចាំតែមើលរូបភាពផ្អែមល្អែមស្ទើរលើសជាតិស្ករទាំងនោះទៅ។ ចង់ដឹងច្បាស់ថា ពេជ្រ សោភា និង ឆឹម សក្កដា គ្រាន់តែថត MV ឬ ត្រៀមរៀបការជាមួយគ្នាមែនទែនឬយ៉ាងណា មានតែរង់ចាំមើលនៅឆ្នាំក្រោយនេះទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប