ច្បាស់ការហើយ! ស្រី​ស្អាត ពេជ្រវត្តីសារ៉ាវឌ្ឍី នឹងចូលរួមប្រកួត​កម្មវិធី​ខ្នាត​អន្តរជាតិ នៅឆ្នាំ២០២២

លំដាប់រងទី២Miss Cambodia 2020 កញ្ញា ពេជ្រវត្តីសារ៉ាវឌ្ឍី ឬគ្រប់គ្នាស្គាល់​ថាជាបេក្ខនារីខ្មែរដំបូងគេ ដែលត្រូវទៅចូលរួម ក្នុងការប្រកួត Miss Incontinental លើកទី៤៩ ដែលនឹង ប្រារព្ធនៅចុងខែតុលានេះ នៅប្រទេសអេហ្ស៊ីប តែត្រូវខកខានវិញព្រោះបញ្ហាដោយសារតែ បញ្ហាខាងវីហ្សា។

យ៉ាងណា ក្រោយខកខានការចេញទៅប្រកួតកម្មវិធីដ៏ធំនេះ កញ្ញា ពេជ្រវត្តីសារ៉ាវឌ្ឍី​មិនបានបាក់ទឹកចិត្តអ្វីទេ ផ្ទុយទៅវិញ​នាងបែរមាន​មហិច្ឆិតាចង់ចូលរួមប្រកួត​ប្រជែងកម្មវិធីសម្រស់នេះជាថ្មីម្តងទៀតនៅឆ្នាំ២០២២ខាងមុខនេះ ដោយពេលនេះនាង​កំពុងសម្លឹងមើលកម្មវិធីប្រកួតប្រជែងសម្រស់ធំៗចំនួន២ គឺ Miss Universe Cambodia និង Miss Grand Cambodia។

ជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នកសារពត៌មានសិល្បៈ AMS ថ្មីៗនេះ ស្រីស្រស់សោភានេះថា៖ «និយាយទៅហ្វេនចង់ឱ្យទៅទាំង Miss Universe ទាំង Miss Grand ប៉ុន្តែយើងអត់អាចប្រកួត២ក្នុងពេលតែមួយបានទេ។ បើចិត្តខ្ញុំស្រលាញ់ទាំងពីរ ប៉ុន្តែប្រហែលជាខ្ញុំផ្តើមពីតូទៅមុន ម៉្យាងក៏ចង់តំណាងខេត្តខ្លួនឯងដែរ គឺខេត្តព្រះសីហនុ។ បើបានតំណាងខេត្ត ព្រះសីហនុ មែនគឺត្រូវទៅប្រកួតតាមក្របខណ្ឌរបស់គេ។ តែឥឡូវនៅអត់ទាន់ដល់ឆ្នាំត្រូវដាក់ពាក្យប្រកួតទេ ទាល់តែដល់ពេលទើបដាក់។ ការពិតទៅជ្រើសរើសហើយៗ គ្រាន់តែអត់ទាន់ហ៊ានប្រាប់ ឥឡូវកំពុងសិក្សាអនុវត្តការដើរ ភាសាផ្សេងៗដើម្បីចូលរួមប្រកួត ព្រោះអីយើងត្រូវតែត្រៀមខ្លួនឱ្យរួចរាល់ ព្រោះបើយើងជាប់យើងត្រូវតំណាងប្រទេស មិនមែនតំណាងឈ្មោះមួយទេ តែតំណាងប្រទេសកម្ពុជា ចឹងយើងត្រូវតែខ្លាំងគ្រប់ផ្នែក»។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានសមត្ថភាពអាចនិយាយបាន៣ភាសា គឺភាសាខ្មែរ អង់គ្លេស និងថៃ ប៉ុន្តែភាសាដែលច្បាស់គឺ ភាសាខ្មែរ និងថៃ ហើយពេលនេះនាងក៏កំពុងសិក្សាភាសាអង់គ្លេសបន្ថែមផងដែរ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានគេស្គាល់ថាជាតារាសម្តែងស្រីនិងបង្ហាញម៉ូដដ៏មានទេពកោសល្យម្នាក់ផងដែរ ហើយ​សព្វថ្ងៃ​នាង​ជាតារា​សម្តែង និងបង្ហាញម៉ូដ។ នាងធ្លាប់ចូលរួមសម្តែងក្នុងភាពយន្តភាគ ភាពយន្តខ្លី និងភាពយន្តអប់រំមួយចំនួនក្នុងតំណែងតួឯផងដែរមានដូចជារឿង “ប្តីគេ” “ខ្មោចខ្លឹមត្រាច”ជាដើម។ បច្ចុប្បន្ន នាងក៏មានទទួលថតភាពយន្តផ្សេងៗទៀតនៅក្នុងដៃផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន