មានន័យមែន! ៨ ចំណុចដែល ឈិន មុន្នីនាថ ទទួលបានក្នុងឆ្នាំ២០២១

តារា​សម្ដែង ដែល​ជាកូនស្រីរបស់លោក ឈិន កុសល គឺកញ្ញា ឈិន មុន្នីនាថ កំពុងក្រសោបភាពជោគជ័យទាំងវ័យក្មេង ដោយនាងក្តោបការងារសិល្បៈធំៗជាច្រើន រួមទាំងតំណែងតួឯកស្រីក្នុងភាពយន្តភាគទូរទស្សន៍ផ្ទួនៗទៀតផង។ មិនតែប៉ុណ្ណោះ គ្រាប់ពេជ្រនៃគ្រួសារត្រកូល ឈិន រូបនេះក៏មានជំនួញផ្ទាល់ខ្លួនដែលត្រៀមតែនឹងពង្រីកខ្លួន នៅពេលពេលវេលាអំណោយផល។

យ៉ាងណាមិញ នៅពីក្រោយវាំងនននៃភាពជោគជ័យរបស់បុគ្គលម្នាក់ៗ រមែងមានរឿងល្វីងជូរចត់រៀងៗខ្លួន ពិសេសក្នុង​អំឡុងពេលការ​រាតត្បាតជំងឺកូវីដ​១៩នេះ មនុស្សម្នាសុទ្ធសឹងជួបផលលំបាករៀងៗខ្លួន ជៀសមិនរួចនោះឡើយ សូម្បីតែ​តារាស្រីរាងតូចច្រឡឹង ឈិន មុន្នីនាថ ក៏ដូចគ្នាដែរ។

ព្រោះហេតុ​ដូច្នេះ​ហើយ ទើបកញ្ញា ឈិន មុន្នីនាថ លើកយក​បទពិសោធន៍ជីវិត ៨ចំណុចដែលកញ្ញាទទួលបានក្នុងឆ្នាំ២០២១ មកចែករំលែក​ជាមួយហ្វេនៗ និងប្រិយមិត្តអ្នកអានទាំងអស់គ្នា។

តាមការរៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការរបស់តួឯកស្រី២ជំនាន់រឿង អ្នកម៉ាក់វ័យក្មេង បានឱ្យថា “ឆ្នាំនេះទទួលបានមេរៀនច្រើនសម្រាប់ខ្លួនឯង

  • បង្រៀនអោយខ្លួនឯងរឹងមាំពេលជួបបញ្ហាព្រោះមិនមែនមានតែយើងដែលដែលជួបបញ្ហាទេ
  • រៀនដោះស្រាយនឹងធ្វើចិត្តទទួលស្គាល់ការពិត លែងគេចវេសដូចពីមុន
  • រៀនធ្វើអ្វីម្នាក់ឯង ដោយខ្លួនឯង ព្រោះដឹងថាគ្មានអ្នកណា ក្បែរយើងគ្រប់ពេល និងកំដរយើងបានគ្រប់ពេលទេ គេក៏មានរវល់រឿងគេដែរ ព្រោះថ្ងៃមុខយើងនឹងខ្លួនយើងដែលប្រឈមមុខរាល់រឿងរ៉ាវដែលជួបប្រទះ……!
  • លែងទួញសោកប្រាប់អ្នកដទៃពីបញ្ហាដែលខ្លួនបានជួប ព្រោះមិនមែនមានយើងដែលជួបបញ្ហា គេក៏មានបញ្ហារបស់គេ និយាយច្រើនអត់ប្រយោជន៍នាំតែគេសើចយំ ហើយក៏មិនមែនមនុស្សគ្រប់រូបអបអរនៅពេលពេលដែលយើងជោគជ័យដែរ…!
  • លែងទុកចិត្តអ្នកណា ជាងខ្លួនឯង ព្រោះពេលខ្លះសម្បីតែខ្លួនឯងក៏ផ្លាស់ប្ដូរចិត្តភ្លាម ចុះទំរាំអ្នកដទៃ?
  • លែងចង់រាប់អានមនុស្សច្រើនថ្មី មនុស្សសម័យនេះបើយើងគ្មានប្រយោជន៍សូម្បីតែមុខគេមិនចង់មើលផង តែពេលគេស្និតស្នាលកុំទាន់អាលអរ មើលសិនថាគេចង់គិតអ្វី
  • រៀនគិតអវិជ្ជមានមុនធ្វើអ្វីមួយ ព្រោះគ្មានអ្វីដែលយើងធ្វើវាមិនសមចិត្តនិងតាមបំណងទាំងអស់ទេ បើជួបបញ្ហាយ៉ាងហោចណាស់ក៏យើងបានត្រៀមចិត្តមុន
  • ស្រឡាញ់ខ្លួនឯង និងអោយតម្លៃខ្លួនឯងខ្លាំងបំផុត យើងស្អាត យើងល្អ យើងអោយតម្លៃខ្លួនឯង គេនិងអោយតម្លៃយើងតាមក្រោយបើជួបអ្នកណាមិនអោយតម្លៃដកចេញដូចស្មៅទៅកុំទៅសោកស្ដាយជាមនុស្សបែបនឹង រៀនរស់នៅជាខ្លួនឯងធ្វើអ្វីដោយខ្លួនឯង កុំចាំដល់មានគ្នាបានធ្វើ យើងនឹងទទួលបានបទពិសោធន៍ថ្មីសម្រាប់ខ្លួនឯង និងលែងខ្លាចពាក្យថា<បាត់បង់>

នេះជាបទពិសោធន៍សម្រាប់ឆ្នាំនេះនឹងពាក្យដែលខ្ញុំរំលឹកប្រាប់ខ្លួនឯងរាល់ថ្ងៃចុះអ្នកទទួលបានបទពិសោធន៍អ្វីខ្លះហើយសម្រាប់ឆ្នាំនេះ

Thanks 2021 for new experience I’m ready for 2022″

សូមជម្រាបថា មិនត្រឹមជាតារាសម្តែងម្នាក់ដ៏ពោរពេញដោយសមត្ថភាពប៉ុណ្ណោះទេ តែកញ្ញា ឈិន មុន្នីនាថ ក៏ជាតារាចម្រៀងឯករាជ្យម្នាក់ផងដែរ ដោយនាងមានទឹកដងសំនៀងក្រអួនក្រអៅមិនខុសពីឪពុករបស់ជាឡើយ ជាហេតុនាំឱ្យអ្នកស្គាល់ឪពុកនាង និងនាងលើកឡើងថា ឈិន មុន្នីនាថ ពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ពិតមែន។

ងាកមកនិយាយពីរឿងរ៉ាវស្នេហាវិញនោះ ស្រីស្រស់រូបនេះគេចមិនទាន់ផុតពីសំណាញ់ស្នេហារបស់ នាយព្រែក នោះទេ ដោយរឿងរ៉ាវ និងភាពជិតស្និទ្ធលើសពីមិត្តភ័ក្តិដែលអ្នកទាំងពីរបង្ហាញចេញទៅ នៅតែជាប្រធានបទក្តៅសម្រាប់ហ្វេនៗអ្នកគាំទ្រ ខណៈកន្លងទៅ នាយព្រែក មិនបានបដិសេដចំពោះទំនាក់ទំនងដ៏ស្អិតល្មួតនេះឡើយ ថែមទាំងប្រាប់ឱ្យហ្វេនៗតាមដានរឿងនេះខ្លួនឯងទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម