កញ្ញា ពេជ្រ ពិសី ដែលជាអ្នកបង្កើតមាតិកា និងជាម្ចាស់ជំនួញ skincare ដ៏ល្បីក្នុងស្រទាប់យុវវ័យ ពេលនេះបានបញ្ចេញថ្ងៃខែរៀបការ ចូលរោងជ័យតាមបែបប្រពៃណីខ្មែរហើយ ក្រោយភ្ជាប់ពាក្យ និងមើលចិត្តថ្លើមគ្នាមកជាច្រើនឆ្នាំ។



Influencer ដែលមានប្រជាប្រិយភាពគូនេះ បានបង្ហើបដំណឹងល្អឲ្យអតិថិជន ក៏ដូចជាអ្នកគាំទ្រទាយម្ដងរួចមកហើយកាលពីខែកក្កដា ឆ្នាំ ២០២៥។ មកដល់ខែ ៨ ថ្មីៗនេះ ពិសី និងគូស្នេហ៍ ក៏បានទៅជ្រើសរើសសម្អាងការ សម្រាប់ថ្ងៃចូលរោងការ ដោយកំណត់យកប្រណិតនារី សម្អាងការ ដែលជាហាងម្តាយរបស់ ស្រីនា និងជាមិត្តភ័ក្ដិជិតស្និទ្ធអនាគតកូនក្រមុំ។
មកដល់ពេលនេះ ពិសី កំពុងថត pre-wedding នៅលើទឹកដីអង្គរ ហើយក៏បញ្ចេញថ្ងៃចូលរោងជ័យ សិរីមង្គលផងដែរ។ ពេជ្រ ពិសី បានដាក់ថ្ងៃ ២២.០២.២៦។ គ្រាន់តែឃើញថ្ងៃខែហើយនោះ មានអ្នកចូលទៅបញ្ចេញមតិព្រោងព្រាត និងមិត្តភ័ក្ដិខ្លះទៀតត្រៀមសម្លៀកបំពាក់ និងពណ៌ឲ្យហើយ។


គួរបញ្ជាក់ថា ពេជ្រ ពិសី ជាអ្នកបង្កើតមាតិកា និងអ្នកជំនាញវ័យក្មេងទទួលបានប្រជាប្រិយភាពខ្លាំង ព្រោះនាងចែករំលែករឿងរ៉ាវល្អៗដល់អ្នកគាំទ្រ។ ការតស៊ូពុះពាររបស់កញ្ញាមិនថាជីវិតស្នេហា ឬការរកស៊ី នាងបានបង្ហាញលើបណ្ដាញសង្គម ដើម្បីផ្ដល់ជាមេរៀន ក៏ដូចជាលើកទឹកចិត្តអ្នកដទៃឲ្យខិតខំប្រឹងប្រែងកុំចុះចាញ់ រហូតទទួលបានជោគជ័យដូចសព្វថ្ងៃ។
ពេលនេះ ពិសី មានផ្ទះធំទ្រនំខ្ពស់ រថយន្តស៊េរីទំនើបជិះ បានមកពីការខិតខំទាំង ២។ ពិសី និង ឆាយ បានភ្ជាប់ពាក្យកាលពីខែ ១២ ឆ្នាំ ២០២១ ដោយនាងរឭកថា កាលគ្រានោះនាងមិនបានទិញចិញ្ចៀនភ្ជាប់ពាក្យឡើយ ទើបមកដល់ឆ្នាំ ២០២៣ អ្នកទាំង ២ មានលទ្ធភាពទិញចិញ្ចៀនភ្ជាប់ពាក្យដែលជាតំណាងក្ដីស្នេហ៍ ដោយសមត្ថភាពខ្លួនឯងពិតៗ៕

រូបភាព៖ Pich Pisey























Account
Security
Favourite Content