តារាសម្ដែងប្រុសល្បីលោក Andy Lau ឬគ្រប់គ្នាស្គាល់ថា លី តាវហួរ តែងត្រូវគេកោតសរសើរចំពោះស្នាដៃសម្ដែងរបស់លោក មិនតែប៉ុណ្ណោះរឿងដែលសំខាន់មួយទៀតគឺការថែរក្សារូបរាង និងសុខភាពរបស់លោក។ បើទោះជាអាយុ ៦១ ឆ្នាំទៅហើយ តែលោកនៅមើលឃើញក្មេងជាងវ័យមិនចាស់ខ្លាំងទៅតាមអាយុនោះទេ។

កាលពីប៉ុន្មានឆ្នាំមុនផងដែរ លោកបានបង្ហាញសាច់ដុំកង់ៗ របស់ខ្លួនក្នុងការប្រគំតន្ដ្រីរបស់ខ្លួនដែលធ្វើឱ្យមហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើល ព្រោះលោកថែរក្សារាងបានយ៉ាងល្អបើទោះជាមានវ័យច្រើនទៅហើយក្ដី រាងវិញស្ទើរតែអាចនិយាយបានថាកម្លោះៗ ក៏សុំចាញ់ដែរ។
ថ្មីៗ នេះ តារាប្រុស Andy Lau ក៏បានបង្ហើបប្រាប់ពីរបបអាហារដែលធ្វើឱ្យលោកអាចថែរក្សារាងបានយ៉ាងល្អ ថែមទាំងមិនដុះក្បាលពោះមានសាច់ដុំ ៦ កង់ទៀត។ នេះបើយោងតាមប្រភពព័ត៌មាន min.news។
តារាប្រុស Andy Lau លើកឡើងថា៖ ខ្លួនមិនដែលមានទម្ងន់លើសពី ៦៣ គីឡូឡើយ ហើយលោកតែងហាត់ប្រាណជាប្រចាំមិនដែលខកខានឡើយជាពិសេសគឺការរត់ និងលើកដុំដែក។ សម្រាប់របបអាហារលោកទទួលទានគ្រាប់ធញ្ញជាតិចំរុះ សាច់មាន់ទ្រូងស្ងោរ និងឈីស។ របបអាហារទាំងនេះគឺលោកទទួលទានអស់ជាច្រើនឆ្នាំទៅហើយ និងនៅតែបន្ដទទួលទានរហូតដល់បច្ចុប្បន្ន។

ការថែរក្សាខ្លួនរបស់លោកធ្វើឱ្យអ្នកគាំទ្រជឿថា លោកជាមនុស្សស្រឡាញ់សុខភាពខ្លាំង និងមិនងាយហូបរបស់ផ្ដេសផ្ដាសឡើយ បែបនេះហើយទើបរូបរាងរបស់លោកហាក់មិនក្មេងជាងវ័យ ជាពិសេសសាច់ដុំពោះ ៦ កង់របស់លោក មនុស្សល្មមៗ តស៊ូហាត់យកមិនបានឡើយ៕























Account
Security
Favourite Content