ភឹម ស្រីនោ កំពុងចែងចាំងក្នុងការប្រកួត Miss Grand International 2023 នៅវៀតណាម

ដូចប្រិយមិត្តអ្នកស្នេហាវិស័យ Beauty pageant បានជ្រាបស្រាប់ហើយថា ពេលនះ ភឹម ស្រីនោ Miss Grand Cambodia 2023 កំពុងបំពេញភារកិច្ចតំណាងជាតិកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Grand International 2023 នៅប្រទេសវៀតណាម។ 

បើទោះបីជា ស្រីនោ មិនបានជាប់ Top 5 Pre-arrival ក៏ពិតមែន តែនាងមិនអាក់អន់ស្រពន់ចិត្តឡើយ ផ្ទុយទៅវិញបវរកញ្ញាកម្ពុជារូបនេះ រឹតតែប្រឹងពង្រឹងសមត្ថភាពរបស់ខ្លួនឯងក្នុងការប្រកួត ហើយនាងពិតជារីករាយជាមួយការប្រកួតអន្តរជាតិនេះខ្លាំងណាស់ ដោយបានបង្កើតមិត្តភាពជាមួយបេក្ខភាពមកពីប្រទេសផ្សេងៗជាច្រើនផងដែរ។

បើនិយាយពីការរៀបចំខ្លួនវិញនោះ Miss Grand Cambodia 2023 មើលទៅស្រស់ស្អាតគ្រប់ពេលវេលាគ្រប់ទីកន្លែង ជាមួយឈុតសម្លៀកបំពាក់ប្រណីតៗ និងស្ទីល៍កាច់ថតរូបប្លែកៗ បង្ហាញភាពសិចស៊ី ស័ក្តិសមជាស្ត្រីក្នុងយុគសម័យទំនើប នឹង​​សមបំផុតសម្រាប់វេទិកា Miss Grand International។

គួរឱ្យចាប់អារម្មណ៍ ថ្វីបើភាសាអង់គ្លេសរបស់ ណាណូ នៅមានកម្រិត តែនាងព្យាយាមនិយាយសន្ទនា និងបង្ហាញឱ្យកម្មវិធីទាំងមូលឃើញពីភាពក្លាហាន ការតាំងចិត្តមុះមុតរបស់នាង។ បើនិយាយដល់ការដើរ Catwalk វិញនោះ ភឹម ស្រីនោ ធ្វើបានល្អខ្លាំងមែនទែន រហូតផ្ទុះការសរសើរពីបណ្តាហ្វេនក្នុងស្រុក និងកំពុង​តែ​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​អន្តរជាតិ​ ក៏​ដូច​ជា​ Admin MGI (Miss Grand International) ​ងាក​មក​ចាប់​អារម្មណ៍​លើនាងគ្រប់ៗគ្នា។

រូបសម្រស់ ភាពរួសរាយរាក់ទាក់ ស្នាមញញឹម ការជួយយកអាសាគ្នា គួបផ្សំសមត្ថភាពដើរ Catwalk យ៉ាងល្អ ធ្វើឱ្យ ភឹម ស្រីនោ ក្លាយជាបេក្ខភាពម្នាក់ដែលគ្រប់គ្នាចាប់អារម្មណ៍។ ខណៈ ភឹម ស្រីនោ កំពុងចែងចាំពន្លឺរស្មីភ្លឺឆ្វាចក្នុងការប្រកួត Miss Grand International 2023 ហ្វេនផេកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា បាននាំគ្នាលើកទឹកចិត្ត ស្រីនោ បន្ថែម ឱ្យមានកាន់តែមានកម្លាំងចិត្តខ្លាំងក្លា ឆ្ពោះទៅដណ្តើមមកុដជូនជាតិកម្ពុជា។ 

សូមជម្រាបថា ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ Miss Grand International 2023 ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​២៥ ខែ​តុលា ឆ្នាំ​ ២០២៣​ ដូច្នេះ​ ​កុំ​ភ្លេចរង់ចាំតាមដានការប្រកួត ក៏ដូចជាផ្ញើ​កម្លាំង​ចិត្ត និងចូលរួមបោះឆ្នោតគាំត្រដល់ ​ភឹម ស្រីនោ ឱ្យបានច្រើនកុះករ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយថវិកាទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ