តារាចម្រៀងកំពុងពេញនិយម និងជា top 4 Cambodian Idol រដូវកាលទី ៤ ថុល សុភិទិ បាននាំមិត្តស្រី គឺអ្នកលក់អនឡាញដ៏ល្បី ឡុង ម៉ានីន ទៅ shopping ក្នុងហាងដ៏ល្បីមួយកាលពីថ្មីៗនេះ។ រូបភាពដែលខាងស្រីបង្ហោះលើបណ្ដាញសង្គម ពិតជាធ្វើឲ្យអ្នកគាំទ្រ ចំហមាត់ ព្រោះម្ចាស់បទ “ស្មោះទ្រង់ទ្រាយធំ” ទិញអីវ៉ាន់ពីក្នុងហាង ដូចម៉ៅអស់មួយហាងតែម្ដង។

សង្សារ ភិទិ បានបង្ហោះរូបភាព ព្រមជាមួយសំណេរផ្អែមល្ហែមអរគុណទៅកាន់គូស្នេហ៍ ថា “អូនអ្នកទិញ បងអ្នកចេញលុយ អរគុណbbyដែលឆ្លៀតពេលសំរាប់អូនខ្លះ Love so much❤️ ស្រឡាញ់ខ្លាំងត្រង់ទោះរវល់ប៉ុណ្ណាក៏បងមិនដែលទុកអូនចោលដែរ”។ ក្នុងរូបភាពជាច្រើនបង្ហាញពីកាបូប ស្បែកជើង ជាច្រើន បានវិចខ្ចប់រួចជាស្រេច ហើយគ្រាន់តែប៉ុងគិតលុយវិញ មានរហូតដល់ ២ ខ្សែ។
រូបភាពខាងស្រីស្ដែងចេញពីក្ដីសុខក្នុងចិត្ត ខណៈខាងប្រុសលេងទឹកមុខគួរឲ្យស្រលាញ់ ធ្វើឲ្យអ្នកគាំទ្រចូលទៅចំអន់លេង។ បើយោងតាមរូបភាព អីវ៉ាន់ប្រេនៗដែល ភិទិ នាំសង្សារទៅ shopping ជាហាង CHARLES & KEITH។
គ្រាន់តែរូបភាពដែល ឡុង ម៉ានីន បង្ហោះលើ FB មានអ្នក like និង share បន្តរាប់ពាន់នាក់។ ថុល សុភិទិ និង អ្នកលក់ឡេអនឡាញដ៏ល្បីរូបនេះ តែងតែបង្ហាញពីភាពផ្អែមល្ហែមឲ្យអ្នកគាំទ្រដឹងពីក្ដីសុខនៃអ្នកទាំង ២។ មិនតែប៉ុណ្ណោះ ពួកគេទាំង ២ តែងតែឆ្លៀតពេលធ្វើដំណើរកម្សាន្តជាលក្ខណៈគូស្នេហ៍ជាញឹកញាប់៕

រូបភាព៖ NiN NiN





















































Account
Security
Favourite Content