មិនលាក់បាំង! Fan BingBing ទម្លាយរឿងក្នុងចិត្តក្រោយជួបរឿងអាស្រូវគេចពន្ធទាំងទឹកភ្នែករលីងរលោង

នៅព្រឹកថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ យោងតាមប្រភពសារព័ត៌មានចិន QQ បានឱ្យដឹងថា តារាស្រីល្បី Fan BingBing បានបង្ហាញមុខក្នុងកម្មវិធីធំប្រចាំឆ្នាំ Berlin Film Festival នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ រូបនាងបានទៅចូលរួមកម្មវិធីនេះជាមួយតារាស្រីកូរ៉េ Lee JooYoung ហើយនេះជាលើកដំបូងផងដែរក្នុងរយៈពេល ៥ ឆ្នាំដែលនាងបានបង្ហាញមុខក្នុង Berlin Film Festival ក្រោយជួបរឿងអាស្រូវគេចពន្ធ។

ក្នុងកម្មវិធីនោះដែរ Fan BingBing គេចមិនផុតពីការសាកសួរសំនួរនានាពីក្រុមអ្នកកាសែតឡើយ ក្នុងចំណោមសំនួរទាំងអស់គឺមានច្រើនទាក់ទិននឹងរឿងអាស្រូវគេចពន្ធរបស់នាងកាលពីកំឡុងឆ្នាំ ២០១៨។ អ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល រូបនាងបែរជាបើកចិត្ដទូលាយ និងនិយាយពាក្យពេចន៍ក្នុងចិត្តទាក់ទិននឹងរឿងអាស្រូវគេចពន្ធ។

តារាស្រីវ័យ ៤១ រូបនេះបានឱ្យដឹងថា៖ នាងជាមនុស្ស ដូច្នេះចៀសមិនផុតពីការសាងនូវកំហុសឡើយ។ ជីវិតរបស់មនុស្សម្នាក់ៗ ត្រូវមានពេលឡើង និងចុះ។ អ្វីដែលសំខាន់នៅពេលដែលជួបទុក្ខលំបាកបំផុតគឺដាច់ខាតកុំអស់សង្ឃឹម និងប្រឹងតស៊ូទៅមុខរកវិធីរំដោះខ្លួនចេញពីភាពខ្មៅងងឹត។ បច្ចុប្បន្នជីវិតរបស់នាងមានភាពប្រសើរឡើង និងគ្មានបញ្ហាអ្វីឡើយ។

នាងបន្ដទាំងទឹកភ្នែករលីងរលោងថា៖ រឿងដែលធ្វើឱ្យនាងឈឺចាប់បំផុតកំឡុងពេលជួបរឿងអាស្រូវគឺមិនអាចសម្ដែងរឿង មិនអាចដើរតាមក្ដីស្រមៃដែលខ្លួនធ្លាប់មានពីមុន។ នាងខកខានសម្ដែងអស់ជាច្រើនឆ្នាំហើយ នាងពិតជានឹកការសម្ដែងរឿង។ មែនទែនទៅ ធ្វើជាតារាសម្ដែង តែគ្មានឱកាសសម្ដែងពិតជារឿងគួរឱ្យឈឺចាប់។

Fan Bingbing បាន​បញ្ជាក់​ថា Green Night គឺជា​ឱកាស​មាស​សម្រាប់​នាង​នៅ​ពេល​ដែល​អាជីព​របស់​នាង​ស្ថិត​ក្នុង​ភាព​ជាប់គាំង។ ដូច្នេះហើយ នាង​បានធ្វើ​ការ​ដោយ​ប្រឹងប្រែង​ទ្វេដង​ ដើម្បី​បញ្ចប់​ការងារ​នេះ ជា​ការ​តបស្នងនូវ​ទំនុកចិត្ត​ដែល​អ្នក​ដឹកនាំ​បាន​ផ្តល់​ឱ្យ។ Fan Bingbing បាន​ចាត់ទុក​មហោស្រពភាពយន្ត​ទីក្រុង​បែរឡាំង ជា​ការ​ចាប់កំណើត​ឡើងវិញ ដោយ​ចាប់​ផ្តើមអ្វីៗ​គ្រប់យ៉ាងឡើងវិញ​ដោយ​ខ្លួន​នាង​ផ្ទាល់។

Green Night គឺ​ជា​ភាពយន្ត​បែប​ឧក្រិដ្ឋកម្ម ដោយក្នុងរឿងនេះ​តារា​សម្ដែង​ស្រី​ចិន​និង​កូរ៉េទាំង​ពីរ​នាក់​​ត្រូវ​ដើរ​តួ​ជា​គូ​ស្នេហ៍​ស្រី​និង​ស្រី។ ភាពយន្ត​នេះ​រៀបរាប់​ដំណើរ​ផ្សងព្រេង​របស់​នារី​ឯកា​ពីរ​នាក់​ដែល​អស់សង្ឃឹម​ក្នុង​ជីវិត ដោយ Fan Bingbingដើរ​តួ​ជា​ជនអន្តោប្រវេសន៍ចិន ធ្វើ​ការ​ជាសន្តិសុខ​នៅ​អាកាសយានដ្ឋាន​ទីក្រុងសេអ៊ូល ​ហើយ​តារា​សម្ដែង​កូរ៉េ Lee Joo Young ជាអ្នក​ជួញដូរ​គ្រឿងញៀន​អាថ៌កំបាំង។ ប្រភពខ្លះ​និយាយថា​តារា​ទាំង​ពីរ​ក៏​មាន​ឈុត​ស្រើបស្រាល​ជាមួយ​គ្នា​ដែរ​ក្នុង​រឿង​នេះ ។

គួរបញ្ជាក់ ក្រោយជួបរឿងអាស្រូវគេចពន្ធក្នុងឆ្នាំ ២០១៨ តារាស្រី Fan BingBing​ សឹងតែអស់ឱកាសក្នុងការសម្ដែងរឿង និងត្រូវបានគេហាមឃាត់មិនឱ្យបង្ហាញមុខជាសាធារណៈក្នុងកម្មវិធីនានា ទើបមួយរយៈចុងក្រោយនាងបានបង្ហាញមុខក្នុងរឿងមួយចំនួនប៉ុន្ដែត្រឹមតែជាតួនាយរងចេញមុខបន្ដិចបន្ដួចប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត