តារា Tik Tok កូនកាត់ខ្មែរ-ស្វីស រីប៊ើ ភារីន ចូលចិត្តថតរឿងបុរាណជាងសម័យ

ពីតារា Tik Tok មានឈ្មោះបោះសំឡេងម្នាក់ កំលោះសង្ហាកូនកាត់ខ្មែរ-ស្វីស រីប៊ើ ភារីន បានវិវត្តន៍ខ្លួនចូលវិស័យភាពយន្តដោយជោគជ័យ ដោយលោកក្តោបបានតំណែងតួអង្គសំខាន់ៗក្នុងរឿងដុំ-ភាគរបស់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកជាបន្តបន្ទាប់។ ក្នុងចំណោមរឿងទាំងនោះ ភារីន មានឱកាសសម្តែងទាំងប្រភេទរឿងសម័យទំនើប និងរឿងបុរាណព្រមគ្នាតែម្តង។

កំលោះកូនកាត់ខ្មែរ-ស្វីស ទទួលស្គាល់ថា ចាប់តាំងពីប្រឡូកអាជីពជាតារាសម្តែង លោកបានរៀនសូត្ររឿងរ៉ាវថ្មីៗជាច្រើន ដែលរឿងខ្លះពុំធ្លាប់សូម្បីឆ្លងកាត់ពីមុនមកឡើយ។ លោកបន្តថា ជាតារាសម្តែងមិនងាយស្រួលដូចអ្វីដែលលោកអ្នកមើលឃើញឡើយ មិនថាការសម្តែងរឿងបុរាណ ឬសម័យ សុទ្ធសឹងតែមានផលលំបាករៀងៗខ្លួន។ តួយ៉ាង អ្នកសម្តែងត្រូវប្រើប្រាស់កម្លាំងកាយកម្លាំងចិត្ត ខួរក្បាល ភាពឆ្លាតវ័យ ថែមទាំងត្រូវចេះបត់បែនតាមស្ថានភាពជាក់ស្តែងទៀត។ 

សម្រាប់លោកក្នុងនាមជាតារាសម្តែងចំនូលថ្មី លោកពេញចិត្តការសម្តែងរឿងបុរាណជាងរឿងសម័យថ្មី ទោះបីជាការសម្តែងរឿងបុរាណមានភាពលំបាកច្រើនទាំងការស្លៀកពាក់ ការប្រើប្រាស់ពាក្យពេចន៍ និងកត្តាផ្សេងៗទៀតជាដើម។ អ្វីដែលជាកម្លាំងជំរុញចិត្តខ្លាំងនោះ គឺគ្រប់ពេលសម្តែងរឿងបុរាណលោករមែងទទួលបានពាក្យលើកសរសើរពីហ្វេនៗ​ និងពុកម៉ែបងប្អូនរស់នៅតាមបណ្តាខេត្ត។

ភារីន ថា ពីមុនលោកសម្បូរហ្វេនៗជាយុវវ័យ ប៉ុន្តែពេលនេះបែរជាមានហ្វេនៗជាមនុស្សចាស់ ព្រោះតែការសម្តែងក្នុងរឿងបុរាណ។ ទោះជាយ៉ាងនេះក្តី លោកក៏មិនបោះបង់ការសម្តែងរឿងសម័យនោះដែរ ព្រោះលោកយល់ថា ក្នុងនាមជាតារាសម្តែងយើងត្រូវចេះឱ្យគ្រប់ទម្រង់ទើបជារឿងល្អ ព្រោះភាពច្រំដែលជាសត្រូវរបស់អ្នកសិល្បៈ។

ឆ្លៀតឱកាសនេះ តារា Tik Tok កូនកាត់ខ្មែរ-ស្វីស រីប៊ើ ភារីន ក៏សូមថ្លែងអំណរគុណដល់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកដែលបានផ្តល់ឱកាសឱ្យតារា Tik Tok ដូចរូបលោកមានឱកាសបានបញ្ចេញសមត្ថភាព រហូតអាចក្លាយជាតារាសម្តែងម្នាក់ដូចសព្វថ្ងៃ។ បុគ្គលសំខាន់ម្នាក់ទៀតដែលលោកចង់អរគុណនោះគឺ តារាសម្តែងឆ្នើម ខាត់ វ៉ៃហាំង ព្រោះលោកជាអ្នកជួយបង្ហាត់បង្រៀនការសម្តែង និងជួយចង្អុលបង្ហាញចំណុចខ្វះខាតរបស់លោកពេលដែលលោកចាប់ផ្តើមសម្តែងរឿងបុរាណដំបូងៗ។

ប្រសិនមានឱកាស ភារីន ចង់សម្តែងខ្សែភាពយន្តខ្នាតធំ និងចូលរួមថតភាពយន្តជាមួយផលិតករបរទេស ព្រោះលោកតែងមានកូនចិត្តចង់នាំយកវិស័យភាពយន្តខ្មែរទៅ​ទីផ្សារអន្តរជាតិ។ ដើម្បីសម្រេចក្តីស្រមៃនោះ យើងជាកូនខ្មែរគួរតែជួយគាំទ្រផលិតផលជាតិជាមុនសិន ទើបលោកសំណូមពរឱ្យប្រជាជនខ្មែរចូលរួមគាំទ្រភាពយន្តខ្មែរឱ្យបានច្រើនកុះករ ព្រោះលោកមើលឃើញថា គុណភាពភាពយន្តខ្មែរពេលនេះល្អមិនចាញ់ប្រទេសជិតខាងប៉ុន្មានឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស