ពិតជាដំណឹងល្អសម្រាប់ក្រុមអ្នកគាំទ្ររបស់តារាសម្ដែង Park Boyoung និង Park Hyunsik ដោយសារតែអ្នកទាំងពីរនឹងត្រៀមប៉ះគ្នាសាជាថ្មីម្ដងទៀតក្នុងរឿងភាគ “Strong Woman Gang Nam Soon”។ នេះបើយោងតាមប្រភពព័ត៌មាន Soompi។

តាមប្រភពព័ត៌មានដដែលបានាឱ្យដឹងថារឿង “Strong Woman Gang Nam Soon” ជារឿងភាគដែលលេងបន្ដពីរឿង “Strong Woman Do BongSoon” ដែលចាក់ផ្សាយជាផ្លូវការក្នុងឆ្នាំ ២០១៧ ដោយតួឯកសម្ដែងដោយ Park Boyoung និង Park Hyunsik ។ ក្នុងរឿងនេះដែរ តារាប្រុសស្រីទាំងពីរនឹងបង្ហាញខ្លួនជាពិសេស ជាគូស្នេហ៍ផ្អែមល្ហែមរៀបការរួច និងមានកូនតូច។

មែនទែនទៅដំណឹងនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រ និងមហាជនដែលនិយមតាមដានរឿងភាគកូរ៉េពិតជាភ្ញាក់ផ្អើល និងសប្បាយរីករាយយ៉ាងខ្លាំង។ ដោយសារតែអ្នកពីរសម្ដែងចូលតួគ្នាបានល្អខ្លាំង អ្វីដែលសំខាន់អ្នកគាំទ្រតែងតែសង្ឃឹមថា អ្នកទាំងពីរអាចមានឱកាសសម្ដែងរួមគ្នាសាជាថ្មីម្ដងទៀត។
រឿង “Strong Woman Gang Nam Soon” នឹងនិយាយពីដំណើររឿងរបស់ Gang Nam Soon ដែលត្រូវជាប្អូនជីដូនមួយរបស់ Do BongSoon ដែលរស់នៅប្រទេសក្រៅ និងត្រឡប់មកប្រទេសកូរ៉េវិញ។ រឿងនេះកំពុងស្ថិតក្នុងដំណាក់កាលផលិត និងរំពឹងចាក់ផ្សាយនៅខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខ។
គួរបញ្ជាក់ថា តួឯកស្រីក្នុងរឿង “Strong Woman Gang Nam Soon” គឺជាតារាស្រី Lee YooMi ដែលនាងជាតួសម្ដែងក្នុងរឿងល្បី “Squid Game” និង “All Of Us Are Dead”៕

























































Account
Security
Favourite Content