ព្រឹកមិញ នាយពាក់មី បានបង្ហាញអាការៈភរិយាស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ តែមុននេះបន្តិចលោកបានបញ្ជាក់ថា ភរិយាលោក ពេលនេះបានចេញពីបន្ទប់នោះហើយ។ តាមរយៈរូបភាពដែលតារាកំប្លែងនោះបង្ហោះ ឃើញថា ភរិយាលោកមានទឹកមុខស្រស់បស់ឡើងវិញបន្តិច និងផ្លាស់មកបន្ទប់ធម្មតាដែលអាចឲ្យជួបសាច់ញាតិបាន។

នាយ ពាក់មី បានបង្ហោះសំណេរខ្លីមួយនាម៉ោងបាយថ្ងៃត្រង់នេះថា “បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ ICU ហើយបងប្អូន បន្ទាប់ពីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់ ២ ថ្ងៃ អរគុណបងប្អូនដែលជូនពរប្រពន្ធខ្ញុំ ខ្ញុំកំពុងចាំដំណឹងពីសមត្ថកិច្ច“។
ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មានមួយបានបញ្ជាក់ថា ពេលកំពុងព្យួរសេរ៉ូមឲ្យស្បែកសនោះបានពាក់កណ្ដាល គាត់មានអាការៈថប់ទ្រូង ពិបាកដកដង្ហើម ងងឹតមុខ តែម្ចាស់ហាងថាប្រហែលមកពីគាត់មករដូវ ទើបមានអាការៈបែបនោះ និងបន្តព្យួរសេរ៉ូមនោះឲ្យអស់។ នៅពេលធ្វើដំណើរមកផ្ទះវិញភរិយានាយ ពាក់មី ចាប់ផ្ដើមក្អួត រាក ស្រវាំងភ្នែក រហូតបញ្ជូនទៅមន្ទីរពេទ្យ៕




























Account
Security
Favourite Content