ស្ងាត់ៗស្រាប់តែទំព័រហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងពូកែទួញសោកសៅរឿងស្នេហា ស៊ូលី ផេង និងតារាចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលីកា បង្ហោះឱ្យដឹងព្រមគ្នាថា អ្នកទាំងពីរនឹងបញ្ចេញស្នាដៃចម្រៀងរួមគ្នាលើកដំបូងចំណងជើងថា «សិប្បនិម្មិត – Open Wound»។ តាមគម្រោង Official MV បទថ្មីនេះ នឹងទម្លាក់លើទីផ្សារនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧ យប់។

ក្រៅពី Poster ផ្លូវការដែលបង្ហោះលើទំព័រហ្វេសប៊ុក សូលីកា ក៏បានបង្ហោះវីដេអូខ្លីរយៈពេលប៉ុន្មានវិនាទីពីអត្ថន័យបទចម្រៀងថ្មីនេះលើគណនី Tik Tok ផងដែរ ធ្វើឱ្យហ្វេនៗរបស់នាង និងហ្វេនម្ចាស់បទ «មិនច្បាស់ជាមួយអូន» នាំគ្នាអន្ទះសាចង់ស្តាប់ចម្រៀងថ្មីនេះឱ្យបានឆាប់ៗ។ ចំណែក ហ្វេនខ្លះទៀតក៏លើកឡើងថា គ្រាន់តែឮចំណងជើង និងចម្រៀងប៉ុន្មានវិនាទីនោះ ក៏ដឹងសេដហើយឈឺចាប់កម្រិតណាដែរ ព្រោះតាមបទពិសោធន៍បទចម្រៀងរបស់ ស៊ូលី ផេង ភាគច្រើនជាបទមនោសញ្ចេតនាដែលដាក់អារម្មណ៍ជ្រាលជ្រៅ បង្ហាញពីទុក្ខសោក និងសេចក្តីស្នេហាឈឺចាប់។
ដូច្នេះ គេគិតថា បទថ្មីក៏ប្រហែលមិនខុសពីបទមុនៗប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលប្លែកនោះគឺ មានការចូលរួមបកស្រាយដោយ អ្នកមេម៉ាយសាច់សរខ្ចី ពេជ្រ សូលីកា។ កុំភ្លេចរង់ចាំតាមដានទស្សនា Official MV នៅថ្ងៃស្អែកនេះទាំងអស់គ្នា៕























Account
Security
Favourite Content