សុទ្ធតែវត្តមានតារាជើងចាស់ និងតារាល្បីៗចូលរួមសម្ពោធរឿង “អ៊ុំចន ម៉ែដោះ” របស់កវីនិពន្ធ ឆាយ បូរ៉ា

កក្រើកផ្សារទំនើបអ៊ីអនម៉លតែម្តងកាលពីល្ងាចម្សិលមិញ ជាមួយវត្តមានតារាល្បីៗនៅក្នុងប្រទេសកម្ពុជាដែលបានអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធខ្សែភាពយន្តខ្នាតធំរឿង “អ៊ុំចន ម៉ែដោះ” ជាស្នាដៃរបស់អ្នកនិពន្ធជើងចាស់ ឆាយ បូរ៉ា ដែលកន្លងមកគ្រប់គ្នាធ្លាប់បានស្គាល់រូបលោកជាមួយរឿង “លោកគ្រូប្រពន្ធល្អ”។

ត្រឡប់មកលើកនេះ កវីជើងចាស់​រូប​នេះបានពាំនាំស្នាដៃថ្មីមួយដែលលោក និងកូនប្រុស លោក ឆាយ បូរ៉ាពី បាននិពន្ធ និងដឹកនាំសម្ដែងដោយផ្ទាល់ នោះគឺរឿង “អ៊ុំចន ម៉ែដោះ” រឿងនេះបានឆ្លុះបញ្ចាំងពីតថភាពពិតនៅក្នុងសង្គមគ្រួសារនៃស្ត្រីមេម៉ាយមានកូនច្រើននាក់នៅក្នុងបន្ទុក ដែលរវល់ការងារខាងក្រៅ និងជីវិតបុរសវ័យ ៧០ ឆ្នាំ បន្លំខ្លួនជាស្ត្រីមេដោះ ដើម្បីធ្វើការក៏ព្រោះតែមុខរបរជាជាងកាត់សក់រកពុំសូវបាន។

នេះប្រភេទខ្សែរឿងបែបកំប្លែង មនោសញ្ចេតនា ចុងក្រោយនៃសាច់រឿងមួយនេះនឹងធ្វើឱ្យអ្នកទស្សនាយល់បានកាន់តែច្បាស់ពីទំហំនៃក្តីស្រលាញ់រវាងអ្នកជាម៉ែដោះ។ នៅក្នុងសាច់រឿងមួយនេះក៏មានការចូលរួមសម្តែងពីតារាល្បីៗ ដូចជា លោក ជួង ជី ហៅនាយកុយ,ទេព រិនដារ៉ូ ,ឌី សូនីតា,អ៊ួន បថម ហៅ សាយ ,កាម៉ុនរ៉ាត់ និងតារាកិត្តិយសជាច្រើននាក់ទៀត។

ស្នាដៃថ្មីមួយនេះ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអន១ ​ដោយមានវត្តមានតារាប្រុសស្រីល្បីៗជាច្រើននៅក្នុងប្រទេសបានអញ្ជើញជាកិត្តិយសចូលរួមដែលមានទាំងតារាសម្ដែង តារាចម្រៀង តារាកំប្លែង Influencers ល្បីៗ និងភ្ញៀវកិត្តយសជាច្រើននាក់ជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងស្រស់សង្ហា។

ស្របជាមួយវត្តមានតារាស្រីប្រុសល្បីៗដែលបានចូលរួមនៅក្នុងកម្មវិធីក៏មានបង្ហាញទស្សនីយភាពការសម្តែងល្ខោនខោល ក៏ដូចជាការច្រៀងរួមគ្នារវាងតួអង្គនៅក្នុងរឿង អំចន ម៉ែដោះ ផងដែរ។ បន្ទាប់ពីកម្មវិធីទាំងមូលបានចប់ ភ្ញៀវកិត្តិយសទាំងអស់ត្រូវបានអញ្ជើញឱ្យចូលទស្សនាខ្សែភាពយន្តខ្នាតធំរឿង “អ៊ុំចន ម៉ែដោះ” នៅរោងកុន Major cineplex តែម្តង។ រឿង​ “អ៊ុំចន ម៉ែដោះ” នឹងចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី ១៨ មករា នេះតទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម