អូលីវ៉ា គង់ ត្រៀមនាំម៉ូដែលខ្មែរ ២៥ រូប ទៅដើរម៉ូដឆាកអន្តរជាតិនៅម៉ាឡេស៊ីចុងឆ្នាំនេះ

អ្នកច្នៃម៉ូដល្បីឈ្មោះ និងជាគ្រូបង្រៀនដើរ Catwalk លោក អូលីវ៉ា គង់ បានប្រកាសឱ្យដឹងថា លោកកំពុងត្រៀមដឹកនាំក្រុមម៉ូដែលស្រុកខ្មែរ ២៥ រូប និងឈុតសម្លៀកបំពាក់ចំនួន ២៥ ឈុត ទៅដើរបង្ហាញម៉ូដលើឆាកអន្តរជាតិនៅឯប្រទេសម៉ាឡេស៊ី។

កម្មវិធីដែល អូលីវ៉ា នឹងទៅចូលរួមនៅម៉ាឡេស៊ី មានឈ្មោះថា ASIA FASHION RUNWAY COLLECTION នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ នៅ​ Malaysia International Trade & Exhibition Center។

នេះជាលើកទី៣ ហើយសម្រាប់អ្នកច្នៃម៉ូដខ្មែររូបនេះ ដែលបានដឹកនាំតារាម៉ូដែល និងសម្លៀកបំពាក់ប្រេន KALKIN របស់លោកចេញទៅឆាកអន្តរជាតិ។ តួយ៉ាង Vietnam International Junior Fashion Week នៅ​សារមន្ទីរ​​ក្រុង​ហាណូយ ប្រទេសវៀតណាម ជាកម្មវិធីដើរម៉ូដអន្តរជាតិដំបូងបង្អស់របស់លោក បន្ទាប់មកគឺកម្មវិធី Milan Fashion Week 2023 នៅប្រទេសអ៊ីតាលី។

យ៉ាងណាមិញ ពេលនេះអ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា មិនទាន់បញ្ជាក់ឱ្យដឹងពីឈុតសម្លៀកបំពាក់ដែលត្រូវយកទៅដើរបង្ហាញម៉ូដនៅឡើយទេ សូម្បីសមាសភាពម៉ូដែលដែលនឹងត្រូវចេញទៅប្រកួតក៏នៅជាអាថ៌កំបាំងនៅឡើយដែរ។

គួររំលឹកផងដែរ កន្លងមក អូលីវ៉ា គង់ ដែលមានឈ្មោះពិតថា ម៉ែន សីហា បានបង្ហើបឱ្យដឹងថា លោកមានគម្រោងហោះចេញទៅប្រទេសជាច្រើននៅចុងឆ្នាំ ២០២៣ និងដើម​ឆ្នាំ ២០២៤ ខាងមុខ។ ក្នុងចំណោមនោះមានទាំងការចេញទៅដើរម៉ូដ និងខ្លះទៀតគេហៅលោកទៅបង្រៀនដើរ Catwalk តែម្តង។ ចង់ដឹងថា មានអ្វីថ្មីប្លែកខ្លះកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ