អូលីវ៉ា គង់ ត្រៀមដឹកនាំស្ត្រីខ្មែរ ៤ រូបបង្ហាញសម្លៀកបំពាក់រំលេចវប្បធម៌ខ្មែរ នៅលើឆាកអន្តរជាតិ ប្រទេសបារាំង

កំពូល​អ្នក​ច្នៃ​ម៉ូត​កម្ពុជា​ អូលីវ៉ា​ គង់​ ត្រៀម​ដឹក​នាំ​ស្ត្រី​ខ្មែរ ​៤ ​រូប​ ដើម្បី​បង្ហាញ​សម្លៀក​បំពាក់ដែល​មាន​រំលេច​វប្បធម៌​ខ្មែរ នៅ​លើ​កម្រាល​ព្រំ​ក្រហម​​លំដាប់​ពិភពលោក​ នៅ​ក្នុង​ទី​ក្រុង​កាន ប្រទេស​បារាំង​។

ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ កំពូល​អ្នក​ច្នៃ​ម៉ូត​ អូលីវ៉ា​ គង់​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​នាំ​យក​វប្បធម៌​ដ៏​ផូរផង់​របស់​កម្ពុជា​​ទៅ​បង្ហាញ​នៅ​ឆាក​អន្តរជាតិ​​​ ក្នុង​កម្មវិធីមហោស្រពភាពយន្តទីក្រុងកាន ឬ ​Cannes Film Festival 2024 លើ​កម្រាល​ព្រំ​ក្រហម​ ទីក្រុង​កាន ​ប្រទេស​បារាំង​។​ ចំពោះ​ការ​ត្រៀម​ខ្លួន​នេះ​ដែរ​ អូលីវ៉ា​ គង់​ ​នឹង​ដឹក​នាំ​ស្ត្រី​ខ្មែរ​ចំនួន​ ៤​ រូប ​ដែល​មាន​ទាំង​រូប​សម្រស់​ និង​ចំណេះ​ដឹង​ក្នុង​ការ​គ្រង​សម្លៀកបំពាក់​បែប​ហ្វេសសិន​​ដែល​មាន​រំលេច​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ​​ថែម​ទៀត​ផង​។​ លោក អូលីវ៉ា​ គង់ បានបង្ហើបប្រាប់មក AMS ថា «ចំពោះសមាសភាព​ស្ត្រីខ្មែរ​ទាំង​៤រូប​ដែល​នឹង​ត្រៀម​ខ្លួនក្នុង​ការ​បង្ហាញ​មុខ​នៅ​ឆាកអន្តរជាតិ​គឺ​សុំលាក់សិន​»។

សូម​បញ្ជាក់​ថា​ លោក​ អូលីវ៉ា ​នឹង​មានវត្តមាន​នៅ​ថ្ងៃ​ទី​២១ ​និង​២២​ ក្នុង​កម្មវិធី Cannes Film Festival 2024 ដែល​ធ្វើ​ឡើង​រយៈពេល​១០​ថ្ងៃ​ ក្នុងខែ​ឧសភា​​ខាងមុខនេះ​។​​​​​​ មិន​ត្រឹម​តែ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នោះ​ទេ កំពូល​អ្នក​ច្នៃ​ម៉ូត​រូប​នេះ​ក៏​បាន​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការ​នាំ​​យក​ភាព​អស្ចារ្យ​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​​ដើម្បីទទួលបានការ​ចាប់​អារម្មណ៍ ​និង​ទទួល​ស្គាល់​បាន​កាន់​តែ​ច្រើន។

គួរបញ្ជាក់ដែរថា លោក អូលីវ៉ា​ គង់​ ជា​កំពូល​អ្នក​ច្នៃម៉ូត​មួយ​រូប​នៅ​កម្ពុជា​ដែល​ទទួល​បាន​ពាន​រង្វាន់​​ Best International Designer Award 2023 នៅក្នុងប្រទេស​វៀតណាម​។ មិន​តែ​ប៉ុណ្ណោះ​លោក​ក៏​ធ្លាប់​បាន​ចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូត​លំដាប់អន្តរជាតិ ​Milan Fashion week នៅប្រទេស អ៊ីតាលី​​​​​ ថែមទាំង​ទទួល​បាន TOP FASHION DESIGNER AWARD 2023 ថែមទៀតផង។ នា​ថ្ងៃទី​២៨ ​ខែ ​កញ្ញា​ ឆ្នាំ ​២០២៤ ​ខាង​មុខ​នេះ​ ​លោក ​អូលីវ៉ា នឹង​​នាំ​យក​ប្រេន Kalkin ​ទៅ​បង្ហាញ​នៅ Paris Fashion Week 2024 at The Westin Paris៕ ​​​

​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ