ទីបំផុតម្ចាស់បទ «មនុស្សពិសេស» ពៅ អូលីកា បានដឹកដៃគូស្នេហ៍ លោក ផាន់ វិទ្យា រៀបការក្លាយជាប្តីប្រពន្ធពេញច្បាប់ហើយ កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៤ ម្សិលមិញនេះ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ក្នុងនោះក៏មានវត្តមានសិល្បករ-សិល្បការិនីច្រើនផងដែរ។



តារាចម្រៀង អូលីកា ពិតជាស្រស់ស្អាតខ្លាំងក្នុងថ្ងៃពិសេសរបស់នាង ហើយស្នាមញញឹមដ៏ស្រស់ស្អាតរបស់កូនកំលោះកូនក្រមុំបង្ហាញពីសេចក្តីសុខ និងសុភមង្គលរបស់គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ។ ប៉ុន្តែ ក្នុងថ្ងៃពិសេសនេះ អូលីកា បែរជាធ្វើឱ្យស្វាមីរបស់នាងស្រស់ទឹកភ្នែកចំពោះមុខភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករទៅវិញ ដោយសារតែការ surprise របស់កូនក្រមុំរូបស្រស់នេះ។



ដោយសារ អូលីកា ជាតារាចម្រៀងដ៏មានទឹកដម ថែមទាំងចេះតែងនិពន្ធចម្រៀងផងនោះ នាងបានតែងនិពន្ធបទចម្រៀងពីសាច់រឿងស្នេហាដ៏ផ្អែមល្ហែមមួយបទជូនចំពោះស្វាមី ថែមទាំងបានបកស្រាយចម្រៀងនោះដោយផ្ទាល់នៅចំពោះមុខភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងពិធីមង្គលការ។
អត្ថន័យដ៏ជ្រាលជ្រៅនៃបទចម្រៀងនេះ បានចាក់ទម្លុះចិត្តកូនកំលោះ ធ្វើឱ្យលោកស្រក់ទឹកភ្នែកដោយក្តីក្តុកក្តួលរំជួលចិត្តពេលឮកូនក្រម្រុំស្រែកច្រៀងបទចម្រៀងស្នេហាដ៏មានអត្ថន័យដើម្បី surprise រូបលោកក្នុងថ្ងៃពិសេសបែបនេះ៕




























Account
Security
Favourite Content