ដោយសារគម្រោងធំមួយ ទើប អឿន រ៉ូហ្សា បាត់មុខពីវិស័យភាពយន្តមួយរយៈ

ស្រីស្អាត អឿន រ៉ូហ្សា ឆក់យកតំណែងតួឯកពីផលិតករភាពយន្តក្នុងស្រុកបានយ៉ាងឆាប់រហ័ស ដោយសារសមត្ថភាព ទេពកោលស្យ ភាពប៉ិនប្រសប់ និងរូបសម្រស់ដ៏ស្រស់ផូរផង់។ យ៉ាងណាមិញ រយៈពេលចុងក្រោយនេះ តារាសម្តែងរាងតូចច្រឡឹង ហាក់ស្ងប់ស្ងាត់ពីវិស័យភាពយន្តបន្តិច ដោយគេមិនសូវឃើញវត្តមាននាងក្នុងភាពយន្តដូចពីមុននោះទេ។

ពាក់ព័ន្ធរឿងនេះ ស្រីស្អាតសម្បុរស្រអែមស្រស់ អឿន រ៉ូហ្សា ឱ្យ AMS ដឹងក្នុងពិធីបិទមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ថា មួយរយៈនេះនាងរវល់ច្រើនគួរសម តែមិនមែនលើការសម្តែងទេ គឺរវល់ការងារជាពិធីការិនី ដោយនាងទទួលបានគម្រោង (Project) ធំមួយ តម្រូវឱ្យនាងត្រូវចុះទៅតាមភូមិឃុំ និយាយពីតួនាទីការងាររបស់អាជ្ញាធរ និងប្រជាជនដែលមានការងារល្អៗក្នុងសហគមន៍។ គម្រោងធំនេះចាប់ផ្តើមតាំងពីខែមុនរហូតមកដល់បច្ចុប្បន្ន ហើយគ្រោងមួយ​នោះ​នឹងបញ្ចប់នៅពេលឆាប់ៗ​ខាងមុខ​។

តួឯកស្រីរឿង «ស្នាមស្នេហ៍សមុទ្ររាម វគ្គ២» របស់អ្នកស្រី ពាន់ ភួងបុប្ផា រូបនេះថា ខ្លួនអាចនឹងទទួលថតភាពយន្តថ្មីឡើងវិញនៅដើមឆ្នាំក្រោយ ព្រោះពេលនេះនាងរវល់ខ្លាំងដកឃ្លាមិនរួចពីការងារគម្រោងនោះទេ។

អឿន រ៉ូហ្សា ជានិស្សិតបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍។ នាងត្រូវជ្រើសរើសឲ្យសម្តែងក្នុងខ្សែភាពយន្តភាគលើកដំបូង ក្នុងរឿង «ទេពធីតាថ្ពុលមាស» របស់ស្ថានីយទូរទស្សន៍ CTN កាលពីអំឡុងឆ្នាំ ២០២០។ ចាប់តាំងពីបង្ហាញខ្លួនសម្តែងក្នុងរឿងនោះមក រ៉ូហ្សា ចាប់ផ្តើមមានទីផ្សារសិល្បៈ និងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីបណ្តាផលិតករភាពយន្តក្នុងស្រុក ដោយនាងក្តោបបានតំណែងតួឯកស្រីជាហូរហែមិនដាច់នោះឡើយរហូតមកដល់បច្ចុប្បន្ន។ ក្រៅពីទីផ្សារភាពយន្ត ស៉្ពតពាណិជ្ជកម្ម ការផ្សព្វផ្សាយផលិតផល និងការថតសម្អាងការ ​ក៏ រ៉ហ្សា មានទីផ្សារខ្ពស់មិនចាញ់សិល្បកររួមជំនាន់នោះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម