ការបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិមាតុភូមិក៏ដូចជាការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីបានកំពុងចាប់ផ្ដើមនៅកោះពេជ្រ អគារ JKLចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាចថ្ងៃនេះ។

ក្នុងនោះដែរ តារាសម្ដែងស្រអែមស្រស់ នី មុនីនាថ បានធ្វើវីដេអូចែករំលែកលក្ខខ័ណ្ឌបរិច្ចាគឈាមសម្រាប់មហាជនទូទៅ និងអ្នកដែលធ្លាប់កើតជំងឺកូវីដ ១៩ ។ នៅក្នុងវីដេអូតារាស្រីសម្ដីស្រទន់រូបនេះបានបញ្ជាក់ច្បាស់ៗពីលក្ខខណ្ឌដែលអាចបរិច្ចាគឈាមបានសម្រាប់មហាជនទូទៅ។
ទី១. ត្រូវមានសុខភាពល្អ
ទី២. ត្រូវមានអាយុចាប់ពី ១៨ ដល់ ៦០ ឆ្នាំ
ទី៣. មានទម្ងន់ចាប់ពី ៤៥ គីឡូក្រាមឡើងទៅ
ដោយឡែក សម្រាប់លក្ខខណ្ឌដែលអាចបរិច្ចាគឈាមបានចំពោះអ្នកជំងឺកូវីដនិងអ្នកចាក់វាក់សាំងកូវីដ១៩៖
ទី១. អ្នកកើតកូវីដបន្ទាប់ពីព្យាបាលជាសះស្បើយរយៈពេល ២៩ថ្ងៃ ទើបអាចបរិច្ចាគឈាមបាន
ទី២. អ្នកចាក់វ៉ាក់សាំងកូវីដហើយរយៈពេល ២១ថ្ងៃទើបអាចបរិច្ចាគឈាមបាន






មិនតែប៉ុណ្ណោះ កញ្ញាក៏បានចែករំលែកពីដំណើរការផ្សេងៗក្នុងការបរិច្ចាគឈាមក៏ដូចជាអត្ថប្រយោជន៍សុខភាពដែលទទួលបានក្រោយការបរិច្ចាគឈាមផងដែរ។ គួរបញ្ជាក់បន្ថែមថា សម្រាប់ការបរិច្ចាគឈាមដែលមានការផ្សព្វផ្សាយ និងជម្រាបជូនដំណឹងថ្មីៗនេះ គឺធ្វើឡើងតែរយះពេល ១ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបងប្អូននៅតែអាចបរិច្ចាគឈាមជារៀងរាល់ថ្ងៃនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម៕
ចុចទីនេះ ដើម្បីទស្សនា វីដេអូចែករំលែកលក្ខខណ្ឌបរិច្ចាគឈាម ៖ https://www.facebook.com/NyMonyneathOfficial/videos/2617924451873859






















































Account
Security
Favourite Content